ឱ្យមានទម្លាប់ ៦យ៉ាង​នេះក្នុងខ្លួន អនាគត​ច្បាស់ជាមិនសល់អីទេ

សព្វថ្ងៃនេះមានមនុស្សជាច្រើនចូលចិត្តរអ៊ូថាលុយចាយមិនចេះសល់ អត់ដឹងទៅណាអស់ ដល់ថ្នាក់ពេលខ្លះអង្គុយគិតខ្លួនឯងឡើងវិញថាបានចំណាយលើអ្វីខ្លះ។ ប៉ុន្តែអ្នកទាំងអស់មានដែលកត់សម្គាល់អត់ថាទម្លាប់ចាយវាយតូចៗរបស់យើងរាល់ថ្ងៃគឺជាកំហុសដែលអាចបង្កជាបញ្ហាដូចខាងលើ។ តើទម្លាប់ដែលកំពុងធ្វើរាល់ថ្ងៃមានអ្វីខ្លះបានជាអត់ដែលសល់លុយអ៊ីចឹង?

១. ចូលចិត្តទម្លាក់លេខ ទម្លាក់ទីតាំង

មនុស្សភាគច្រើនឱ្យតែឃើញគេឡាញលក់ឥវ៉ាន់ហើយមានបញ្ចុះតម្លៃ មានថែមអីឱ្យច្រើនៗដឹងតែលឿនណាស់រឿងទម្លាក់លេខទម្លាក់ទីតាំងហើយ។  តាមពិតការបញ្ចុះតម្លៃគឺជាវិធីសាស្រ្តក្នុងការទាក់ទាញអតិថិជនរបស់អ្នកលក់តែប៉ុណ្ណោះ។ ការចាយលុយទិញរបស់ដែលខ្លួនឯងស្រឡាញ់មិនខុសទេ តែអ្វីដែលខុសគឺយើងចូលចិត្តទិញរបស់មិនចាំបាច់ច្រើនពេក។ ដូចនេះមុននឹងទម្លាក់លេខទម្លាក់ទីតាំងត្រូវសួរខ្លួនឯងជាមុនសិនថារបស់នោះចាំបាច់ឬអត់ ហើយវាមានគុណភាពសមជាមួយតម្លៃនោះឬអត់។

២. ទិញអីវ៉ាន់តាមអារម្មណ៍

គេថាឱ្យតែពេលខឹង ឬមិនសប្បាយចិត្តគ្រាន់ដើរផ្សារទិញអីវ៉ាន់ទៅអស់អីហើយ។ វាអាចធ្វើឱ្យមនុស្សធូរចិត្តបានបន្តិចមែនតែក្រោយមកវានឹងកាន់តែពិបាកចិត្តលើសដើមដោយសាររវល់តែធ្វើឱ្យខ្លួនឯងសប្បាយចិត្តភ្លេចមើលកាបូបលុយ។ មែនទែនទៅនៅពេលមិនសប្បាយមានវិធីច្រើនណាស់ដើម្បីរំសាយអារម្មណ៍ មិន​មែនមានតែការដើរផ្សារទិញឥវ៉ាន់មួយមុខទេ។ ប្រសិនបើអ្នកលក់ដឹងថាអ្នកទាំងអស់គ្នាដើរទិញឥវ៉ាន់រម្ងាប់កំហឹង នោះអ្នកនឹងធ្លាក់អន្លុងពាក្យលួងលោមរបស់ពួកគេដោយមិនដឹងខ្លួន។

