សម្រាប់ភ្ញៀវទេសចរដែលមានគម្រោងចង់ទៅលេងកម្សាន្តនៅខេត្តសៀមរាប ជាពិសេសក្នុងព្រឹត្តិការណ៍ សមរាត្រី ដែលព្រឹត្តិការណ៍កម្រនៅកម្ពុជា សូមស្វែងអ្នកជំនាញថតរូបស្អាតៗរបស់ក្រសួងដើម្បីទទួលបានរូបថតស្អាតៗ ដោយឥតគិតថ្លៃ។ នាថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៦ ផេកផ្លូវការរបស់នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងការអប់រំយល់ដឹងជាសាធារណៈនៃក្រសួងទេសចរណ៍ បានជូនដំណឹងដល់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិដែលមានគម្រោងមកលេងខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ សមរាត្រី សូមស្វែងរកក្រុមការងារថតរបស់ក្រសួងដើម្បីបានរូបថតស្អាតៗ ឥតគិតថ្លៃ។ មិនត្រឹមទទួលបានបទពិសោធន៍នៃការគយគន់ព្រះអាទិត្យរះចំកំពូលនៃប្រាសាទអង្គរវត្តថែមទទួលបានរូបថតអនុស្សាវរីយ៍ស្អាតៗពីសំណាក់ជាងថតរូបជំនាញរបស់ក្រសួងដោយឥតគិតថ្លៃថែមទៀតផង។