CIM Stars បានដឹកនាំបវរកញ្ញា ចេញរៃអង្គាសថវិកាតាមស្តុបជួយដល់កងទ័ព

លោក ម៉ែន និមលរ័ត្ន បាន​ដឹកនាំ​​បវរកញ្ញា និង​តារា​ក្នុង​ក្រុម CIM Stars បាន​ទៅ​ធ្វើ​ការ​រៃអង្គាស​ថវិកា​នៅ​តាម​ស្ដុប​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ថវិកា អ្នក​ដំណើរ​តាម​ផ្លូវ។ សកម្មភាព​នោះ មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឈប់​តាម​ស្ដុប។

ក្រុម​ការងារ​របស់ CIM Stars បាន​ចាប់ផ្ដើម​ការ​រៃអង្គាស​ថវិកា​នៅ​ថ្ងៃ​៩ ខែ​ធ្នូ ឆ្នាំ ២០២៥ ដោយ​ប្រមូល​ថវិកា សរុប​បាន ៣ ៣៣៦ ០០០ រៀល និង ១៥៨.២៥ ដុល្លារ សម្រាប់​ជនភៀសសឹក​ដែល​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ផ្លោង​គ្រាប់​ចូល​លំនៅឋាន ហើយ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ភូមិឋាន និង​មួយ​ផ្នែក​ទៀត​សម្រាប់​វីរ​កងទ័ព​ ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់។

CIM Stars ចាប់ផ្ដើម​ចេញ​រៃអង្គាស​តាម​ស្តុប​រាល់​ថ្ងៃ ដើម្បី​ប្រមូល​ថវិកា និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ សម្រាប់​ផ្ដល់​ជូន​ជនភៀសសឹក និង​កងទ័ព​ ដែល​កំពុង​ឈរ​ជើង​នៅ​តាម​ព្រំដែន ប្រយុទ្ធ​តស៊ូ​នឹង​សត្រូវ​ឈ្លានពាន។

សម្រាប់​សប្បុរសជន​ដែល​ចង់​ចូលរួម ឬ​មាន​អីវ៉ាន់​អាច​ទៅ​កាន់​ទីតាំង​ស្តុប​នាង​គង្ហីង ទល់​មុខ​ផ្សារ​ទំនើប The Olympia Mall (មុខ​ធនាគារ​កាណាឌីយ៉ា) ហើយ​មហាជន​ក៏​អាច​ចូលរួម​បរិច្ចាគ​ជា​ថវិកា​ដោយ​ផ្ទាល់​ជាមួយ CIM Stars និង​អាច​ចូលរួម​តាមរយៈ QR ដែល​ភ្ជាប់​ជាមួយ​ផ្ទាំង​ផ្សព្វផ្សាយ​។ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ពិតជា​មាន​តម្លៃ សម្រាប់​បងប្អូន​ជន​ភៀសសឹក ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់។

គួរ​បញ្ជាក់​ថា រយៈពេល ៣ ថ្ងៃ (ថ្ងៃ ៩,១០,១១) ការ​ប្រមូល​មូនិធិ CIM Stars ​ ដើម្បី​កម្ពុជា ទទួល​បាន​ទឹកប្រាក់​ចំនួន១២ ៤៣៨ ០០០រៀល និង​​តាម​រយៈ​ការ​ផ្ទេរ​តាម​កុង​ធនាគារ ១២០៣.៨៩ ដុល្លារ៕

រូបភាព៖ Roat Nimul Menn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *