ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយការទូតដ៏សំខាន់សម្រាប់សហគមន៍ប្រទេសនិយាយភាសាបារាំងប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជារូបភាពដ៏មានឥទ្ធិពលក្នុងការជំរុញ និងផ្សព្វផ្សាយវិស័យទេសចរណ៍ សិល្បៈ និងវប្បធម៌កម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ។ កម្មវិធីនីមួយៗ បានរំលេចឡើងនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ គឺកម្ពុជា និងបារាំង។

ការទូតវប្បធម៌តាមរយៈសិល្បៈទស្សនីយភាព

សកម្មភាពដ៏គួរឱ្យកត់សម្គាល់ដំបូង គឺការអញ្ជើញចូលរួមរបស់ឯកឧត្តមប្រធានាធិបតី ក្នុងពិធីលៀងសាយភោជន៍ជាផ្លូវការ ដែលរៀបចំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសហ្វ្រង់កូហ្វូនី។ ក្នុងឱកាសនោះ ឯកឧត្តម Macron បានទស្សនាដោយផ្ទាល់នូវទស្សនីយភាពសិល្បៈដ៏វិចិត្ររបស់កម្ពុជា ដែលសម្តែងដោយសិល្បករសិល្បការិនីនៃនាយកដ្ឋានសិល្បៈទស្សនីយភាព។ ការសម្តែងទាំងនេះបានបង្ហាញពីអត្តសញ្ញាណជាតិ ភាពសម្បូរបែបនៃវប្បធម៌ និងព្រលឹងរបស់ខ្មែរ ដែលបានទាក់ទាញចំណាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយសអន្តរជាតិទាំងអស់។ វាជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះ ដែលបញ្ជាក់ពីសារៈសំខាន់នៃសិល្បៈក្នុងការទូត។

ដំណើរទស្សនកិច្ចនៅឧទ្យានអង្គរ និងការអភិរក្សបេតិកភណ្ឌ

បន្តពីកិច្ចប្រជុំនៅរាជធានីភ្នំពេញ ឯកឧត្តម Emmanuel Macron បានអញ្ជើញបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលជាទីក្រុងប្រវត្តិសាស្ត្រ និងជាតំបន់បេតិកភណ្ឌពិភពលោក។ វត្តមានរបស់ឯកឧត្តមនៅមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញ បានក្លាយជារូបភាពដ៏មានអត្ថន័យក្នុងការផ្សព្វផ្សាយទេសចរណ៍។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទបុរាណនានា ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំង។ ដំណើរកម្សាន្តនេះ បានបញ្ជាក់ជាថ្មីថា កម្ពុជាគឺជាគោលដៅទេសចរណ៍វប្បធម៌លំដាប់ពិភពលោក ដែលមានសុវត្ថិភាព និងភាពទាក់ទាញ។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ៖ ការសម្ពោធប្រាសាទមេបុណ្យខាងលិច

ចំណុចកំពូលនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី គឺព្រះរាជពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលបានបើកទទួលភ្ញៀវទេសចរជាថ្មីក្រោយការជួសជុលដ៏លំបាករយៈពេល ១៤ឆ្នាំ និងចំណាយថវិការហូតដល់ ១២ លានដុល្លារ។ ឯកឧត្តម Macron បានអញ្ជើញចូលរួមជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាសាក្សីប្រវត្តិសាស្ត្រនៃជោគជ័យនៃកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO)។ គម្រោងនេះ មិនត្រឹមតែបានជួយសង្គ្រោះមរតកវប្បធម៌ដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផលិតផលទេសចរណ៍ថ្មីមួយទៀតនៅក្នុងបារាយណ៍ទឹកថ្លា ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលយកបទពិសោធន៍ទស្សនាមហាស្ថាបត្យកម្មខ្មែរមួយទៀតនៅកណ្តាលទឹក។

អ្វីដែលពិសេសដែរនោះ គឺខណៈចាកចេញពីកម្ពុជា ទំព័រ Facebook ផ្លូវការរបស់លោកប្រធានាធិបតី Macron បានបង្ហោះវីដេអូខ្លីមួយអមដោយបទចម្រៀង «Time To Rise» របស់វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់កម្ពុជា។ ការជ្រើសរើសបទចម្រៀងដែលលាយឡំរវាងតន្ត្រីសម័យ និងឧបករណ៍បុរាណចាប៉ីដងវែងនេះ មកផ្សព្វផ្សាយជាមួយរូបភាពនៃស្នាមញញឹម ប្រាសាទបុរាណ និងវប្បធម៌ខ្មែរលើបណ្តាញសង្គមរបស់មេដឹកនាំពិភពលោក បានបង្ហាញពីការឱ្យតម្លៃខ្ពស់បំផុតចំពោះសិល្បៈច្នៃប្រឌិតរបស់យុវជនខ្មែរ ព្រមទាំងជួយផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកថាជាទឹកដីនៃសន្តិភាព ភាពរស់រវើក និងភាពសម្បូរបែបនៃវប្បធម៌។

សរុបមក វត្តមានរបស់ប្រធានាធិបតីបារាំង Emmanuel Macron ក្នុងឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ បានបន្សល់ទុកនូវរូបភាពជាវិជ្ជមានយ៉ាងជ្រាលជ្រៅ។ តាមរយៈសកម្មភាពការទូតវប្បធម៌ ការចុះទស្សនកិច្ចនៅតំបន់ទេសចរណ៍សំខាន់ៗ និងការសម្ពោធសមិទ្ធផលជួសជុលប្រាសាទ គឺសុទ្ធតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់កិត្យានុភាពនៃសិល្បៈ វប្បធម៌ និងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងយូរអង្វែង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី