ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់” ដោយក្នុងនោះជាភាពយន្ត AI ជាង ៩០ ភាគរយ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ លោក Wang Xiaoliang នាយកនៃ Network Audio-visual Program Management Department បានលើកឡើងថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ មានរឿងភាគខ្លី (Microdramas) សរុបចំនួន ៤៣០ ០០០ ដែលបានចេញផ្សាយ។

ស្របគ្នានេះ មកទល់នឹងបច្ចុប្បន្ន ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីបានបញ្ជាឱ្យដកចេញនូវភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ក្រោមហេតុផលអត្ថន័យមិនសមរម្យ អាចបង្កគ្រោះថ្នាក់ មាតិកាដែលមិនសមស្របទៅនឹងកុមារ និងការរំលោភបំពានកម្មសិទ្ធិបញ្ញាជាដើម។ ក្នុងនោះ ភាពយន្តខ្លីដែលផលិតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI មានចំនួនជាង ៩០ ភាគរយ។

និយតករបានកត់សម្គាល់ថា ភាពយន្តខ្លីបានក្លាយជាទីពេញនិយមពីសំណាក់ទស្សនិកជន ដោយមានអ្នកចុះឈ្មោះទស្សនាមាតិកាប្រភេទនេះដល់ទៅ ៨០០ លានគណនី។ នាំឱ្យកាលពីឆ្នាំ២០២៥ កន្លងទៅ ទំហំទីផ្សារនៃភាពយន្តខ្លីមានតម្លៃលើសពី ១០០ ប៊ីលានយ៉ន់ ឬប្រមាណ ១៤.៩ ប៊ីលានដុល្លារអាមេរិក។

តួយ៉ាង កាលពីថ្ងៃទី៣១ ខែកញ្ញា Hunan TV និង Mango TV បានចេញផ្សាយភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង “ស៊ុនអ៊ូខុង វគ្គបន្ត” ឬ “Sequel to Journey to the West” ដោយទទួលបានអ្នកទស្សនាបានជិត ៣០០ លានដង ខណៈចាក់ផ្សាយទើបតែបាន ៥ ភាគក្នុងចំណោម ៣០ ភាគ។  

ជាការពិត ការមកដល់នៃបច្ចេកវិទ្យា AI បានក្លាយជាជំនួយក្នុងការបង្កើតមាតិកាថ្មីៗ ដែលជួយកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពសម្រាប់អ្នកផលិត។ ដោយឡែក បច្ចេកវិទ្យានេះក៏នាំមកនូវបញ្ហាប្រឈមថ្មីៗក្នុងការគ្រប់គ្រងគុណភាពមាតិកា រួមជាមួយការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផងដែរ។

ទន្ទឹមគ្នានឹងការលើកទឹកចិត្តឱ្យប្រើប្រាស់ដើម្បីបង្កើនការច្នៃប្រតិដ្ឋ ប្រទេសចិនក៏បានណែនាំឱ្យផ្ដោតទៅលើស្តង់ដារមូលដ្ឋានដូចគ្នា។ ជាក់ស្ដែង វេទិកាផ្សាយមានកាតព្វកិច្ចពង្រឹងបទប្បញ្ញត្តិស្តីពីកម្មសិទ្ធិបញ្ញានៃការប្រើប្រាស់រូបភាព និងសំឡេង ហើយភាពយន្ត AI ចាំបាច់ត្រូវដាក់ស្លាកសញ្ញាសម្គាល់បញ្ជាក់ថាជាភាពយន្ត AI ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។