សម្រាប់ភ្ញៀវទេសចរដែលមានគម្រោងចង់ទៅលេងកម្សាន្តនៅខេត្តសៀមរាប ជាពិសេសក្នុងព្រឹត្តិការណ៍ សមរាត្រី ដែលព្រឹត្តិការណ៍កម្រនៅកម្ពុជា សូមស្វែងអ្នកជំនាញថតរូបស្អាតៗរបស់ក្រសួងដើម្បីទទួលបានរូបថតស្អាតៗ ដោយឥតគិតថ្លៃ។

នាថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៦ ផេកផ្លូវការរបស់នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងការអប់រំយល់ដឹងជាសាធារណៈនៃក្រសួងទេសចរណ៍ បានជូនដំណឹងដល់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិដែលមានគម្រោងមកលេងខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ សមរាត្រី សូមស្វែងរកក្រុមការងារថតរបស់ក្រសួងដើម្បីបានរូបថតស្អាតៗ ឥតគិតថ្លៃ។
មិនត្រឹមទទួលបានបទពិសោធន៍នៃការគយគន់ព្រះអាទិត្យរះចំកំពូលនៃប្រាសាទអង្គរវត្តថែមទទួលបានរូបថតអនុស្សាវរីយ៍ស្អាតៗពីសំណាក់ជាងថតរូបជំនាញរបស់ក្រសួងដោយឥតគិតថ្លៃថែមទៀតផង។
គួរឱ្យដឹងថា នាថ្ងៃទី ២១,២២,២៣ ខែ កញ្ញា ខាងមុខនេះនឹងមានព្រឹត្តិការណ៍ដ៏កម្រមួយដែលកើតតែ ២ ដងប៉ុណ្ណោះក្នុង ១ ឆ្នាំ នៅខេត្តសៀមរាប នោះគឺ សមរាត្រី «ព្រះអាទិត្យរំចំកំពូលប្រាសាទអង្គរវត្ត»៕
ប្រភព ៖ ផេកផ្លូវការរបស់នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងការអប់រំយល់ដឹងជាសាធារណៈនៃក្រសួងទេសចរណ៍























































Account
Security
Favourite Content