ភោជនីយដ្ឋាន Little Plates ទើបតែប្រកាសចេញនូវម៉ឺនុយអាហារថ្ងៃត្រង់ថ្មី ដែលត្រូវបានច្នៃប្រឌិតឡើងយ៉ាងពិសេស ដោយបន្សំរវាងគ្រឿងផ្សំប្រពៃណីខ្មែរ និងបច្ចេកទេសធ្វើម្ហូបបែបទំនើប។ ឈុតអាហារថ្មីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍អាហារថ្ងៃត្រង់បែបខ្មែរតែប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដោយផ្តោតលើគ្រឿងសមុទ្រស្រស់ៗ សាច់គុណភាពខ្ពស់ និងបន្លែធម្មជាតិ។
បទពិសោធន៍អាហារថ្ងៃត្រង់ដ៏ប្រណិតនេះ ចាប់ផ្តើមជាមួយមុខម្ហូបសម្រន់ (Starter) ដែលមាន៖
- ត្រីងៀតឪឡឹក
- សាច់គោទឹកប្រហុក (Beef Carpaccio)
- សាឡាត់ក្រូចថ្លុង និងបង្កងតាកែវ (Pomelo & Takeo Lobster)
- ប្រហិតសាច់កន្ទុយគោ (Oxtail Croquette)

សម្រាប់មុខម្ហូបសំខាន់ (Main Course) អតិថិជនអាចជ្រើសរើស៖
- បាយត្រីស៊ែលម៉ុន
- ញាំមឹកអាំង (Grilled Cuttlefish)
- សាច់ទ្រូងទាទឹកជ្រលក់ព្រៃ (Duck Breast Jungle Sauce)


ចុងបញ្ចប់នៃឈុតអាហារថ្ងៃត្រង់ Little Plates ផ្តល់ជូនបង្អែម តាប៉ែ និងគ្រីម Mascarpone ដែលជាការបន្សំរវាងរសជាតិផ្អែមនៃតាប៉ែខ្មែរ និងភាពទន់ល្មើយនៃគ្រីម Mascarpone បែបអឺរ៉ុប។
ការបង្កើតឡើងនូវម៉ឺនុយអាហារថ្ងៃត្រង់ថ្មីរបស់ភោជនីយដ្ឋាន Little Plates មិនត្រឹមតែជាការផ្តល់ជូននូវបទពិសោធន៍ញ៉ាំអាហារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មមួយក្នុងការ លើកស្ទួយ និងថែរក្សាតម្លៃបេតិកភណ្ឌម្ហូបអាហារខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ។
ការបូកបញ្ចូលគ្នារវាងរសជាតិដើមបែបខ្មែរ និងការរៀបចំតុបតែងបែបប្រណិតទាន់សម័យនេះ គឺជាស្ពានចងភ្ជាប់អ្នកញ៉ាំអាហារជំនាន់ថ្មី និងភ្ញៀវទេសចរបរទេស ឲ្យបានស្គាល់នូវភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារកម្ពុជា ដោយបញ្ជាក់ថា រូបមន្តម្ហូបប្រពៃណីខ្មែរនៅតែមានវិញ្ញាណរស់រវើក និងអាចវិវត្តទៅមុខបានយ៉ាងល្អឥតខ្ចោះនៅក្នុងយុគសម័យទំនើបនេះ។
ភោជនីយដ្ឋាន Little Plates មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃសណ្ឋាគារ Soma Hotel Riverside មហាវិថีព្រះស៊ីសុវត្ថិ រាជធានีភ្នំពេញ ៕






















































Account
Security
Favourite Content