ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។ យ៉ាងណាមិញ ក្រុមហ៊ុននេះបានសន្យាផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ អាជីព និងសុខុមាលភាពដល់បុគ្គលិកដែលរងផលប៉ះពាល់។

កាលពីថ្ងៃទី ៤ ខែវិច្ឆិកា នាយិកាប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Canva អ្នកស្រី Melanie Perkins បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដែលពិបាកបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ១៣ ឆ្នាំរបស់ក្រុមហ៊ុន ជាហេតុនាំឱ្យមានការប្រែប្រួលកើតឡើងចំពោះបុគ្គលិកចំនួន ១ ២៧១ នាក់ ដែលអ្នកខ្លះត្រូវបាត់បង់ការងារ ខ្លះត្រូវស្នើសុំឱ្យប្តូរទីតាំងការងារ ឬផ្លាស់ប្តូរតួនាទី។

ផ្អែកតាមការចុះផ្សាយរបស់ BBC ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ តម្លៃរបស់ក្រុមហ៊ុនម្ចាស់កម្មវិធីឌីស្សាញ Canva បានធ្លាក់ចុះ ដោយសារតែក្ដីបារម្ភអំពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI មកលើអាជីវកម្មនេះ ខណៈថ្លៃចំណាយក្នុងការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងវេទិការបស់ខ្លួនក៏ជាហេតុផលមួយដូចគ្នាដែរ។

ស្របគ្នានឹងការកាត់បន្ថយបុគ្គលិក ក្រុមហ៊ុន Canva បានបង្ហាញពីទំនួលខុសត្រូវខ្ពស់ ដោយសន្យាផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ អាជីព និងសុខុមាលភាពដល់បុគ្គលិកដែលរងផលប៉ះពាល់ រួមមាន៖

  • ប្រាក់បំណាច់បញ្ចប់ការងារ ដែលយ៉ាងតិចស្មើនឹងប្រាក់ខែ ៦ ខែ
  • ការអនុញ្ញាតឱ្យរក្សាទុកកុំព្យូទ័រ MacBook ដែលក្រុមហ៊ុនបានផ្តល់ជូន
  • ការបន្តផ្តល់ជូននូវធានារ៉ាប់រងសុខភាពរយៈពេល ១២ ខែ
  • ការបន្តកម្មវិធី Canva Care ដែលជាសេវាកម្មគាំទ្រសុខុមាលភាពសម្រាប់បុគ្គលិក និងក្រុមគ្រួសាររយៈពេល ១២ ខែបន្ថែមទៀត
  • ការទទួលបានសិទ្ធិពិគ្រោះយោបល់ជាមួយគ្រូបង្វឹកផ្ទាល់ខ្លួនដើម្បីជួយពិនិត្យមើលប្រវត្តិរូបសង្ខេប (Resume) រៀបចំសម្រាប់ការសម្ភាសន៍ និងធ្វើការសម្ភាសន៍សាកល្បង​ ដើម្បីត្រៀមខ្លួនស្វែងរកការងារថ្មី
  • ការផ្តល់ជូនគណនី LinkedIn Premium រយៈពេល ១ ឆ្នាំ
  • ការលុបចោលលក្ខខណ្ឌតម្រូវឱ្យបំពេញការងាររយៈពេលមួយឆ្នាំ ចំពោះបុគ្គលិកដែលទើបចូលធ្វើការក្នុងរយៈពេលមួយឆ្នាំចុងក្រោយ
  • ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០ ០០០ ដុល្លារអាមេរិកតាមរយៈ​មូលនិធិ Canva Collective Fund ដល់អតីតបុគ្គលិកណាដែលចង់ចាប់ផ្ដើមអាជីវកម្ម ឬធ្វើការងារដែលផ្ដល់ប្រយោជន៍ដល់សហគមន៍របស់ខ្លួន។

ដ្បិតត្រូវកាត់បន្ថយបុគ្គលិកក៏ពិតមែន ប៉ុន្តែដំណោះស្រាយរបស់ក្រុមហ៊ុន Canva បែរជាទទួលបានការកោតសរសើរយ៉ាងខ្លាំង ដោយសាធារណជន និងបុគ្គលិកមួយចំនួនបានលើកឡើងថា ការគាំទ្រដែលក្រុមហ៊ុនសញ្ជាតិអូស្ត្រាលីមួយនេះបានផ្ដល់ឱ្យ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់បុគ្គលិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព