យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែលតែនៅក្នុងវេទិកាប្រកួត Miss Teen Icon International 2026 ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ីនោះ ទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តខ្លាំង ពីសំណាក់ម្ចាស់ផ្ទះ។

កាលពីម្សិលមិញថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្មវិធី Miss Teen Icon International 2026 ឈានចូលដល់វគ្គការប្រកួតវគ្គបឋម មានបង្ហាញឈុតតំណាងជាតិ, Talent Show និង Kebaya ឈុត Indonesia។ ដែលទាំង ៣ វគ្គ ល្អហួស ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង។
ព្រោះថា ឈុតរបស់បវរកញ្ញាខ្មែរវ័យ ១៨ ឆ្នាំ រូបនេះមួយណាក៏អស្ចារ្យដែរ។ ដោយឈុតតំណាងជាតិ ជូរី ល្អហួស បានយកនូវសម្បត្តិវប្បធម៌បន្សល់ទុកតាំងពីដូនតាដោយយកឈុតអប្សរា និងប្រាសាទអង្គរវត្តមានព្រះអាទិត្យរះចំកំពូលប្រាង្គ និងរូបភាពកសិករធ្វើដំណាំស្រូវបញ្ចូលគ្នាតែមួយ និងដាក់ឈ្មោះថា “នារីកសិករនៃដែនដីមាស អប្សរាមហានគរ”។ មិនតែប៉ុណ្ណោះ ល្អហួស ក៏បានបន្ថែមស្បៃខ្មែរដ៏ប្រណីត និងផ្ចិតផ្ចង់ពីព្យួរបង្ហាញច្បាស់ៗថា ខ្មែរជាប្រទេសមានវប្បធម៌ដ៏សម្បូរបែប។
ដំណាំស្រូវនៅប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ដោយមានការចងក្រង និងភស្តុតាងបុរាណវិទ្យាបញ្ជាក់ថា បានចាប់ផ្តើមដាំដុះតាំងពីអំឡុងពេល ២ ៦០០ ទៅ ៥ ០០០ ឆ្នាំមុនគ្រិស្តសករាជ តាមរយៈការរកឃើញនៅស្ថានីយបុរាណវិទ្យា សំរោងសែន ខេត្តកំពង់ឆ្នាំង។ មួយវិញទៀតប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុទាំង ៧ ក្នុងលោក ដែលមានចម្លាក់អប្សរាជុំវិញ ក៏ជាមរតកដ៏អស្ចារ្យ គ្មានអ្វីអាចកាត់ថ្លៃបានផងដែរ។
នេះហើយជាឈុតតំណាងជាតិ ដែលមានគំណិតច្នៃប្រតិដ្ឋបំផុតដែល Miss Teen Icon Cambodia 2026 ជូរី ល្អហួស និងក្រមការងារបានរៀបចំយកទៅបង្ហាញលើឆាកអន្តរជាតិ។
ជូរី ល្អហួស ពេលនេះក៏កំពុងត្រូវបាននាំមុខបណ្ដោះអាសន្នក្នុងការបោះឆ្នោត។ សម្រាប់វីដេអូកាលពីម្សិលមិញរបស់នាង មានអ្នកមើល ល្អហួស ច្រើនជាងបេក្ខភាពដទៃ ដែលនេះបញ្ជាក់ថា ប្រជាប្រិយភាពនាងពិតជាមិនធម្មតានោះទេ សូម្បីតែប្រជាជនឥណ្ឌូណេស៊ីក៏ពេញចិត្តនឹងអត្តចរិតបវរកញ្ញាខ្មែររូបនេះដែរ។
សម្រាប់អ្នកគាំទ្រក្នុងស្រុកឯណោះវិញ បានសហការគ្នាល្អ ម្នាក់ៗបានចំណាយថវិកាផ្ទាល់ខ្លួន បោះឆ្នោតឲ្យMiss Teen Icon Cambodia 2026 ជូរី ល្អហួស ដែលការបោះឆ្នោតនឹងត្រូវបញ្ចប់ម៉ោង ៥ ល្ងាចថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ៕










































































Account
Security
Favourite Content