៣. ការយល់ច្រឡំរវាង​ការចំណាយនិងកញ្ចប់ថវិកា

វាគឺជារឿងសំខាន់បំផុតក្នុងការយកចិត្តទុកដាក់ថាការចំណាយជាអ្វីហើយកញ្ចប់ថវិកាជាអ្វី។ យោងតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ចលោកស្រី Mellisa Thomas «ការបង្កើតគណនីសន្សំចាំបាច់ត្រូវតែដឹងពីគោលបំណងរបស់ខ្លួនឯង»។ ជាឧទាហរណ៍ ក្នុងជីវិតរស់នៅប្រចាំថ្ងៃការចំណាយលុយចាំបាច់ត្រូវមានដូចជាការហូបចុក ការធ្វើដំណើរ ឬការស្លៀកពាក់។ ប៉ុន្តែស្របពេលដែលអ្នកចំណាយក៏ត្រូវដកទុកខ្លះជាគណនីសន្សំ ឬកញ្ចប់ថវិកាសម្រាប់ការណ៍សំខាន់ណាមួយនៅពេលខាងមុខដូចជាការពិនិត្យសុខភាព ការបង់ថ្លៃសិក្សា និងរឿងបន្ទាន់ផ្សេងៗទៀតជាដើម។

៤. បង្ហោះបង្អួតពីលុយក្នុងបណ្ដាញសង្គម

វាជារឿងធម្មតាទៅហើយដែលមនុស្សឥឡូវចូលចិត្តបង្ហោះក្នុងបណ្ដាញសង្គមបង្អួតពីអ្វីខ្លួនឯងមាន ជាពិសេសគឺប្រាក់ចំណូល។ ការបង្ហោះអំពីលុយ ឬប្រាក់ចំណូលបែបនេះមិនមែនមានតែមិត្តភក្ដិរបស់អ្នកទេដែលឃើញ ពោលគឺមនុស្សទាំងអស់ក្នុងពិភពលោក។ នៅពេលដែលអ្នកដទៃឃើញហើយ វាជាឱកាសល្អបំផុតក្នុងការកេងចំណេញហើយទាញយកផលប្រយោជន៍ពីអ្នកដោយមិនខ្វល់ថាអ្នកជាអ្នកណាហើយមានលុយប៉ុន្មាននោះទេ។

៥. ទុកចិត្តគេពេក

មិនថាជាមិត្តភ័ក្ដិជិតស្និទ្ធិដល់កម្រិតណានោះទេ សូម្បីតែគ្រួសារក៏ដោយមុនពេលឱ្យអ្នកណាម្នាក់ខ្ចីលុយចាំបាច់ត្រូវតែគិតពិចារណាឱ្យមែនទែន។ រឿងទីមួយដែលត្រូវគិតនោះគឺប្រសិនបើអ្នកហាមាត់ទារលុយទាំងនោះមកវិញតើមិត្តភាពនឹងទៅជាយ៉ាងណា ព្រោះពេលខ្លះមិត្តភាពភាគច្រើនបែកបាក់ក្នុងពេលហ្នឹងហើយ។ ចំណែក​ឯរឿងទីពីរនោះគឺសួរខ្លួនឯងថាធ្វើចិត្តបានហើយ ឬនៅបើសិនជាយើងមិនអាចយកលុយទាំងនោះបានមកវិញ ប្រយ័ត្នលុយក៏អស់មិត្តភាពក៏បាត់។

៦. វិនិយោគមិនមើលឱកាស

មនុស្សដែលមានជីវភាពធូរធារភាគច្រើនចំណូលធំរបស់ពួកគេបានមកពីការវិនិយោគទុន។ ក្នុងអំឡុងពេលនោះការប្រថុយប្រថាននិងគ្រោះថ្នាក់ផ្សេងៗក៏តាមមកជាមួយគ្នាដែរ។ បើសិនជាអ្នកចេះតែវិនិយោគតាមមាត់គេប្រាប់ ច្បាស់ណាស់ចំណូលក៏មិនបានហើយខាតទាំងលុយដើមទៀត។ ដូចនេះមុននឹងសម្រេចចិត្តថាដាក់ការវិនិយោគលើអ្វីមួយហើយ អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែសិក្សានិងសង្កេតពីហានិភ័យក៏ដូចជាទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