ទោះមិនឈ្នះការប្រកួត រ៉ូសស្យែល ហ្សូលីយ៉ា ធ្វើបានល្អបំផុត ហ្វេនគាំទ្រឲ្យបន្តក្ដីស្រមៃតទៀត

ប្រើ​រយៈ​ពេល​ជិត ១​ ខែ​ដើម្បី​ចូលរួម​ប្រកួត Miss World 2025 បវរកញ្ញា​កម្ពុជា រ៉ូសស្យែល ហ្សូលីយ៉ា បាន​ដាក់​ទាំង​កាយ​ទាំង​ចិត្ត​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ឆាក​អន្តរជាតិ​បាន​ស្គាល់​ពី​កម្ពុជា។ ទី​បំផុត​បវរ​កញ្ញា​វ័យ​ ១៨ ​ឆ្នាំ​រូប​នេះ​ក៏​អាច​ធ្វើ​បាន​ពិត​មែន។

គ្រប់​រូបភាព​នៃ​ភាព​ជោគជ័យ​មិន​មែន​ទាល់​តែ​អាច​យក​តំណែង​ជយលាភី​ឬ​ដោយ​ការ​ផ្ដួល​គូ​ប្រកួត​នៅ​លើ​ឆាក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ ការ​ដែល​អាច​បង្ហាញ​ឱ្យ​ពិភពលោក​បាន​មើល​ឃើញ​ពី​ការ​តាំង​ចិត្ត​ពិត​ប្រាកដ​មិន​ព្រម​ចុះ​ចាញ់​នោះ​ហើយ​ក៏​ជា​ភាព​ជោគជ័យ​ពិត​ប្រាកដ។

កាល​ពី​ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ កម្មវិធី​ប្រកួត​លំដាប់​អន្តរជាតិ Miss World 2025 លើក​ទី​៧២ នៅ​ប្រទេស​ឥណ្ឌា​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ក្នុង​នោះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​បវរ​កញ្ញា​មក​ពី​ ១០៨ ​ប្រទេស​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

បវរ​កញ្ញា​កម្ពុជា រ៉ូសស្យែល ហ្សូលីយ៉ា បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​មាតុភូមិ​​កាល​ដើម​ខែ ​ពោល​គឺ​នៅ​ថ្ងៃ​ទី ៧ ខែ ឧសភា ដើម្បី​​ចូលរួម​សកម្មភាព​ដែល​កម្មវិធី​ប្រកួត​តម្រូវ​ឱ្យ។ អំឡុង​ពេល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បវរ​កញ្ញា​វ័យ​ ១៨ឆ្នាំ​រូប​នេះ​តែង​បាន​អាប់ដេត​សកម្មភាព​ផ្សេង​ៗ​ដែល​ខ្លួន​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​បាន​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា​បាន​ឃើញ។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ រ៉ូសស្យែល ហ្សូលីយ៉ា តែង​បង្ហាញ​ការ​តាំង​ចិត្ត​ព្រម​ជាមួយ​ស្នាម​ញញឹម​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួនជានិច្ច។

បើ​ទោះ​បី​ជា​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ រ៉ូសស្យែល ហ្សូលីយ៉ា មិន​បាន​ឈ្នះ មិន​បាន​ពាក់​មកុដ តែ​បវរ​កញ្ញា​កម្ពុជា​រូប​នេះ​គឺ​បាន​ឈ្នះ​បេះដូង​ប្រជាជន​ខ្មែរ​ទៅ​ហើយ​ខណៈ​ដែល​ការ​តស៊ូ​ឈ្មុស​ឈ្មុល​មិន​ព្រម​បោះ​បង់ ​និង​ចុះ​ចាញ់​ជា​ពិសេស​ស្នាម​ញញឹម​ដែល​បាន​លេច​ឡើង​នៅ​លើ​​វង់ភក្ត្រ​ដ៏​ស្រទន់​របស់​នាង។

ក្នុង​នាម​ជា​ប្រជាជន​កម្ពុជា​យើង​ពិត​ជា​មោទកភាព​ចំពោះ​ការ​ខិតខំ​តស៊ូ​ជម្នះ​នូវ​រាល់​ឧបសគ្គ​នៅ​ក្នុង​ការ​ប្រកួត​នា​ពេល​កន្លង​របស់ Miss World Cambodia រ៉ូសស្យែល ហ្សូលីយ៉ា ។ ដោយ​ឡែក នា​ថ្ងៃ​នេះ​ដែរ រ៉ូសស្យែល ហ្សូលីយ៉ា បាន​មក​ដល់​វិល​ត្រឡប់​មក​កាន់​​មាតុភូមិ​វិញ​ហើយ៕

រូបភាព៖រ៉ូសស្យែល ហ្សូលីយ៉ា &Miss World



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *