កាលពីរាត្រីថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ សិល្បករខ្មែរទាំងសម័យ និងបុរាណច្រើនរូបបានសម្ដែងជូនឱកាសប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកស្រី Brigitte Macron ក្នុងកម្មវិធី LA FRANCOPHONIE 2026។

ភាពសាមញ្ញរបស់គូស្វាមីភរិយាប្រធានាធិបតីបារាំង ទាំងទ្វេនេះ ធ្វើឲ្យក្រុមសិល្បករខ្មែរដែលបានទៅចូលរួមសម្ដែង គោរពស្រលាញ់ និងចូលចិត្តលោកខ្លាំងមែនទែន។
ក្រោយសម្ដែងចប់លោក Emmanuel Macron បានផ្ដល់កិត្តិយសឡើងទៅថតរូបជុំគ្នាជាមួយសិល្បករទាំងអស់ ដែលបានសម្ដែងជូនភ្ញៀវទស្សនាក្នុងឱកាសនោះ។ ក្នុងនោះក៏មានការថតរូបជាមួយសិល្បករម្នាក់ៗផងដែរ។
ដោយរូបភាពទាំងនោះ ពិតជាបង្ហាញយ៉ាងច្បាស់ថា លោក ម៉ាក្រុង ពិតជាយកចិត្តទុកដាក់ និងឲ្យតម្លៃខ្ពស់ដល់ប្រជាជមកម្ពុជាគ្រប់រូប មិនថាសិល្បករ ឬសាមញ្ញជនឡើយ៕









រូបភាព៖ ឡុង ដេវីត, Jenna Norodom,ត្រួយ – 𝑻𝒓𝒐𝒖𝒚


















































Account
Security
Favourite Content