ការកំណត់ និងល័ក្ខខ័ណ្ឌ

នីតិព័ត៌មាន

១. បទបង្ហាញ អំពីគេហទំព័រ

យោងតាម មាត្រា៦ នៃច្បាប់លេខ ២០០៤-៥៧៥ ចុះកាលបរិច្ឆេទថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៤ ស្ដីពីទំនុកចិត្ត លើសេដ្ចកិច្ចឌីជីថល, អ្នកប្រើប្រាស់គេហទំព័រwww.ams.com.kh ត្រូវបានណែនាំឱ្យស្គាល់ពីអំពីអត្តសញ្ញាណ នៃភាគីដែលពាក់ព័ន្ធក្នុងការអនុវត្ត និងត្រួតពិនិត្យគេហទំព័រ ដូចខាងក្រោម៖

 • ម្ចាស់កម្មសិទ្ធ៖ បណ្ដាញព័ត៌មានអប្សរា – ១០០០០២៥៩៥២ – ផ្លូវវិចិត្រសិល្បៈ, សង្កាត់ព្រែកលាភ, ខ័ណ្ឌជ្រោយចង្វារ
 • អ្នកបង្កើត៖ ឌិត នីតា
 • អ្នកគ្រប់គ្រងការចេញផ្សាយ៖ នុត រិទ្ធី – [email protected]
 • អ្នកទទួលបន្ទុកការចេញផ្សាយ គឺជារូបវ័ន្តបុគ្គល ឬនីតិអង្គភាព
 • អ្នកគ្រប់គ្រងគេហទំព័រ៖ Nouth-Design – [email protected]
 • ផ្សព្វផ្សាយដោយ៖ AMS – Apsara Media Service Co., Ltd
២. ល័ក្ខខ័ណ្ឌទូទៅ ស្ដីពីការប្រើប្រាស់ទំព័រ និងសេវាកម្ម ដែលត្រូវបានផ្ដល់ឱ្យ

ការប្រើប្រាស់ទំព័រ www.ams.com.kh បញ្ជាក់ថា អ្នកប្រើប្រាស់ព្រមទទួលស្គាល់ ដោយពេញលេញ និងទាំងស្រុង អំពីល័ក្ខខ័ណ្ឌទូទៅដូចខាងក្រោម។ ល័ក្ខខ័ណ្ឌ នៃការប្រើប្រាស់ទាំងនេះ អាចនឹងត្រូវបានកែប្រែ ឬបន្ថែមនៅខណៈណាមួយ, ដូច្នេះ អ្នកប្រើប្រាសទំព័រ www.ams.com.kh ត្រូវបានអញ្ជើញឱ្យពិគ្រោះជាមួយល័ក្ខខ័ណ្ឌទូទៅទាំងនោះ ជាទៀងទាត់។

អ្នកប្រើប្រាស់ អាចភ្ជាប់ទៅកាន់ទំព័រ នៅពេលណាទាំងអស់ក៏បាន។ ទោះយ៉ាងណា Nouth-Designអាចធ្វើការត្រួតពិនិត្យផ្នែកបច្ចេកទេស ដែលអាចឈានទៅដល់ការរអាក់រអួលក្នុងការភ្ជាប់ទៅបណ្ដាញ ដែលក្នុងករណីនេះ Nouth-Designនឹងធ្វើការជម្រាបជាមុន អំពីកាលបរិច្ឆេទ និងពេលវេលា នៃការត្រួតពិនិត្យផ្នែកបច្ចេកទេសនេះ។

ទំព័រ www.ams.com.kh ត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ដោយអ្នកគ្រប់គ្រងគេហទំព័ររបស់យើងខ្ញុំ។ ផងដែរ ការណែនាំអំពីផ្លូវច្បាប់ អាចត្រូវបានកែប្រែក្នុងពេលណាមួយ៖ យ៉ាងណាក៏ដោយ ការណែនាំទាំងនោះ មានឥទ្ធិពលច្បាប់ ទៅលើអ្នកប្រើប្រាស់ ដែលត្រូវបានអញ្ជើញឱ្យយោង ដើម្បីអានការណែនាំទាំងនោះ ជារឿយៗតាមតែអាចធ្វើបាន។

៣. ពិព័ណ៌នា អំពីការផ្ដល់សេវាកម្មនានា

នៅក្រោមការកំណត់ នៃការប្រើប្រាស់ទំព័រនេះ, ការីនិពន្ធនឹងអាចប្រមូលទិន្នន័យ អំពីអ្នកប្រើប្រាស់ ទៅតាមប្រភេទទិន្នន័យដូចខាងក្រោម៖

 • ភាពនៅលីវ ឬរៀបការ, អត្តសញ្ញាណ និងទិន្នន័យអំពីអត្តសញ្ញាណ…
 • ទិន្នន័យ អំពីជីវិតឯកជន (បែបផែនជីវិត, ស្ថានភាពគ្រួសារ, លើកលែកតែទិន្នន័យរសើប)
 • ទិន្នន័យ ទាក់ទងនឹងជីវិតការងារ (CV, ការអប់រំ នៅសាលា, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការទទួលបានពានរង្វាន់ផ្សេងៗ…) ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ចំណូល, ស្ថានភាពហិរញ្ញវត្ថុ, ស្ថានភាពរ៉ាប់រងផ្នែកពន្ធដារ…)
 • ទិន្នន័យអំពីការតភ្ជាប់ (អាស័យដ្ឋានIP, សកម្មភាព ក្នុងការប្រើប្រាស់អ៊ីនធើណេតផ្សេងៗ…)
 • ទិន្នន័យអំពីទីតាំង (ការបំលាស់ទី, ទិន្នន័យអំពីGPS, ទិន្នន័យអំពីGSM…)
៤. ការផ្ដល់ទិន្នន័យឯកជន ទៅភាគីទីបី

គេហទំព័រនេះ ប្រើប្រាស់បច្ចេកវិទ្យាJavaScript។

គេហទំព័រ មិនទទួលខុសត្រូវ លើការខូចខាតសម្ភារៈទាក់ទងនឹងការប្រើប្រាស់ទំព័រនេះទេ។ បន្ថែមពីលើនេះ អ្នកប្រើប្រាស់គេហទំព័រគួរប្រើប្រាស់សម្ភារៈបច្ចេកវិទ្យា ដែលទាន់សម័យ គ្មានវីរុស ជាមួយនឹងBrowserដែលបានធ្វើបច្ចុប្បន្នភាពជំនាន់ចុងក្រោយ ក្នុងការប្រើប្រាស់ទំព័រនេះ។

៥. កម្មសិទ្ធបញ្ញា និងការក្លែងបន្លំ

AMS គឺជាម្ចាស់ នៃសិទ្ធ ក្នុងការប្រើប្រាស់កម្មសិទ្ធបញ្ញា ឬម្យ៉ាងទៀតមានសិទ្ធ ក្នុងការប្រើប្រាស់គ្រប់សម្ភារៈ ដែលមានលើទំព័រ រួមមានអត្ថបទ, រូបភាព, ក្រាហ្វ, ឡូហ្គូ, មុំ, សម្លេង និងសូហ្វវ៊ែរ។

រាល់ការផលិតឡើងវិញ, ការធ្វើជាតំណាង, ការកែប្រែ, ការចេញផ្សាយ ឬការធ្វើលំនាំតាម នៃរាល់ ឬផ្នែកណាមួយ នៃសម្ភារៈនៅក្នុងគេហទំព័រ ដោយមិនអាស្រ័យលើមធ្យោបាយ ឬដំណើរការដែលត្រូវបានប្រើប្រាស់ ត្រូវបានហាមឃាត់ បើពុំមានលិខិតលាយល័ក្ខអក្សរយល់ព្រមពី AMS បណ្ដាញព័ត៌មានអប្សរាទេនោះ។

រាល់ការប្រើប្រាស់ទំព័រ ឬសម្ភារៈនៅក្នុងទំព័រ ដោយមិនមានការអនុញ្ញាត ត្រូវចាត់ទុកជាការរំលោភ ហើយនឹងត្រូវបានកាត់ទោស ដោយអនុលោមតាមកថាខ័ណ្ឌ នៃមាត្រាL335-2 និងយោងតាមច្បាប់ស្ដីពីកម្មសិទ្ធបញ្ញា

៦. កំហិត នៃបន្ទុក

AMS មិនទទួលខុសត្រូវលើ ការខូចខាតផ្ទាល់ ឬមិនផ្ទាល់ លើសម្ភារៈសម្រាប់ប្រើភ្ជាប់ទៅគេហទំព័រ របស់អ្នកប្រើប្រាស់ នៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់ទំព័រ www.ams.com.kh និងជាលទ្ធផល នៃការប្រើប្រាស់សម្ភារៈតំណភ្ជាប់ ដែលមិនឆ្លើយតបនឹងការបញ្ជាក់នៅចំណុចទី៤ ឬវត្តមាន នៃបញ្ហាបច្ចេកទេសលើទំព័រ ឬការមិនស៊ីគ្នារវាងទំព័រ ទៅនឹងសម្ភារៈតំណភ្ជាប់របស់អ្នកប្រើប្រាស់។

AMS មិនទទួលការដាក់បន្ទុក ពីការខូចខាតដោយប្រយោលណាមួយ (ដូចជា៖ ការខាតបង់អាជីវកម្ម ឬបាត់បង់ឱកាស) ដែលជាលទ្ធផល នៃការប្រើប្រាស់ www.ams.com.khនោះទេ។

តំបន់ប្រាស្រ័យទាក់ទងគ្នា (លទ្ធភាព ក្នុងការសួរសំណួរ នៅតំបន់សម្រាប់ទាក់ទង) ត្រូវបានបង្កើតសម្រាប់អ្នកប្រើប្រាស់។ AMS រក្សាសិទ្ធ ក្នុងការលុបចេញ ដោយពុំមានការជូនដំណឹងជាមុន នូវរាល់មាតិការទាំងឡាយណា នៅលើតំបន់នេះ ដែលផ្ទុយពីច្បាប់ដែលកំពុងដាក់ឱ្យ​ប្រើប្រាស់នៅកម្ពុជា ដោយចំពោះកថាខ័ណ្ឌទាំងឡាយណា ដែលទាក់ទងនឹងការការពារទិន្នន័យ។ បើចាំបាច់ AMSរក្សាសិទ្ធក្នុងការចោទសួរ និងដាក់បន្ទុកតាមក្រមរដ្ឋប្បវេណី និង/ឬព្រហ្មទ័ណ្ឌទៅលើអ្នកប្រើប្រាស់ ដោយចំពោះនៅក្នុងករណី នៃការផ្ញើរសារដែលមានចរិករើសអើង, រំលោភបំពាន, បរិហារកេរ្ដិ៍ ឬមានចរិកអាសអាភាស ដោយមិនប្រកាន់លើមធ្យោបាយណាមួយរបស់អ្នកប្រើប្រាស់ ក្នុងការបញ្ជូនសារទាំងនោះ នោះទេ (អត្ថបទ, រូបភាព​ ជាដើម)។

៧. ការគ្រប់គ្រងទិន្នន័យឯកជន

កំលុងការប្រើប្រាស់គេហទំព័រ www.ams.com.kh, ទិន្នន័យដូចដែលរាយនាម នឹងត្រូវបានប្រមូល៖ URL នៃលីង ដែលអ្នកប្រើប្រាស់ ប្រើដើម្បីធ្វើការភ្ជាប់ទៅកាន់ www.ams.com.kh, អ្នកផ្ដល់ការភ្ជាប់ របស់អ្នកប្រើប្រាស់ និងអាស័យដ្ឋានពិធីការអ៊ីនធើណេត របស់អ្នកប្រើប្រាស់ (IP)។

ក្នុងករណីមួយចំនួន AMS បណ្ដាញព័ត៌មានអប្សរា នឹងប្រមូលត្រឹមតែព័ត៌មានផ្ទាល់ខ្លួន ដែលទាក់ទងនឹងអ្នកប្រើប្រាស់ សម្រាប់តម្រូវការ នៃសេវាកម្មណាមួយ ដែលត្រូវការដោយទំព័រ www.ams.com.khតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់ ផ្ដល់ព័ត៌មានទាំងនេះ ដោយទទួលស្គាល់ពេញលេញនូវចំណុចដែលបានលើកឡើង ជាក់ស្ដែងនៅពេលដែលអ្នកប្រើប្រាស់ ភ្ជាប់ទៅកាន់ទំព័រ និងអនុញ្ញាតឱ្យទំព័រប្រមូលទិន្នន័យ។ បន្ទាប់មក ទំព័រនឹងធ្វើការបញ្ជាក់ទៅកាន់អ្នកប្រើប្រាស់ អំពីកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ក្នុងការផ្ដល់ ឬមិនផ្ដល់ព័ត៌មានទាំងនេះ។

អនុលោមតាមកថាខ័ណ្ឌ នៃមាត្រា៣៨ និងយោងតាមច្បាប់ ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨ ទាក់ទងនឹងការធ្វើដំណើរការទិន្នន័យ ឯកសារ និងសេរីភាព, អ្នកប្រើប្រាស់ណាក៏ដោយ មានសិទ្ធក្នុងការតភ្ជាប់ នៃកំណែ និងការមិនយល់ស្រប លើទិន្នន័យឯកជនដែលទាក់ទង​ ដោយការធ្វើសំណើរជាលាយល័ក្ខអក្សរ ជាមួយហត្ថលេខា ដោយភ្ជាប់ជាមួយលិខិតចំលង ដែលបង្ហាញពីតួនាទីការងារ អត្តសញ្ញាណ​ និងហត្ថលេខារបស់សាមីបុគ្គល ដោយបញ្ជាក់ផងដែរពីអាស័យដ្ឋាន ដែលខ្លួនចង់ទទួលបានចម្លើយទាំងនោះ។

ពុំមានព័ត៌មានឯកជនណា របស់អ្នកប្រើប្រាស់ទំព័រ www.ams.com.khត្រូវបានផ្សព្វផ្សាយ, ផ្លាស់ប្ដូរ, ផ្ញើបញ្ជូន ឬលក់ឱ្យភាគីទីបី តាមគ្រប់រូបភាព ដោយពុំមានការយល់ព្រមពីអ្នកប្រើប្រាស់នោះទេ។​ មានតែករណី ដែលAMS និងសិទ្ធរបស់AMSត្រូវបានលក់ឱ្យស្ថាប័នមួយផ្សេងទៀត ដែលអនុញ្ញាតឱ្យមានការផ្ទេរព័ត៌មានដូចដែលបានរៀបរាប់ខាងលើ ទៅកាន់អ្នកទិញ ដែលត្រលប់មកវិញក៏ត្រូវទទួលកាតព្វកិច្ច ក្នុងការរក្សា និងកែប្រែទិន្នន័យ​ ដោយមានការគោរពទៅអ្នកប្រើប្រាស់ទំព័រ www.ams.com.khផងដែរ។

៨​. ការប្រើប្រាស់Hypertext Links និងCookies

ទំព័រ www.ams.com.kh មានHypertext Linksដែលភ្ជាប់ទៅកាន់ទំព័រផ្សេងទៀត មួយចំនួន ដែលដាក់ឱ្យដំណើរការដោយមានការយលល់ព្រមពីAMS។ ទោះបីជាយ៉ាងណាក៏ដោយ AMSពុំមានលទ្ធភាពក្នុងការធ្វើការពិនិត្យមាតិការ នៃទំព័រទាំងឡាយនោះ ដែលត្រូវបានទស្សនាដោយអ្នកប្រើប្រាស់នោះទេ ដែលដូច្នេះ AMSពុំទទួលខុសត្រូវឡើយ លើមាតិការទាំងនោះឡើយ។

ការប្រើប្រាស់អ៊ីនធើណេត ជាមួយគេហទំព័រ www.ams.com.kh អាចជាលទ្ធផល ដាក់ឱ្យដំណើរការCookieនៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់។ Cookie គឺជាឯកសារតូចមួយ ដែលមិនអនុញ្ញាតឱ្យមានការកំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែនឹងថតចម្លងរាល់ព័ត៌មានទាំងទងនឹងសកម្មភាពប្រើប្រាស់អ៊ីនធើណេត របស់អ្នកប្រើប្រាស់លើទំព័រនោះ។​ ទិន្នន័យ ដែលទទួលបានជាលទ្ធផល នឹងត្រូវប្រើប្រាស់ដើម្បីសម្របសម្រួលដល់សកម្មភាពប្រើប្រាស់អ៊ីនធើណេតជាបន្តបន្ទាប់ នៅលើទំព័រ និងផងដែរសម្រាប់ប្រតិបត្តិការផ្សេងៗ នៃការប្រើប្រាស់អ៊ីនធើណេតជាបន្តបន្ទាប់។

ការបដិសេធ ក្នុងការប្រើប្រាស់Cookieអាចធ្វើឱ្យអ្នកប្រើប្រាស់ មិនអាចភ្ជាប់ទៅកាន់សេវាមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អាចធ្វើការកែប្រែកុំព្យូទ័ររបស់ខ្លួនដូចខាងក្រោម ដើម្បិបដិសេធក្នុងការប្រើប្រាស់Cookie និងនៅតែអាចទទួលបានសេវាពីAMS៖

សម្រាប់អ្នកប្រើInternet Explorer៖ ចូលទៅកាន់Tool Tab (PictogramដែលមានរៀងជាCog នៅខាងលើចុងខាងស្ដាំ) ឬចូលទៅកាន់Internet Options។ ចុចPrivacy និងរើសយកBlock all cookies។ បន្ទាប់មកចុចOk។

សម្រាប់អ្នកប្រើFirefox៖ នៅខាងលើ នៃBrowser Window, ចុចប៊ូតុងFirefox និងបន្ទាប់មកចូលទៅកាន់Options។ ចុចថេបPrivacy និងបន្ទាប់មកកំណត់Retention Rules​ ដោយប្រើCustom Settings for History។ ចុងក្រោយធ្វើការUncheck to disable cookies។

សម្រាប់អ្នកប្រើSafari៖ ចុចMenu (ដោយមានរូបសម្គាល់cog) នៅឯខាងលើ ចុងខាងស្ដាំនៃBrowser។ ចុចSettings បន្ទាប់មកចុចShow Advanced Settings។ នៅផ្នែកPrivacy ចុចContent Settings។ ពេលដែលពាក្យថាCookiesលោតឡើង ចុចBlock Cookies។

សម្រាប់អ្នកប្រើប្រាស់Chrome៖ ចុចត្រង់កន្លែងMenu (ដោយមានរូបសម្គាល់ ខ្សែបន្ទាត់បី) នៅខាងលើចុងខាងស្ដាំ នៃBrowser។ ចុចSettings និងបន្ទាប់មកចុចShow Advanced Settings។ នៅក្នុងផ្នែកPrivacy, ចុចPreferences។ ចុចថេបPrivacy ដើម្បីបិទCookies។

៩. យុត្តាធិការ និងច្បាប់ដែលពាក់ព័ន្ធ

ជម្លោះទាំងឡាយ ដែលទាក់ទងនឹងការប្រើប្រាស់ទំព័រ www.ams.com.kh ត្រូវស្ថិតនៅក្រោមច្បាប់កម្ពុជា។ តុលាការដែលមានសមត្ថភាពទាំងឡាយ ក្នុងក្រុងភ្នំពេញ មានដែនសមត្ថកិច្ច ឬយុត្តាធិការពិសេស លើជម្លោះទាំងនោះ។

១០. ច្បាប់សំខាន់ៗ ដែលពាក់ព័ន្ធ

ច្បាប់លេខ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨ ដែលត្រូវបានកែប្រែដោយច្បាប់លេខ២០០៤-៨០១ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៤ ទាក់ទងនឹងការធ្វើដំណើរការទិន្នន័យ ឯកសារ និងសេរីភាព។

ច្បាប់លេខ២០០៤-៥៧៥ ចុះកាលបរិច្ឆេទថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៤ ស្ដីពីទំនុកចិត្តក្នុងសេដ្ឋកិច្ចឌីជីថល។

១១. សន្ទានុក្រោម

អ្នកប្រើប្រាស់៖ អ្នកប្រើប្រាស់អ៊ីនធើណេត ដែលភ្ជាប់ទៅកាន់ទំព័រ ដូចដែលបានលើកឡើងខាងលើ។

ព័ត៌មានឯកជន៖ “ព័ត៌មានដែលអនុញ្ញាត ក្នុងទំរង់ណាក៏ដោយ ដោយផ្ទាល់ ឬប្រយោល ការកំណត់អត្តសញ្ញាណរបស់រូបវ័ន្តបុគ្គល ដែលព័ត៌មាននោះសំដៅលើ” (មាត្រា៤ នៃច្បាប់លេខ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨)។