Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុងបំពេញបេសកកម្មតំណាងឲ្យកម្ពុជានៅលើឆាកបវរកញ្ញាដ៏ធំនៅប្រទេស Puerto Rico ហើយកម្មវិធី Miss Universe ក៏បានបើកឲ្យមានការបោះឆ្នោត ដើម្បីអាចឈានចូល Top 30 ដោយស្វ័យប្រវត្តិ។

ក្រោយឮដំណឹងថាកម្មវិធី Miss Universe បើកឲ្យមានការបោះឆ្នោត លោកស្រី សុភា បុត្រឈរ ដែលជានិច្ចកាលតែងតែជួយគាំទ្រជនជាតិខ្មែរដូចគ្នាជារឿយៗនោះ ប្រកាសជួយជាថវិកា ១ ម៉ឺនដុល្លារ សម្រាប់ការបោះឆ្នោត ចូលទៅកាន់ Top 30 ដោយស្វ័យប្រវត្តិក្នុងកម្មវិធី Miss Universe 2026 លើកទី៧៥ នៅប្រទេសព័រតូរីកូ។
ការជួយឧបត្ថម្ភរបស់ស្ត្រីខ្មែរ ដែលកំពុងរស់នៅប្រទេសអាល្លឺម៉ង់រូបនេះបានជួយជាកម្លាំងចិត្តដល់បវរកញ្ញាខ្មែរ ដែលមានតែម្នាក់ឯងប្រកួតនៅលើទឹកដីអាមេរិក។ ក្នុងការឲ្យដឹងពី Miss Universe Cambodia 2026 បានបន្ថែមថា ក្រៅពីជួយថវិកាក្នុងការ Vote លោកស្រី សុភា ដែលជាអ្នកខេត្តកំពង់ធំ បានឧបត្ថម្ភបន្ថែមនូវការចំណាយផ្សេងៗ ក៏ដូចជាការចំណាយលើការធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ។


ការប្រកួតកម្មវិធី Miss Universe ឆ្នាំនេះ មានបេក្ខភាពចូលរួម ១១៦ ប្រទេស។ មិនត្រឹមជួយជាថវិកាឡើយ ដោយលោកស្រីអំពាវនាវឲ្យជនរួមជាតិទាំងអស់ជួយដល់បេក្ខភាពបវរកញ្ញាខ្មែរ ដែលតំណាងជាតិ។
អគ្គនាយិកាក្រុមហ៊ុន AG Bottcher បានបន្ថែមថា “វត្តមានរបស់នាងលើឆាកអន្តរជាតិ គឺជាឱកាសឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ទាំងប្រវត្តិសាស្ត្រដ៏រុងរឿង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសក្ដានុពលរបស់កម្ពុជានាពេលបច្ចុប្បន្ន។ នាងក៏បានបង្ហាញពីភាពថ្លៃថ្នូរ ប្រាជ្ញា និងភាពជឿជាក់របស់នារីខ្មែរជំនាន់ថ្មីផងដែរ“។
គួរបញ្ជាក់ថា លោកស្រី សុភាព បុត្រឈរ គឺជាសប្បុរសជនខ្មែរ ដែលបានចូលរួមឧបត្ថម្ភច្រើនវិស័យ ពិសេសវិស័យអប់រំក្នុងប្រទេសកម្ពុជាកន្លងមក ហើយលោកស្រីក៏ជាស្រ្តីដែលទឹកចិត្តជួយដល់ស្ត្រីដូចគ្នា និងគ្រប់ស្រទាប់មិនថាចាស់ក្មេងឡើយ៕




រូបភាព៖ ថាន រតនា និង Sophea MD






















































Account
Security
Favourite Content