បរិយាកាសគ្រួសារ Toxic អាចធ្វើឱ្យកូនៗងាយកើតវិបត្តិផ្លូវចិត្ត! មកស្វែងយល់បញ្ហាឫសគល់ និងដំណោះស្រាយមុនអ្វីៗយឺតពេល

ការធំដឹងក្តីក្នុងគ្រួសារដែលមានបរិយាកាសពុល (Toxic Family) ដែលសមាជិកមានតែបញ្ហាឈ្លោះប្រកែកគ្នា ឬមិនចុះសម្រុង អាចធ្វើឱ្យកូនៗកើតមានសម្ពាធផ្លូវចិត្តបាន នៅពេលដែលក្មេងត្រូវប្រឈមមុខនឹងការស្តីបន្ទោស មើលងាយ ត្រួតត្រា គំរាមកំហែង ឬមិនត្រូវបានអនុញ្ញាតឱ្យបង្ហាញអារម្មណ៍របស់ខ្លួនឯងដោយសុវត្ថិភាពជាប្រចាំ។

ប៉ុន្តែមិនមែនក្មេងគ្រប់រូបដែលធំដឹងក្តីក្នុងផ្ទះដែលមានលក្ខណៈបែបនេះ សុទ្ធតែមានចរិត លាក់អារម្មណ៍ ដូចៗគ្នានោះទេ ព្រោះក្មេងម្នាក់ៗឆ្លើយតបទៅនឹងបទពិសោធន៍ខុសៗគ្នា។

កាយវិការ/កាយវិការដែលអាចជួបប្រទះលើក្មេងដែលមានការសង្កត់ចិត្តពីបរិយាកាសក្នុងផ្ទះ៖

  • មិនហ៊ាននិយាយអារម្មណ៍ពិត៖ ទោះបីជាកើតទុក្ខ ឬខឹង ក៏ជ្រើសរើសស្ងាត់ស្ងៀម ព្រោះខ្លាចរឿងរ៉ាវរីករាលដាលធំឡើង។
  • ញញឹម ហើយប្រាប់ថា “មិនអីទេ”៖ ទាំងដែលខាងក្នុងឈឺចាប់ ព្រោះមិនចង់ធ្វើឱ្យនរណាម្នាក់មិនពេញចិត្ត។
  • ខ្លាចធ្វើខុសឆ្គងជ្រុលពេក៖ តែងតែប្រុងប្រយ័ត្នពាក្យសម្ដី និងសកម្មភាព ព្រោះខ្លាចត្រូវគេស្តីបន្ទោស។
  • មិនហ៊ានបដិសេធឪពុកម្តាយ៖ ទោះបីជាមិនយល់ស្រប ក៏ត្រូវតែឆ្លើយយល់ព្រម ដើម្បីជៀសវាងទំនាស់។
  • បញ្ចេញអារម្មណ៍ដាក់អ្នកដទៃ ឬផ្ទុះអារម្មណ៍នៅពេលទ្រាំលែងបាន៖ ព្រោះមិនដែលធ្លាប់មានកន្លែងសម្រាប់បង្ហាញអារម្មណ៍ឱ្យបានសមរម្យ។
  • នៅស្ងៀមតែឯងក្នុងបន្ទប់ មិនចង់និយាយរកអ្នកនៅក្នុងផ្ទះ៖ ព្រោះមានអារម្មណ៍ថា និយាយទៅក៏គ្មាននរណាយល់ស្រប ឬយល់ចិត្ត។
  • បន្ទោសខ្លួនឯងជានិច្ច៖ នៅពេលមានបញ្ហាកើតឡើង តែងតែគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ឬជាដើមហេតុនៃរឿងរ៉ាវទាំងអស់។

ហេតុអ្វីបានជាកូនអាចមានវិបត្តិផ្លូវចិត្ត? សាកល្បងស្រមៃមើលរូបភាពក្មេងម្នាក់ ដែលរាល់ពេលនិយាយថាខូចចិត្ត បែរជាត្រូវគេប្រាប់ថា “រឿងប៉ុណ្ណឹងសោះ យំធ្វើអី?” នៅពេលបង្ហាញមតិយោបល់ បែរជាត្រូវគេតបមកវិញថា “កុំមកតវ៉ា” ហើយនៅពេលធ្វើខុស ក៏ត្រូវគេប្រកាសអាសន្ន ឬយកទៅប្រៀបធៀបជាមួយអ្នកដទៃ។

នៅពេលព្រឹត្តិការណ៍ទាំងនេះកើតឡើងជារឿយៗ ក្មេងអាចនឹងរៀនសូត្រថា៖

  • និយាយការពិត ក៏អាចមានបញ្ហា។
  • បង្ហាញអារម្មណ៍ ក៏គ្មានប្រយោជន៍។
  • ការស្ងាត់ស្ងៀម និងធ្វើតាម គឺមានសុវត្ថិភាពជាង។
  • ត្រូវតែធ្វើឱ្យឪពុកម្តាយពេញចិត្ត ទើបទទួលបានការទទួលស្គាល់។

អ្វីដែលគួរឱ្យបារម្ភនោះគឺ ក្មេងអាចមើលទៅជាក្មេងល្អ ងាយប្រដៅ មិនតវ៉ាមនុស្សចាស់ ប៉ុន្តែខាងក្នុងបែរជាពេញទៅដោយភាពភ័យខ្លាច កំហឹង ឬអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ។ ទោះជាយ៉ាងណាក៏ដោយ ការស្ងាត់ស្ងៀម ឬស្តាប់បង្គាប់តែម្យ៉ាង មិនមែនមានន័យថាក្មេងកំពុងមានសម្ពាធនោះទេ តែត្រូវពិចារណារួមជាមួយនឹងអារម្មណ៍ និងកាយវិការផ្សេងៗទៀតផងដែរ។

តើឪពុកម្តាយគួរធ្វើដូចម្តេច?

  • បើកឱកាសឱ្យកូននិយាយ ដោយមិនប្រញាប់ស្តីបន្ទោស ឬប្រកែកតវ៉ា។
  • ទទួលស្គាល់អារម្មណ៍របស់កូន ទោះបីជាយើងមិនយល់ស្របនឹងអ្វីដែលកូនគិតក៏ដោយ។
  • ប្រសិនបើឪពុកម្តាយនិយាយពាក្យធ្ងន់ៗ ឬធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត គួរតែសុំទោស និងបង្ហាញការកែប្រែ​ពិតប្រាកដ។
  • បង្កើតព្រំដែនច្បាស់លាស់ ដោយមិនប្រើភាពភ័យខ្លាចជាឧបករណ៍ដើម្បីត្រួតត្រាកូន។

គោលដៅនៃការចិញ្ចឹមកូន មិនមែនជាការធ្វើឱ្យកូនមិនហ៊ានតវ៉ានោះទេ ប៉ុន្តែគឺការធ្វើឱ្យកូនហ៊ាននិយាយការពិតជាមួយយើង ដោយមិនបាច់ភ័យខ្លាចថានឹងបាត់បង់ក្ដីស្រឡាញ់ពីឪពុកម្តាយឡើយ។

ព្រោះពេលខ្លះ អ្វីដែលឪពុកម្តាយមើលឃើញថា “កូនមិនដែលធ្លាប់មានបញ្ហាអ្វីសោះ” អាចគ្រាន់តែជាកូនដែលត្រូវបានបរិយាកាសគ្រួសារបង្រៀនថាមិនគួរនិយាយបញ្ហារបស់ខ្លួនឯងឱ្យឪពុកម្តាយស្តាប់តែប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន