ពិតជាគួរឲ្យភ្ញាក់ផ្អើលដែលតារាចិនដ៏ល្បី Michelle Chen ឬមហាជនខ្មែរស្គាល់ថាជាតួស្រី សៀវ ឡុងនី បានជ្រើសរើសឈុតសម្លៀកបំពាក់របស់យីហោកូនខ្មែរ ដ៏ល្បី ALmée Couture ដើម្បីគ្រងចូលរួមកម្មវិធីដ៏សំខាន់មួយ។

Michelle Chen ស្លៀកឈុតមួយពីបណ្តុំម៉ូដរដូវផ្ការីក/រដូវក្តៅ ឆ្នាំ ២០២៧ របស់ ALmée Couture ដែលមានចំណងជើងថា “The Art of Remembering” នៅក្នុងកម្មវិធី Figaro Fashion Gala។ តួឯកស្រីចិនដ៏ល្បីវ័យ ៤៣ ឆ្នាំរូបនេះ មានសម្រស់ដ៏លេចធ្លោ ពេលជ្រើសឈុតពណ៌មាសដ៏ប្រណីត។
អ្នកគាំទ្រនៅកម្ពុជាជាច្រើន ធ្លាប់តែបានទស្សនារឿងដែលអ្នកនាងសម្ដែង ពេលនេះតួឯកស្រីរឿង “The Romance of the Condor Heroes” ឆ្នាំ ២០១៤ បានធ្វើឲ្យអ្នកគាំទ្រនៅខ្មែរភ្ញាក់ផ្អើលជាមួយរូបភាពថ្មីក្នុងឈុត ALmée Couture។


បើក្រឡេកទៅមើលរូបភាពនៅលើបណ្ដាញសង្គម Instagram របស់ Michelle Chen អ្នកនាងបានបង្ហោះរូបភាពជាច្រើនក្នុងនោះ តួឯកស្រីរូបនេះមានថតជាមួយ តារាស្រី Carman Lee ជាតួ សៀវ ឡុងនី ឆ្នាំ ១៩៩៥ ថែមទៀតផង។







គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះតារាស្រីចិន Sun Yi ក៏បានរើសយកឈុតរបស់ ALmée សម្រាប់ចូលរួមកម្មវិធី W Gala ឆ្នាំ ២០២៦។ នារាត្រី W Gala Sun Yi ត្រូវបានគេបរិយាយថា “នាងមើលទៅដូចជាព្រះនាងព្រៃដែលបានដើរចេញមកពីក្នុងព្រៃយ៉ាងពិតៗ—ពិតជាស្រស់ស្អាតខ្លាំងណាស់”៕


























































Account
Security
Favourite Content