តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បានជ្រើសរើសឈុត ALmée Couture ដើម្បីឡើងសម្ដែងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ CMA ។ រ៉ូបពណ៌ទឹកក្រូចចាស់នោះ គឺជាផ្នែកមួយនៃបណ្ដុំម៉ូដ “Spirit of the Forgotten” របស់ ALmée Couture មើលទៅរស់រវើក ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ភាពជាស្ត្រី និងភាពរឹងមាំរបស់ស្ត្រី។

Lainey Wilson បានជ្រើសរើសឈុត ALmée Couture បានគ្រងឈុតកូនខ្មែរ ដើម្បីបកស្រាយបទចម្រៀងថ្មី “Just A Woman” នៅលើឆាក CMAs តែម្ដង។ តារាចម្រៀងតន្ត្រី Country គឺ Lainey Wilson បានបញ្ចេញបទចម្រៀងថ្មីបំផុតរបស់នាងដែលមានចំណងជើងថា “Just a Woman”។ នាងបានជ្រើសរើសយកឆាកនៃកម្មវិធីពានរង្វាន់នេះ ដើម្បីសម្តែងបទចម្រៀងថ្មីរបស់នាងជាលើកដំបូង ដោយឆ្លៀតពេលពីតួនាទីជាពិធីការិនីរបស់នាងមួយរយៈពេលខ្លី។
Lainey Wilson ដែលស្ថិតក្នុងឈុត ALmée Couture ត្រូវបានអ្នកថតរូបកម្រិតអាជីពនៃ Getty Images ផ្ដិតយកយ៉ាងឆាប់រហ័ស។ ឈុតនោះ ពិតជាស៊ីគ្នាជាមួយរូបរាង និង Vibe ក្នុងបទចម្រៀងថ្មីតែម្ដង។

បើនិយាយពីប្រេនរបស់កូនខ្មែរមួយនេះ កាន់តែទទួលស្គាល់តារាអន្តរជាតិមិនថានៅបែកអាមេរិក និងខាងបែកខាងអាស៊ីខាងកើតឡើយ ដោយត្រឹមខែ១០ និងខែ ១១ នេះមានតារាស្រីល្បីៗកម្រិតពិភពលោកជ្រើសយក collection នៃ Almée ទៅដើរលើឆាក និងកម្រាលព្រំក្រហម៕
រូបភាព៖ Michael Buckner និង Kevin Mazur






















































Account
Security
Favourite Content