ព្រឹកមិញនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្ដមបណ្ឌិត Khaled El-Eneny អគ្គនាយកអង្គការយូណេស្កូ បានធ្វើដំណើរទស្សនកិច្ចលើទឹកដីអច្ឆរិយអង្គរ នៃខេត្តសៀមរាប។

នាថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍និងអមដំណើរឯកឧត្ដមបណ្ឌិត Khaled El-Eneny អគ្គនាយកអង្គការយូណេស្កូទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមក្នុងខេត្តសៀមរាបនាពេលនេះមិនត្រឹមជាដើរមើលនូវប្រាសាទបុរាណដែលជាកេរ្តិ៍ដំណែលដូនតាប៉ុណ្ណោះទេ។ ដោយឡែក ឯកឧត្ដមក៏បានស្វែងយល់អំពីកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ៕






រូបភាព ៖ អាជ្ញាធរជាតិអប្សរា

















































Account
Security
Favourite Content