ជី ដេវីត និង ទេព បូព្រឹក្ស ដឹកស្បៀងដល់ដៃពលរដ្ឋភៀសសឹកទាំងម្សិល និងថ្ងៃនេះជិត ២ ពាន់គ្រួសារ

ថ្ងៃ​នេះ មូលនិធិ​អ្នក​ចម្បាំង​ឈាម​ខ្មែរ បាន​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​រៀប​ចំ​ក៏​ដូច​ជា​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ទៅ​កាន់​ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​នៅ​តាម​តំបន់​ភៀស​សឹក​​ជុំវិញ​ខេត្ត​សៀមរាប។

តាម​ការ​ឱ្យ​ដឹង​ពី​ ជី ដេវីត និង​អ្នក​នាង ទេព បូព្រឹក្ស នា​ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ២០២៥ ប្រមាណ​ជា ៣ ម៉ោង​មុន​នេះ​ឡាន​ដឹក​ទំនិញ​ធុន​ធំ​ច្រើនគ្រឿង​បាន​កំពុង​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​តំបន់​ជន​ភៀស​សឹក​ហើយ។ សម្រាប់​ជើង​ទី​២​នេះ​​ត្រូវ​ដឹក​ចេញ​ទៅ​កាន់​តំបន់​ភៀស​សឹក​ ​២​កន្លែង​ដែល​មាន​ពលរដ្ឋ​ស្នាក់​អាស្រ័យ​ប្រមាណ ១ពាន់​គ្រួសារ។ នេះ​បើ​តាម​របាយការណ៍​ដែល​អ្នក​នាង ទេព បូព្រឹក្ស ទទួល​បាន​ពី​ថ្នាក់​ដឹក​នាំ​តំបន់​នៅ​ទី​នោះ។ យ៉ាង​ណា​មិញ លោក ជី ដេវីត បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​វីដេអូ​យ៉ាង​ដូច្នេះ​ថា៖ «មិន​ខ្វល់​ថា​ចំនួន​ប៉ុន្មាន​នោះ​ទេ យើង​នឹង​ចែក​ជូន​ពួក​គាត់​រហូត​ដល់​អស់​ស្បៀង ហើយ​យើង​ក៏​បន្ត​នូវ​ការ​ផ្ដល់​ជា​ស្បៀង​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​ភៀស​សឹក​ផ្សេង​ៗ​ទៀត​នៅ​តាម​ខេត្ត​រង​គ្រោះ​ជា​ច្រើន​ទៀត​ផង​ដែរ»។

គួរ​ឱ្យ​ដឹង​ថា មូលនិធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ» ដែល​ផ្ដួច​ផ្ដើម​រៀប​ចំ​ដោយ​តារា​ចម្រៀង ជី ដេវីត និង​ភរិយា​នា​ពេល​នេះ​ពិត​ជា​បាន​ផ្ដល់​ជំនួយ​ដល់​​ជន​ភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់​ដៃ ​និង​ដល់​ទីតាំង​ផ្ទាល់ៗ​តែ​ម្ដង។ គិត​ត្រឹម​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​ទី​២​នៃ​ដំណើរ​ការ​បេសកកម្ម​អ្នក​ទាំង​ពីរ​បាន​ចុះ​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ភៀស​សឹក​ប្រមាណ​ ១ ៦០០ គ្រួសារ​ហើយ៕

ចុចទីនេះសម្រាប់ទស្សនា វីដេអូ ៖ https://www.facebook.com/reel/1441383764076376

រូបភាព ៖ Tep Boprek


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅថ្ងៃខួបកំណើតឆ្នាំនេះ វណ្ណដា នៅតែបន្តចែករំលែកក្ដីស្រលាញ់ជាមួយក្មេងៗ

ឆ្នាំនេះ ក្នុង​ថ្ងៃ​កំណើត​វ័យ ២៩ ឆ្នាំ តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ វណ្ណដា បានចែក​រំលែក​ក្ដី​ស្រលាញ់ទៅ​កាន់​កុមារ​តូច​ៗនៅ​មណ្ឌល​កុមារ​ SUNRISE ខណៈឆ្នាំមុនលោកបានធ្វើជាមួយក្មេងៗនៅអង្កការផ្ទះបាយកុមារ។

ខួបកំណើត វណ្ណដា យប់មិញ ប្រមូលផ្ដុំទៅដោយ Rapper ល្បីៗ

កំពូល​តារា​រ៉េប​ជួរ​មុខ​របស់​កម្ពុជា វណ្ណដា បាន​រៀបចំ​តាំង​ពី​ព្រឹក រហូត​ដល់​កម្មវិធី​ពេល​យប់ ដោយ​ម្ចាស់​បទ «កំលោះ​ស្រុកខ្មែរ» បាន​ចូលរួម​ចែក​រំលែក​ក្ដី​ស្រលាញ់​ចំពោះ​កុមារ​តូច​ៗ​នៅ Sunrise Cambodia និង

ប៉ូលិស​នឹងបញ្ជូនសំណុំរឿង CL ទៅអយ្យការ ពាក់ព័​ន្ធការបើកទីភ្នាក់ងារ Very Cherry ដោយគ្មានអាជ្ញាប័ណ្ណ

នៅថ្ងៃទី ២២ ខែមករា នេះ ប៉ុស្តិ៍នគរបាល Yongsan ក្នុងទីក្រុងសេអ៊ូល បានប្រកាសថា ខ្លួនមានផែនការបញ្ជូនសំណុំរឿង CL ទៅតំណាងអយ្យការដោយមិនមានការឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទរំលោភលើ ច្បាប់

ជំនួសតំណែង Kim Soo Hyun ថ្ងៃមុន ថ្ងៃនេះ Cha Eun Woo ត្រូវបានដកចេញពីពាណិជ្ជកម្ម ខណៈរឿងអាស្រូវគេចពន្ធ ១៣.៧ លានដុល្លារ កំពុងផ្ទុះ

សមាជិកក្រុម ASTRO និងជាតារាសម្តែង Cha Eun Woo កំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកត្រូវបានតម្រូវឱ្យបង់ពន្ធលើប្រាក់ចំណូលបន្ថែម

រូបភាព pre-wedding ផ្លូវការរបស់ ពេជ្រ ពិសី នៅទឹកដីសៀមរាបពិតជាស្រស់ស្អាត

កម្មវិធី​មង្គលការ​របស់​អ្នក​ផលិត​មាតិកា ពេជ្រ ពិសី កាន់តែ​កៀក ហើយ​ម្ចាស់​ផលិតផល​ផ្កា​រូប​នេះ ក៏​បាន​រៀបចំ​រឿង​មួយ​ចំនួន​រួច​ផង​ដែរ មិន​ថា proposal, pre-wedding និង​បទ​ចម្រៀង​សម្រាប់​ថ្ងៃ​ពិសេស​របស់​ខ្លួន

Zhao Lusi ប្រើជីវិតសាមញ្ញ ចេញលក់អាហារតាមដងផ្លូវ មុនត្រឡប់ចូលការងារសិល្បៈវិញ

សាធារណជនប្រទះឃើញ Zhao Lusi ចេញមកលក់ Egg Tart តាមចិញ្ចើមផ្លូវយ៉ាងរីករាយ បន្ទាប់ពីមានបញ្ហាសុខភាព និងភាពរកាំរកូសក្នុងអាជីពការងារ ខណៈតារាស្រីកំពុងត្រៀមខ្លួនត្រឡប់ចូលមកសម្ដែងជាថ្មី។ នេះបើផ្អែក

បង្រៀនបានមួយរយៈ សាន្ត កុសុមៈ បញ្ចេញអារម្មណ៍ពិត ស្រាប់តែគ្រូៗចូលខមិនព្រាត

អ្នក​គ្រូ សាន្ត កុសុមៈ បង្ហាញ​អារម្មណ៍​ពិតៗ​ក្រោយ​បង្រៀន​បាន​មួយ​រយៈ។ តារា​សម្ដែង​ស្រី​មុខ​ស្រស់ កុសុមៈ បង្ហើប​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ថា​ក្នុង​នាម​ជា​គ្រូ​បង្រៀន​មួយ​រូប​ត្រូវ​ចេះ​ហោច​ណាស់​ចាប់​ពី ៤ ទៅ ៥ ជំនាញ ឬ​លើស​ហ្នឹង គួប​

Cha Eunwoo រងការចោទប្រកាន់ពីបទគេចពន្ធក្នុងទំហំទឹកប្រាក់សរុប ១៣.៧ លានដុល្លារ

នៅព្រឹកថ្ងៃទី២២ ខែមករានេះ សារព័ត៌មានកូរ៉េ edaily បានរាយការណ៍ថា សមាជិកក្រុម ASTRO គឺ Cha Eunwoo កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ភ្នាក់ងារពន្ធដារជាតិកូរ៉េ។ តារាប្រុសរូបនេះត្រូវបានភ្នាក់ងារពន្ធដារជាតិជូនដំណឹងថា លោកជំពាក់ប្រាក់ពន្ធបន្ថែម រួមទាំង

ប្រកាសបិទចក្រវាលថ្ងៃមុនសោះ! ឥឡូវ Warner Bros ប្រាប់ថាកំពុងផលិតរឿង The Conjuring ភាគថ្មី

Warner Bros ប្រកាសផលិត The Conjuring ភាគថ្មី ក្រោមចំណងជើងថា The Conjuring: First Communion ក្រោយពីភាពយន្តរឿង The Conjuring: Last Rites ដែលក្រុមហ៊ុនធ្លាប់អះអាងថាជាភាពយន្តបិទចក្រវាលបានចាក់

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *