មិន​មែន​មហាសេដ្ឋី​បច្ចុប្បន្ន តើ​នរណា​ជា​មនុស្ស​មាន​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​ពិភព​លោក?

ពេល​និយាយ​ដល់​មនុស្ស​មាន​បំផុត​​លើ​ពិភពលោក យើង​តែង​គិត​ដល់​ឈ្មោះ Elon Musk, Jeff Bezos, Bill Gates និង​មហាសេដ្ឋី​ឥណ្ឌា Gautam Adani​ ជាដើម។ ពិត​ណាស់ ថា​ការ​គិត​នេះ​ជា​តួលេខ​ត្រឹម​ត្រូវ​តែ​វា​គ្រាន់​ជា​ការ​គណនា​​ការ​វិវត្តន៍​នៃតួ​លេខ​បច្ចុប្បន្ន​ភាព​ប៉ុណ្ណោះ​ មិន​មែន​ការ​គិត​ពេញ​មួយ​ប្រវត្តិសាស្ត្រ​នោះ​ឡើយ តែ​បើ​ចង់​ដឹង​ថា​នរណា​ជា​មនុស្ស​មាន​បំផុត​ធ្លាប់​រស់​នៅ​លើ​ផែនដី​ គេ​ត្រូវ​​ត្រលប់​ទៅ​មើល​ប្រវត្តិសាស្ត្រ​ពិភពលោក​ទាំង​ស្រុង។

បើ​គេ​គិត​ត្រឡប់​ទៅ​ក្រោយ​បន្តិច​ គេ​នឹង​នឹក​ដល់​ឈ្មោះ​មហាសេដ្ឋី​ល្បី​ៗ​មួយ​ចំនួន​ទៀត ដូច​ជា​មហាសេដ្ឋី​ជំនួញ​អាមេរិក John D. Rockefeller, Cornelius Vanderbilt, Henry Ford និង​គ្រួសារ​អធិរាជ Romanov របស់​រុស្ស៊ី​ក៏​មាន​ទ្រព្យសម្បត្តិ​មហាសាល​ផង​ដែរ។

ប៉ុន្តែ​បើ​គេ​គិត​ត្រលប់​ទៅ​ក្រោយ​ពេញ​មួយ​ប្រវត្តិសាស្ត្រ​ពិភពលោក​វិញ គេ​អាច​រក​ឃើញ​បុរស​មាន​បំផុត​គ្រប់​ពេល​ មិន​ត្រឹម​តែ​មាន​ជាង​មហាសេដ្ឋី​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន និង​មហាសេដ្ឋី​បដិវត្តន៍​ឧស្សាហកម្ម​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​មាន​ជាង​ស្ដេច​ដ៏​អស្ចារ្យ​មួយ​ចំនួន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​ដូចជា Augustus Caesar និង William the Conqueror ទៅ​ទៀត។

បើ​តាម​​ប្រវត្តិវិទូ បាន​ឲ្យ​ដឹង​ថា​មនុស្ស​ដែល​មាន​ជាង​គេ​បំផុត​​ធ្លាប់​រស់​នៅ​លើ​ផែនដី​គឺ​បុរស​ម្នាក់​ឈ្មោះ Mansa Musa។ Musa ជា​ស្ដេច​មួយ​អង្គ​នៅ​អាហ្វ្រិក​ខាង​លិច​កំឡុង​សតវត្ស​ទី១៤ ដែល​មាន​ទ្រព្យសម្បត្តិ​គឺ «មិន​អាច​បរិយាយ​បាន» ឬ «មិន​អាច​យល់​បាន» ​បើ​យោង​ទៅ​តាម​កាសែត BBC។ យ៉ាងណា​មិញ​ តើ​គាត់​ជា​នរណា​ឲ្យ​ពិត​ ហើយ​ហេតុ​អ្វី​បាន​ជា​​គាត់​មាន​ទ្រព្យ​មហាសាល​បែប​នេះ?

Mansa Musa គឺ​ជា​ស្ដេច​ស៊ុលតង់​នៃ​ចក្រភព​ម៉ាលី

ក្នុង​ភាសា ម៉ាន់ឌីងកា ពាក្យ​ «Mansa» មាន​ន័យ​ថា​ស៊ុលតង់​ ដែល​ត្រូវ​បាន​កត់​ត្រា​ដោយ Musa Keita ក្នុង​កំឡុង​រាជវង្ស Keita នេះ​បើ​យោង​តាម BBC។ Mansa Musa បាន​ចាប់កំណើតនៅ​ក្នុង​ក្រុម​គ្រួសារ​រាជវង្ស​ និង​បាន​ឡើង​គ្រង​រាជ​ពេល​ដែល​បង​ប្រុស​របស់​ខ្លួន​ស្តេច Mansa Abu-Bakr បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ ១៣១២ នៃ​គ.ស។ តាម​ការ​កត់​ត្រា​របស់​ប្រវត្តិវិទូ Mansa Abu-Bakr ត្រូវ​ជា​បង​ប្រុស​ Mansa Musa ជា​មនុស្ស​ដែល​ចាប់​អារម្មណ៍​ខ្លាំង​លើ​មហាសមុទ្រ​អាត្លង់ទិច ហើយ​ក្រោយ​ដាក់​រាជ្យ​ស្ដេច​អង្គ​នេះ​បាន​ចាកចេញ​ពី​ប្រទេស​ជា​មួយ​កប៉ាល់​ប្រមាណ​ ២ពាន់​គ្រឿង​ រួម​ជា​មួយ​នឹង​ស្រី​ស្នំ និង​ទាសករ​រាប់​ពាន់​នាក់​ ហើយ​មិន​បាន​ត្រលប់​ចូល​ប្រទេស​វិញ​ជា​រៀង​រហូត​។

ខណៈនោះ Mansa Musa បាន​ឡើង​គ្រង​រាជ្យ និង​ក្លាយ​ជា​ស្ដេច​ស៊ុលតង់ទី៩ នៃ​អាណាចក្រ​អាហ្វ្រិក​ខាង​លិច ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ទ្រព្យសម្បត្តិ​ច្រើន​ទៅ​ហើយ​គ្រា​នោះ។ បន្ត​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ ព្រះ​រាជាណាចក្រ​ម៉ាលី​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ព្រះអង្គ​បាន​បញ្ចូល​ទី​ក្រុង​ថ្មី​ចំនួន ២៤​រួម​ទាំង Timbuktu ផង​ដែរ។

ការ​មាន​មាន​ដី​ដ៏​ធំ​មហិមា​បែប​នេះ​បាន​មក​នូវ​ធនធាន​កម្រ​ដ៏​អស្ចារ្យ​ដូច​ជា មាស និង​អំបិល។ ក្នុង​រជ្ជកាល Mansa Musa ចក្រភព​ម៉ាលី​មាន​ចំនួន​មាស​ជាង​ពាក់​កណ្ដាល​នៃ​មាស​សរុប​របស់​ពិភពលោក បើ​យោង​ទៅ​តាម​ឯកសារ​របស់​សារមន្ទីរ​អង់គ្លេស។ ហើយ​មាស​ទាំង​អស់​នេះ​គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​ស្ដេច​តែ​ម្នាក់​គត់។

ដំណើរ​ទៅ​កាន់​ទី​ក្រុង​ Mecca

​ត្បិត​ថា​ចក្រភព​ម៉ាលី​មាន​មាស​ច្រើន និង​សម្បូរសប្បាយ​យ៉ាង​ណា​តែ​ ចក្រភព​នេះ​ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ និង​មាន​ភាព​ល្បីល្បាញ​នៅ​ឡើយ។ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ក្រោយស្ដេច Mansa Musa ដែល​ជា​អ្នក​គោរព​សាសនា​ឥស្លាម​ផង​នោះ សម្រេច​ធ្វើ​ធម្មយាត្រា​យក្ស​ទៅ​កាន់​ទី​ក្រុង Mecca ដោយ​ឆ្លង​កាត់​វាលខ្សាច់​សាហារ៉ា និង​ប្រទេស​អេហ្ស៊ីប។

ស្ដេច​អង្គ​នេះ​បាន​ចេញ​ដំណើរ​ពី​ចក្រភព​ម៉ាលី​ដូច​យក​​រាជវាំង​ទាំង​មូល​ទៅ​ជា​មួយ​ទ្រង់ ​ដោយ​មាន នាហ្មឺន​មន្ត្រី​រាជវាំង​ទាំង​អស់ ទាហាន ៦មុឺន​នាក់ ស្រីស្នំ អ្នក​ជំនួញ អ្នក​ចិញ្ចឹម​​អូដ្ឋ និង​ទាសករ ១២០០០ នាក់ ព្រម​ទាំង​រទេះ​ដាក់​ពពែ និង​ចៀម​ដ៏​វែង​ទៅ​ជា​មួយ​សម្រាប់​ធ្វើ​​ជា​អាហារ។

ពេញ​មួយ​ដំណើរ​​ទៅ​កាន់​ទីក្រុង​ Mecca ចក្រភព​ម៉ាលី​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ និង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ ដោយ​សូម្បី​ពពួក​ទាសករ​របស់​ Mansa Musaក៏​ពាក់​អាវ​មាស និង​សូត្រ​ពែរ្ស​ដ៏​ល្អ​បំផុត។ អូដ្ឋ​មួយ​រយ​ក្បាល​ជាប់​គ្នា អូដ្ឋ​នីមួយៗ​មាន​មាស​សុទ្ធ​រាប់​រយ​ផោន។

ក្នុង​ដំណើរ​ធម្មយាត្រា​នេះ​បាន​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​របស់​ពួកគេ ហើយស្ដេច Mansa Musa ថែម​ទាំង​ចែក​មាស​ដែល​ស្មើ​នឹង​ ១.៥ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​ក្នុង​ពេល​ឆ្លង​កាត់​ប្រទេស​អេហ្សីប និង​ទីក្រុង Cairo។

តែ​យ៉ាង​ណា​ ក្នុង​ដំណើរ​ត្រលប់​ទៅ​ចក្រភព​របស់​ខ្លួន​វិញ​ស្ដេច​អង្គ​នេះ​បាន​នាំ​យក​អ្នក​ប្រាជ្ញ​ជា​ច្រើន​ចូល​ប្រទេស​ និង​បាន​កសាង​គ្រឹះ​នៃ​ការ​អប់រំ ស្ថាបត្យកម្ម អក្សរសាស្ត្រ សាលារៀន បណ្ណាល័យ ជា​ដើម​។ ស្ដេច​ដែល​មាន​ទ្រព្យ​មហាសាល​អង្គ​នេះ​នៅ​តែ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ អ្នក​បង្កើត​ការ​អប់រំ​បែប​ប្រពៃណី​នៅ​តំបន់​អាហ្វ្រិក​ បើ​ទោះ​ជា​រឿង​រ៉ាវ​នៃ​ចក្រភព​របស់​ទ្រព្យ​នៅ​តែ​ពុំ​សូវ​មាន​មនុស្ស​ដឹង​ឮ​ក្រៅ​ពី​តំបន់​អាហ្វ្រិក។

ស្ដេច​ Mansa Musa បាន​សោយទិវង្គត​នៅ​ឆ្នាំ ១៣៣៧ ក្នុង​អាយុ ៥៧វស្សា​ ចំណែក​ចក្រភព​របស់​ទ្រង់​ត្រូវ​បាន​ទទួល​មរតក​ដោយ​បុត្រា​ ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រង​ចក្រភព​នេះ​ឲ្យ​រួបរួម​គ្នា​បាន​បន្ត​ទៀត​ឡើយ​។ រដ្ឋ​តូច​ៗ​បាន​ផ្ដាច់​ខ្លួន​ បន្តិច​ម្តង​ៗ​អាណាចក្រ​ក៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ដួល​រលំ ហើយ​ក្រោយ​មក​ទៀត​​ការ​មក​ដល់​របស់​ពួក​អឺរ៉ុប​នៅ​ក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​ចក្រភព​រលាយ​បាត់​វត្តមាន​ទាំង​ស្រុង​តែ​ម្តង។

បុរស​មាន​បំផុត​ទាំង ១០ រូប​ពេញ​មួយ​​ប្រវត្តិសាស្ត្រ​ភព​ផែន​ដី ឯកសារ​របស់​កាសែត​ BBC

  1. Mansa Musa (១២៨០-១៣៣៧ ស្តេច​នៃ​ចក្រភព​ម៉ាលី) – ទ្រព្យសម្បត្តិ​ដែល មិន អាច ពិពណ៌នា​បាន
  2. Augustus Caesar (៦៣ មុន​គ.ស – ១៤AD, អធិរាជ​រ៉ូម៉ាំង) – ទ្រព្យសម្បត្តិ $4.6 ពាន់​ពាន់​លាន
  3. Zhao Xu (១០៤៨-១០៨៥, អធិរាជ Shenzong នៃ​រាជវង្ស Song ក្នុង​ប្រទេស​ចិន) – ទ្រព្យសម្បត្តិ​​មិន​អាច​គណនា​បាន
  4. Akbar I (1542-1605, អធិរាជ​នៃ​រាជវង្ស Mughal របស់​ឥណ្ឌា) – ទ្រព្យសម្បត្តិ​ដែល​មិន​អាច​គណនា​បាន
  5. Andrew Carnegie (១៨៣៥-១៩១៩, មហាសេដ្ឋី​ឧស្សាហកម្ម​ស្កុតឡែន-អាមេរិកកាំង) – ៣៧២ ពាន់​លាន​ដុល្លារ
  6. John D Rockefeller (១៨៣៩-១៩៣៧​ មហាសេដ្ឋី​ជំនួញ​អាមេរិក) – ៣៤១ពាន់​លាន​ដុល្លារ
  7. Nikolai Alexandrovich Romanov (១៨៦៨-១៩១៨, ​ប្រទេស​រុស្ស៊ី) – ៣០០​ពាន់​លាន​ដុល្លារ
  8. Mir Osman Ali Khan (១៨៨៦-១៩៦៧ រាជវង្ស​ឥណ្ឌា) – ២៣០ពាន់​លាន​ដុល្លារ
  9. William The Conqueror (១០២០-១០៨៧) – ២២៩ពាន់​លាន​ដុល្លារ
  10. Muammar Gaddafi (១៩៤២-២០១១, នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​លីប៊ី) – ២០០ពាន់​លាន​ដុល្លារ៕

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

បេសកកម្ម​ទៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ របស់ N.John មិន​ត្រឹម​សម្ដែង​ក្នុង​ក្នុង​កម្មវិធី fashion show ប៉ុណ្ណោះ​ឡើយ​ដោយ​ម្ចាស់​បទ «Sweet Love» បាន​ទៅ​សម្ដែង​ក្នុង​ក្លឹប​រាត្រី​១​កន្លែង​នៅ SR CLUB ដែល​ស្ថិត​នៅ​តំបន់​ស៊ូវ៉ុន

Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល

យោងតាមសារព័ត៌មាន Daily Mail កូនប្រុសជនជាតិខ្មែរឈ្មោះ Maddox ដែល Angelina បានទទួលចិញ្ចឹមនៅឆ្នាំ ២០០២ បន្តដោយ Brad Pitt នៅឆ្នាំ ២០០៦ បានដាក់ពាក្យស្នើសុំតាមផ្លូវច្បាប់ដើម្បីលុបពាក្យ “Pitt” ចេញពី

ពិធីមង្គលការដ៏ប្រណីតរបស់តារាម៉ូដែល Ming Xi និងស្វាមីសេដ្ឋីនៅប្រទេសបារាំង ធ្វើឱ្យកក្រើកបណ្តាញសង្គម

តារាម៉ូដែល Victoria's Secret ពីប្រទេសចិន Ming Xi និងស្វាមីជាអ្នកស្នងមរតកកាស៊ីណូ លោក Mario Ho នៅទីបំផុតបានរៀបចំពិធីមង្គលការក្នុងក្តីស្រមៃរបស់ពួកគេនៅក្នុងប្រទេសបារាំង បន្ទាប់ពីប្រើជីវិតជាប្ដីប្រពន្ធ

ចេញបទថ្មីភ្លាម TREASURE ក្ដោបបានចំណាត់លេខ ១ លើ​iTune នៅ ៩ ប្រទេសក្នុងនោះក៏មានកម្ពុជា

ចាប់ផ្ដើមថ្ងៃថ្មីជាមួយបទចម្រៀងថ្មី TREASURE បានបញ្ចេញបានបញ្ចេញអាល់ប៊ុមខ្នាតតូចទី ៤ របស់ខ្លួនដែលមានចំណងជើងថា "NEW WAV"

ទឹកចិត្តប្រពៃ! ពេជ្រ សូលីកា បរិច្ចាគ ៩,៩៩៩,៩៩៩ រៀលជួយកុមារកម្ពុជា

តារា​ចម្រៀង​ស្រី​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ពេជ្រ សូលីកា បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួនជិត ១០ លាន​រៀល​តាម​រយៈ​មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​

SABAY CINEMA សហការ​បង្កើត​យុទ្ធនាការជួយកុមារអូទីស្សឹមនៅសាលារៀន ទន្សាយ

រោង​ភាពយន្ត SABAY CINEMA និង Sabay Bowling បាន​បង្កើត​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​មាន​បញ្ហា​សតិអារម្មណ៍ និង​កុមារ​អូទីស្សឹម ជាង ៨០០ នាក់​ដែល​កំពុង​ទទួល​ការ​ថែ​ទាំ​ពិសេស​នៅ​សាលា​

Park Shin Hye នឹងត្រឡប់មកវិញក្នុងរឿង «The Judge from Hell» រដូវកាលទី ២ ក្រោយសម្រាលកូនទី ២

តារាសម្ដែងស្រីកូរ៉េ Park Shin Hye បានបញ្ជាក់ពីគម្រោងបន្ទាប់របស់នាង ដោយមានផែនការត្រឡប់មកកាន់រឿងភាគទូរទស្សន៍វិញ បន្ទាប់ពីសម្រាលកូនទីពីរ។

Tom Holland ត្រៀមខ្លួនជាស្រេចក្នុងការលើកដៃលាឈប់ពីតួអង្គ Spider-Man

កាលពីចុងខែឧសភានេះ Tom Holland បានផ្ដល់បទសម្ភាសន៍តាមរយៈទស្សនាវដ្ដី Empire ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរតំណែងតួអង្គ និងសាច់រឿងរបស់ Peter Parker ទៅឱ្យតារាសម្ដែងផ្សេងទៀត ក្រោយពេលរូប

ស៊ីន យូប៊ីន ត្រូវបានតែងតាំងជា«ទូតសុឆន្ទៈ» ដំបូងគេបង្អស់របស់អង្គការ UNICEF ប្រចាំកម្ពុជា

កាលពី​ម្សិលមិញ​នេះ UNICEF Cambodia – ដើម្បី​កុមារ​គ្រប់​រូប បាន​រៀបចំ​កម្មវិធី​ប្រកាស​ការតែងតាំង​មួយ​ដល់​កញ្ញា ស៊ីន យូប៊ីន ក្នុងនាមជា​ទូត​សុឆន្ទៈ​ផ្លូវការ​ដំបូង​គេ​បង្អស់​របស់​អង្គការ​យូនី​សេហ្វ​ប្រចាំ​កម្ពុជា។ ដោយ​នេះ​គឺជា​

កន្លះឆ្នាំរកបាន ៨៨ លានដុល្លារ! Seventeen ជាប់លេខ ៧ ក្នុងតារាងកំពូលតន្ត្រីទេសចរណ៍ពាក់កណ្ដាលឆ្នាំរបស់ Billboard

ក្រុមចម្រៀងខេប៉ុប Seventeen បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមសិល្បករដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនជាងគេលើពិភពលោកនៅក្នុងតារាងពាក់កណ្ដាលរបស់ទស្សនាវដ្ដីតន្ត្រីអាមេរិក

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី