មុននេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហោះរូបភាព ១ សន្លឹកភ្ជាប់សារជូនដំណឹងដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងខេត្តតាកែវ ជាពិសេសរូបសំណាក «បង្កងទឹកសាប» សូមចូលរួមថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។

តាមរយៈរូបភាព ១ សន្លឹកដែលបង្ហោះនៅលើផេកផ្លូវការរបស់អភិបាលខេត្តតាកែវនាថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រឹកនេះ បានបង្ហាញពីសំរាម ប្លាស្ទិក ដបទឹកសុទ្ធ និងកញ្ចប់បាយនំផ្សេងៗ ដែលចោលរាយប៉ាយនៅលើទឹកក្បែររូបសំណាក «បង្កងទឹកសាប» នៅក្នុងខេត្តតាកែវ។
ភ្ជាប់ជាមួយរូបភាព ១ សន្លឹកនេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសរសេរជាសារខ្លីមួយដែលមានអត្ថន័យដូចនេះ៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលគាំទ្រវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសបានទ្ររូបសំណាកបង្កងទឹកសាបខេត្តតាកែវ ដែលជាសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តយើងខ្ញុំ ។ សូមបងប្អូន មេត្តាចូលរួមថែរក្សាបរិដ្ឋានទាំងអស់គ្នា សូមអរគុណ»។
នៅពីក្រោមរូបភាពក៏មានការខមិនចូលរួមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យមានជាការផាកពិន័យដល់អ្នកដែលចោលសំរាមផ្ដេសផ្ដាស ខណៈមួយចំនួនទៀតបានលើកជាសារដាស់តឿនដល់អ្នកដែលទៅលេងនៅទីនោះសូមចូលរួមថែរក្សាបរិស្ថានឱ្យបានគ្រប់គ្នាផងដែរ។
គួរឱ្យដឹងថា រូបសំណាក «បង្កងទឹកសាប» បានបញ្ចប់ការសាងសង់និងសម្ពោធជាផ្លូវការដើម្បីឱ្យប្រជាពលរដ្ឋបានចូលទស្សនាកាលពីថ្ងៃទី ៣០ តុលា ២០២៦។ ភាពស្រស់ស្អាតនិងទាក់ទាញនៃរូបសំណាកនេះបានធ្វើឱ្យពលរដ្ឋភ្លូកទឹកភ្លូកដីទៅលេងខេត្តតាកែវដើម្បីបានទស្សនាដោយផ្ទាល់នូវសមិទ្ធផលមួយនេះ៕

ប្រភព ៖ ឯកឧត្ដម វ៉ី សំណាង


















































Account
Security
Favourite Content