Jisoo ត្រៀមវិលត្រលប់មកឆាកតន្ត្រីជាមួយអាល់ប៊ុមទោល ក្រោយចុះកុងត្រាថ្មីជាមួយក្រុមហ៊ុនអាមេរិក

បន្ទាប់ពីសមាជិក BLACKPINK ផ្សេងៗបានចុះកុងត្រាជាមួយក្រុមហ៊ុនអាមេរិកអស់រៀងៗខ្លួនសម្រាប់ការងារទោល នៅពេលនេះ Jisoo ក៏បានចុះកុងត្រាថ្មីជាមួយក្រុមហ៊ុនចម្រៀងអាមេរិកដែរគឺ Warner Records។

កាលពីថ្ងៃទី ២៨ ខែមករា ក្រុមហ៊ុន Warner Records បានប្រកាសជាផ្លូវការថា Jisoo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយខ្លួនហើយសម្រាប់ការងារផ្សព្វផ្សាយចម្រៀងទោលរបស់នាងលើទីផ្សារពិភពលោក។

ចំណែក Jisoo ក៏បានបង្ហាញពីក្តីរំភើប ចំពោះការប្រកាសអំពីកិច្ចសហការនេះតាមរយៈសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនមួយ ព្រមទាំងបានអរគុណដល់ BLINKs ដែលជាអ្នកគាំទ្រ BLACKPINK ជុំវិញពិភពលោកសម្រាប់ក្ដីស្រលាញ់និងការគាំទ្ររហូតមក។

សហប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Warner Records លោក Aaron Bay-Schuck បានចែករំលែកថា លោកមិនឆ្ងល់ទេថាហេតុអ្វី Jisoo គឺជាតារាដ៏ល្បីបំផុតមួយក្នុងពិភពលោក ហើយអាជីពទោលរបស់នាងនឹងកាន់តែមានឥទ្ធិពល។ ទាំងថាមពល ក្ដីស្រលាញ់ និងសិល្បៈដែល Jisoo បានរួមបញ្ចូលក្នុងតន្ត្រីរបស់នាងបានធ្វើឱ្យចម្រៀងរបស់នាងកាន់តែអស្ចារ្យមួយកម្រិតទៀត។ លោករួមជាមួយនឹងក្រុមទាំងមូលមានសេចក្តីរំភើបរីករាយក្នុងការចូលរួមជាមួយ JISOO នៅពេលដែលនាងបន្តបង្កើតប្រវត្តិសាស្ត្រ និងលើកទឹកចិត្តមនុស្សរាប់លាននាក់ជុំវិញពិភពលោក។

ទន្ទឹមនោះដែរ Jisoo ក៏បានប្រកាសផងដែរអំពីអាល់ប៊ុមទោលថ្មីរបស់នាងមានចំណងជើងថា “AMORTAGE” ដែលត្រៀមចេញជាផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភៈ ជាស្នាដៃចម្រៀងដំបូងរបស់នាងដែលចេញផ្សាយតាមរយៈក្រុមហ៊ុន Warner Records ។

អាល់ប៊ុមថ្មីនេះដែរនឹងជាការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងក្នុងរយៈពេលពីរឆ្នាំរបស់ Jisoo បន្ទាប់ពីបានចេញបទទោលដំបូង “Flower” កាលពីខែមីនា ឆ្នាំ២០២៣។ ក្រៅពីត្រៀមបញ្ចេញស្នាដៃចម្រៀង តារាស្រីវ័យ ៣០ឆ្នាំរូបនេះក៏ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តភាគ Zombie ថ្មីមួយមានចំណងជើងថា “Newtopia” ដែលនឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ លើបណ្ដាញ Streaming កូរ៉េ Coupang Play ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *