នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងយាងអញ្ជើញចូលរួមសម្ពោធ «ប្រាសាទមេបុណ្យខាងលិច» ក្នុងខេត្តសៀមរាប។

យោងតាមការជូនដំណឹងផ្លូវការ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
ក្នុងដំណើរមកកម្ពុជានាពេលខាងមុខនេះ លោក Emmanuel Macron នឹងរួមដំណើរជាមួយព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីចូលរួមក្នុងព្រះរាជពិធីបិទការដ្ឋានជួសជុល និងសម្ពោធ «ប្រាសាទមេបុណ្យខាងលិច» ដែលស្ថិតនៅចំកណ្ដាលបារាយណ៍ខាងលិច ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលនឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រមួយនៃប្រទេសទាំងពីរដោយមានការយាងនិងអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជានិងបារាំង៕

















































Account
Security
Favourite Content