មរណភាពរបស់មគ្គុទេសក៍ទេសចរណ៍ខ្មែរដែលទេសចរចិនហៅ «លោកតា ហ័ង» ធ្វើឱ្យរំជួលបណ្ដាញសង្គម Red Note
ថ្មីៗនេះនៅលើបណ្ដាញសង្គម Xiaohongshu ឬ Red Note បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយចៅរបស់លោកតា ហ័ង ដែលជាមគ្គុទេសទេសចរណ៍ជនជាតិខ្មែរនិយាយភាសាចិនបង្ហោះជូនដំណឹងអំពីការទទួលមរណភាពរបស់លោកតា។ នៅក្នុងសំណេរនោះបានសរសេរថា៖ សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំគឺជាចៅប្រុសរបស់លោកតា ហ័ង ដែលជាមគ្គុទេសក៍របស់អ្នកទាំងអស់គ្នា។ ខ្ញុំចង់ជូនដំណឹងដល់អ្នកទាំងអស់គ្នាថាពេលនេះលោកតារបស់ខ្ញុំបានទទួលមរណភាពប៉ុន្មានថ្ងៃមកហើយដោយសារជំងឺគាំងបេះដូង។ ដូច្នេះសូមអ្នកទាំងអស់គ្នាស្វែងរកមគ្គុទេសក៍សម្រាប់ដំណើរកម្សាន្ដ។ បន្ទាប់មកពីបង្ហោះមិនបានប៉ុន្មាន សំណេរនោះទទួលបានខំមិនចូលរួមសោកស្ដាយ និងរំលែកទុក្ខយ៉ាងច្រើនពីសំណាក់ជនជាតិដែលធ្លាប់មកលេងកម្សាន្ដនៅកម្ពុជាដោយមានលោកតាធ្វើជាមគ្គុទេសរបស់ពួកគេ។ ជាបន្ដបន្ទាប់
















Account
Security
Favourite Content