សៀមរាប ត្រៀមរៀបចំពិធីបុណ្យអុំទូកយ៉ាងគគ្រឹកគគ្រេង អមដោយកម្មវិធីសប្បាយៗ តាមបែបប្រពៃណីជាច្រើន។ ដោយឡែកកម្មវិធីពិសេសនេះរៀបចំរហូតដល់ទៅ ៥ ថ្ងៃជាប់គ្នាតែម្ដង។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា នាឱកាសនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៦ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការរៀបចំនូវកម្មវិធីមួយចំនួនដូចជា៖ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូកង ទូកនាគ និងទូកផ្កាចារ កម្មវិធីប្រគំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។
កម្មវិធីនេះប្រព្រឹត្តិទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃ សុក្រ ទៅ ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសួនព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។
គួរជម្រាបថា ការរៀបចំព្រឹត្តិការណ៍នេះក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមការស្ដារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តតាមរយៈការគាំទ្រផលិតផលខ្មែរដែលធ្វើឡើងដោយកូនខ្មែរ៕




រូបភាព ៖ រដ្ឋបាលខេត្តសៀមរាប

















































Account
Security
Favourite Content