២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ក្រុមភេរវករអាល់កៃដា (al-Qaeda) បានប្លន់យន្តហោះចំនួន ៤ គ្រឿង និងបើកទៅបុកទីតាំងសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក ដែលរាប់ថាជាព្រឹត្តិការណ៍រន្ធត់ និងបង្កការខូចខាតធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

ថាតើហេតុការណ៍នៅថ្ងៃនោះមានដំណើរការយ៉ាងណា? AMS សូមរៀបរាប់ដោយសង្ខេបដូចខាងក្រោម៖

នៅព្រឹកព្រលឹមនៃថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ក្រុមភេរវករបានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន ៤ គ្រឿង ខណៈពេលដែលកំពុងហោះហើរចេញពីទីក្រុងភាគអាយសាននៃសហរដ្ឋអាមេរិក សំដៅទៅកាន់រដ្ឋកាលីហ្វ័រញ៉ា។

  • ម៉ោង ៨:៤៦ នាទីព្រឹក៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជើងហោះហើរលេខ 11 បានបើកបុកអគារភាគខាងជើងនៃអគារភ្លោះពាណិជ្ជកម្មពិភពលោក (World Trade Center) ក្នុងក្រុងញូវយ៉ក បណ្តាលឱ្យផ្ទុះ និងឆេះសន្ធោសន្ធៅភ្លាមៗ។
  • ១៧ នាទីក្រោយមក (ម៉ោង ៩:០៣ នាទីព្រឹក)៖ យន្តហោះគ្រឿងទី ២ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ជើងហោះហើរលេខ 175 បានបើកបុកអគារភាគខាងត្បូងនៃអគារភ្លោះ World Trade Center។

ការបើកបុកនៃយន្តហោះទាំង ២ គ្រឿងបានបណ្តាលឱ្យមានអ្នកបាត់បង់ជីវិត អ្នករងរបួស និងមនុស្សជាច្រើនដែលកកស្ទះនៅខាងក្នុងអគារ។ មិនយូរប៉ុន្មាន អគារភ្លោះកម្ពស់ ១១០ ជាន់ ក៏បានដួលរលំរលាយ បង្កើតជាធូលីដី និងផ្សែងគ្របដណ្តប់ពេញក្រុងញូវយ៉ក ព្រមជាមួយភាពភ្ញាក់ផ្អើល និងតក់ស្លុតរបស់អ្នកបានឃើញហេតុការណ៍។

  • ម៉ោង ៩:៣៧ នាទីព្រឹក៖ យន្តហោះគ្រឿងទី ៣ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជើងហោះហើរលេខ 77 បានបើកបុកអគារប៉ង់តាកូន (Pentagon) ក្នុងរដ្ឋវើជីនៀ ដែលជាទីស្តីការក្រសួងការពារជាតិអាមេរិក ធ្វើឱ្យខូចខាតផ្នែកខ្លះនៃអគារ និងមានអ្នកបាត់បង់ជីវិត ១៨៤ នាក់។
  • ម៉ោង ១០:០៣ នាទីព្រឹក៖ យន្តហោះគ្រឿងទី ៤ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ជើងហោះហើរលេខ 93 ត្រូវបានក្រុមភេរវករប្លន់ដោយសង្ឃឹមថានឹងបើកបុកទីតាំងសំខាន់ ប៉ុន្តែមិនបានសម្រេច ដោយសារក្រុមអ្នកដំណើរនៅលើ យន្តហោះបានក្រោកឈរតស៊ូ ធ្វើឱ្យយន្តហោះធ្លាក់ចូលទៅក្នុងវាលស្រែក្នុងក្រុង Shanksville រដ្ឋប៉ែនស៊ីលវ៉ានៀ បណ្តាលឱ្យមនុស្សទាំងអស់នៅលើ យន្តហោះបាត់បង់ជីវិត។

ហេតុការណ៍នេះបានបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតជាង ២៩៧៧ នាក់ មិនទាន់រាប់បញ្ចូលអ្នករងរបួស និងអ្នកទទួលផលប៉ះពាល់ផ្សេងៗ ដូចជាក្រុមអ្នកពន្លត់អគ្គីភ័យដែលស្រូបផ្សែងពុលក្នុងអំឡុងប្រតិបត្តិការ។

២៥ ឆ្នាំក្រោយព្រឹត្តិការណ៍ភេរវកម្មនេះ តើមានអ្វីខ្លះកើតឡើងចំពោះពិភពលោកយើង?

១. សង្គ្រាមសកលប្រឆាំងភេរវកម្ម (Global War on Terror)

ផ្នែកសន្តិសុខរបស់អាមេរិកបានស៊ើបអង្កេត និងអះអាងថា បុគ្គលដែលនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍ភេរវកម្មនេះ គឺក្រុមភេរវករអាល់កៃដា ដឹកនាំដោយ អូសាម៉ា ប៊ីន ឡាដិន (Osama bin Laden)។ ១ ខែក្រោយមក ប្រធានាធិបតី George W. Bush បានបញ្ជូនកងទ័ពចូលទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាលីបង់ និងតាមប្រមាញ់ ប៊ីន ឡាដិន។

«សង្គ្រាមប្រឆាំងភេរវកម្មចាប់ផ្តើមចេញពីក្រុមអាល់កៃដា ប៉ុន្តែវានឹងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ។ វានឹងមិនបញ្ចប់ឡើយ រហូតទាល់តែចលនាភេរវកម្មគ្រប់ក្រុមនៅលើពិភពលោកត្រូវបានរកឃើញ ត្រូវបញ្ជាឱ្យបញ្ឈប់ និងត្រូវកម្ទេចចោល» — លោក Bush បានថ្លែង។

រហូតមកដល់ឆ្នាំ ២០១១ សហរដ្ឋអាមេរិកបានរកឃើញ និងកាត់ទោសសម្លាប់ ប៊ីន ឡាដិន នៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែសង្គ្រាមនៅតែអូសបន្លាយពេលយ៉ាងយូររហូតដល់ ២០ ឆ្នាំ (២០០១-២០២១) បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតយ៉ាងច្រើន ហើយប្រជាជនអាហ្វហ្គានីស្ថានជាច្រើនត្រូវភៀសខ្លួនគេចពីសង្គ្រាម។

មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតី George W. Bush ក៏បានបញ្ជូនទ័ពទៅប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ដោយ «អះអាងថា» ដើម្បីកម្ទេចអាវុធប្រល័យលោក និងចាប់ខ្លួន Saddam Hussein មេដឹកនាំអ៊ីរ៉ាក់បានសម្រេច រហូតដល់ឆ្នាំ ២០១១ ទើបប្រធានាធិបតី Barack Obama បញ្ជាឱ្យដកកងកម្លាំងចេញពីអ៊ីរ៉ាក់។

ទោះជាយ៉ាងណា សង្គ្រាមនៅតែបន្តកើតមានជាហូរហែក្រោយព្រឹត្តិការណ៍ ៩/១១។ ទិន្នន័យពីការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Brown University បានចង្អុលបង្ហាញថា មនុស្សជាង ៩៤០ ០០០ នាក់បានបាត់បង់ជីវិតដោយសារសង្គ្រាមក្រោយព្រឹត្តិការណ៍ ៩/១១ នៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ស៊ីរី យេម៉ែន និងប៉ាកីស្ថាន ក្នុងចន្លោះឆ្នាំ ២០០១-២០២៣ ដែលក្នុងនោះជាង ៤៣២ ០០០ នាក់ជាប្រជាជនស៊ីវិល ដោយមិនទាន់រាប់បញ្ចូលអ្នកបាត់បង់ជីវិតដោយប្រយោលពីបញ្ហាសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ឬបរិស្ថានជាច្រើនទៀតឡើយ។

២. ការផ្លាស់ប្តូរបទប្បញ្ញត្តិអាកាសចរណ៍ទូទាំងពិភពលោក

ក្រៅពីសង្គ្រាម អ្វីដែលបានកើតឡើងគឺវិធានការសន្តិសុខដែលកាន់តែម៉ឺងម៉ាត់ រួមមាន៖ ការត្រួតពិនិត្យរាងកាយ និងអីវ៉ាន់របស់អ្នកដំណើរ ការកំណត់វត្ថុហាមឃាត់ រួមទាំងការហ្វឹកហ្វឺនក្រុមនាវិកលើយន្តហោះ។ ខាងភាគីអាមេរិកផ្ទាល់ ក៏បានបង្កើតភ្នាក់ងារសន្តិសុខដឹកជញ្ជូន (Transportation Security Administration – TSA) ឡើងមកផងដែរ។

៣. ផលប៉ះពាល់ខាងសង្គម

ក្រោយព្រឹត្តិការណ៍ ៩/១១ សហរដ្ឋអាមេរិកបានប្រកាសឱ្យប្រើប្រាស់ច្បាប់ «USA PATRIOT Act» ដើម្បីប្រឆាំងភេរវកម្មយ៉ាងតឹងរ៉ឹង ដែលរាប់បញ្ចូលទាំងច្បាប់អន្តោប្រវេសន៍ ការលាងលុយកខ្វក់ និងការត្រួតពិនិត្យគណនីរបស់អតិថិជន។ ទោះបីជាអាមេរិកលើកឡើងពីបញ្ហាសន្តិសុខក៏ដោយ ប៉ុន្តែវាបានបង្កឱ្យមានការជជែកដេញដោលតាមក្រោយថា តើច្បាប់មួយនេះកំពុងរំលោភលើសិទ្ធិឯកជនភាពរបស់ប្រជាពលរដ្ឋឬយ៉ាងណា។

៤. ផលប៉ះពាល់ខាងវប្បធម៌

ផលប៉ះពាល់ពីព្រឹត្តិការណ៍ ៩/១១ ក៏បានស្តែងចេញតាមរយៈស្នាដៃសិល្បៈ ដូចជាអក្សរសិល្ប៍ផងដែរ។ សាស្ត្រាចារ្យ Sandhya Shukla គ្រូបង្រៀនមុខវិជ្ជាអក្សរសិល្ប៍ និងវប្បធម៌អាមេរិកយុគសម័យក្រោយ ៩/១១ បានកត់សម្គាល់ថា ក្នុងអំឡុងពេលដំបូងក្រោយកើតហេតុ ស្នាដៃដែលបញ្ចេញមកភាគច្រើនផ្ដោតលើការព្យាបាលការសោកសៅ និងផ្លូវចិត្តដែលញ័ររន្ធត់។

ប៉ុន្តែនៅពេលពេលវេលាកន្លងផុតទៅ ក៏ចាប់ផ្តើមមានប្រធានបទដែលស្មុគស្មាញ និងបង្ហាញពីស្នាមប្រេះឆាក្នុងច្រើនទិដ្ឋភាពកាន់តែខ្លាំងឡើង ជាពិសេសទស្សនៈចំពោះជនភៀសខ្លួន និងមនុស្សដែលប្រតិបត្តិសាសនាយ៉ាងម៉ឺងម៉ាត់។

ព្រឹត្តិការណ៍ ៩/១១ មិនត្រឹមតែជាព្រឹត្តិការណ៍ភេរវកម្មដ៏រន្ធត់ដែលមនុស្សទូទាំងពិភពលោកចងចាំបានប៉ុណ្ណោះទេ ប៉ុន្តែវានៅតែបន្សល់ទុកនូវស្លាកស្នាមផលប៉ះពាល់ក្នុងច្រើនទិដ្ឋភាព ទោះបីជាពេលវេលាបានកន្លងផុតទៅជាង ២៥ ឆ្នាំហើយក៏ដោយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *