កាលពីថ្មីៗនេះកំពូលតារាហូលីវូដ Angelina Jolie បានបង្ហាញវត្តមានលើទឹកដីកម្ពុជាដែល ជាផ្ទះរបស់អ្នកនាង។ ក្រៅពីបានទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ និងទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ “អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង” ព្រមទាំងចូលក្រាបថ្វាយបង្គំគាល់ និងប្រគេនទេយ្យទាន ជូនចំពោះ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅឯមហាកុដិ នៃវត្តមុនីសុវណ្ណ ហៅចំពុះក្អែក។

បន្ទាប់មក តួឯកស្រីក្នុងរឿង Maleficent បានធ្វើដំណើរទៅផ្សារទួលទំពូង និងទិញវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្រាយ សប្បាយចិត្តសាមញ្ញៗ ដូចប្រជាពលរដ្ឋទូទៅដែរ។ រូបភាពសាមញ្ញ ទន់ភ្លន់របស់តារាហូលីវូដ ៥១ ឆ្នាំរូបនេះទទួលបានការស្វាគមន៍ ពីសំណាក់អាជីវករនៅផ្សារ។
តាមរយៈវីដេអូ Angelina បានពិនិត្យពិច័យគ្រឿងចម្លាក់យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរករបស់ដែលខ្លួនចង់បាន ព្រមជាមួយទឹកមុខញញឹមញញែមជជែកជាមួយម្ចាស់តូប។
តារាហូលីវូដ ដែលទទួល Angelina Jolie បានដើរមើលគ្រឿងចម្លាក់នៅក្នុងផ្សារដោយមានក្រុមការងារទៅជាមួយ។ ដោយនេះមិនមែនជាលើកទី១ឡើយ ដែលតារាស្រីដ៏ល្បីលំដាប់ពិភពលោករូបនេះ បានទៅផ្សារទួលទំពូង ដោយកាលពីឆ្នាំ ២០២២ អ្នកគាំទ្រស្រឡាំងកាំង ប្រទះឃើញ Angelina Jolie កំពុងជិះតុកតុកនៅក្រុងភ្នំពេញ និងបានទៅផ្សារទួលទំពូងជាមួយ៕














រូបភាព Angelina Jolie ឆ្នាំ ២០២៦ នៅផ្សារទួលទំពូង

រូបភាព Angelina Jolie ឆ្នាំ ២០២២ នៅផ្សារទួលទំពូង
រូបភាព៖ ផ្សារទួលទំពូង និង Phirun Lor


















































Account
Security
Favourite Content