មកដឹងពីផ្លែឈើម៉ុនស្ទេរ៉ា (Monstera) មានអត្ថប្រយោជន៍យ៉ាងណា បានជាមានតម្លៃថ្លៃម្ល៉េះ

មួយ​រយៈ​ចុងក្រោយ​នេះ​នៅ​កម្ពុជា កំពុង​ល្បី​ផ្លែ​ម៉ុនស្ទេរ៉ា​មាន​អ្នកថតបង្ហោះ ក៏ដូចជា review ច្រើន ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ​ក៏​ខ្ពស់​ខ្លាំង​ណាស់​ដែរ។ ម៉ុនស្ទេរ៉ា ជា​ផ្លែឈើ​ត្រូពិក ដែល​មើល​ទៅ​ដូច​​ម្នាស់​បន្តិច សម្បុរ និងក្រឡាដូច​ខ្នុរ​បន្តិច មាន​រសជាតិ​ចម្រុះ​នៃ​ស្វាយ រ៉ាបឺរី និង​ម្នាស់។ ថ្មីៗ​នេះ វីដេអូ​ជាច្រើន​នៃ​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​នេះ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ដែល​អ្នក​មាន​ឥទ្ធិពល​ដាក់​ឈ្មោះ​វា​ថា​ជា​ផ្លែ​ឈើ​ដែល​មាន​គុណ​សម្បត្តិ​នៃ “​ផ្លែឈើសាឡាដ​”។

តើវាដុះនៅឯណា?

ផ្លែ​ឈើ​នេះ​ដុះ​នៅ​លើ​រុក្ខជាតិ​ក្នុង​អំបូរ Monstera ដែល​គេ​ស្គាល់​ថា​មាន​ស្លឹក​រាង​បេះដូង តែ​​ឆែក​ៗ​ជាច្រើន​រាយប៉ាយ​ពេញ​ផ្ទៃ​ស្លឹក។ ដោយសារ​តែ​រូបរាង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​វា រុក្ខជាតិ​ប្រភេទ​នេះ​បាន​ក្លាយ​ជា​ប្រភេទ Monstera ដ៏​ពេញ​និយម​បំផុត សម្រាប់​យក​មក​ដាំ​លម្អ។ រុក្ខជាតិ​ប្រភេទ​នេះ​មាន​ដើម​កំណើត​នៅ​តំបន់​ដែល​មាន​សំណើម​នៃ​ប្រទេស​ម៉ិកស៊ីកូ,ហ្គាតេម៉ាឡា,កូស្តារីកា និង​ប៉ាណាម៉ា។ ទោះជាយ៉ាងណាក៏ដោយ យើង​អាច​ឃើញ​ផ្លែឈើ​ដ៏​ឈ្ងុយឆ្ងាញ់​នេះ​នៅ​ទូទាំង​តំបន់​អាមេរិក​កណ្ដាល និង​អាមេរិក​ខាងត្បូង ប្រទេស​អូស្ត្រាលី និង​តំបន់​មួយ​ចំនួន​នៃ​តំបន់​មេឌីទែរ៉ាណេ ដូចជា​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អ៊ីតាលី​ជាដើម។ សូម្បីតែ​អ្នក​ស្រឡាញ់​ការ​ដាំដុះ​មួយ​ចំនួន​នៅ​រដ្ឋ​ផ្លរីដា ក៏​កំពុង​ដាំ Monstera deliciosa នៅ​ក្នុង​សួន​របស់​ពួកគេ​ផង​ដែរ។ ចំណែក​ឯ​នៅ​រដ្ឋ​ហាវ៉ៃ វិញ រុក្ខជាតិ​ប្រភេទ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រភេទ​រុក្ខជាតិ​ដែល​រីក​សាយ​ភាយ​លឿន និង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​កម្រិត​ស្រាល។

ហេតុអ្វីបានជាវាត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់?

ផ្លែឈើនេះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់នៅពេលដែលវានៅខ្ចី។ វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​អុក​សាលិក (oxalic acid) ដែល​ជា​សារធាតុ​ប្រើ​សម្រាប់​លាង​សម្អាតឈើ និង​កម្ចាត់​ស្នឹម​ចេញ​ពី​លោហៈ។ លើសពីនេះ វាមានផ្ទុកនូវគ្រីស្តាល់កាល់ស្យូមអុកសាលាត (calcium oxalate) ដែល​អាច​បង្ក​ឲ្យ​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​ក្នុង​មាត់។ ដូច្នេះ ប្រសិនបើ​អ្នក​បរិភោគ​ផ្លែឈើ​ខ្ចី​នេះ​ដោយ​អចេតនា អ្នក​អាចជួបប្រទះការរលាកយ៉ាងខ្លាំងនៅត្រង់បំពង់ក និងស្បែក ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​ក្រពះ​ផង​ដែរ។

តើធ្វើដូចម្តេចដើម្បីដឹងថាវាទុំ?


នៅពេលដែលផ្លែ Monstera លូតលាស់ដល់ប្រវែងប្រហែល ១២ អ៊ីញ ឬ​ប្រហែល ៣០ សង់ទីម៉ែត្រ និង​មាន​រូបរាង​ស្រដៀង​ផ្លែ​ពោត​ពណ៌បៃតង នោះ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ផ្លែ​នេះ​បាន​ដល់​ពេល​ទុំ​ហើយ។ ចំពោះ​ផ្លែ​ដែល​ទុំ​ល្អ សំបក​ពណ៌បៃតង​នឹង​ចាប់ផ្ដើម​របើក​ចេញ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សាច់ មាន​សភាព​ទន់ និង​មាន​ជាតិ​ក្រែម អាច​បរិភោគ​បាន។ ដំណើរ​ការ​ទុំ​របស់ Monstera ចាប់ផ្ដើម​ពី​ផ្នែកខាងក្រោមឡើងទៅផ្នែកខាងលើ ហើយវា​នឹង​ជ្រុះ​ធ្លាក់​ចុះ​មក​ដោយ​ខ្លួនឯង​នៅ​ពេល​ដែល​វា​ទុំ​ពេញលេញ។

តើវាមានរសជាតិយ៉ាងណា?


ផ្លែឈើនេះត្រូវបានគេដាក់ឈ្មោះយ៉ាងស័ក្តិសម​ថា​ជា (fruit salad ឬ​ផ្លែឈើ​សាឡាដ) ព្រោះ​នៅ​ពេល​ញ៉ាំ​ទៅ អ្នក​នឹង​មាន​អារម្មណ៍​ដូចជា​មាន​ការ​ផ្ទុះ​នៃ​រសជាតិ​ផ្លែឈើ​ចម្រុះ​នៅ​ក្នុង​មាត់។ អ្នក​ខ្លះ​ថា​មាន​រសជាតិ​ដូច​ចេក និងម្នាស់ ហើយ​ខ្លះ​ទៀត​​ពណ៌នាថាវាមានរសជាតិលាយឡំគ្នានៃផ្លែស្វាយ រ៉ាសបឺរី ស្ត្របឺរី និងសូម្បីតែផ្លែផាសសិន​ផងដែរ។ វា​មានសភាពរអិលបន្តិច និង​មាន​សាច់​រឹង​ជាង​ផ្លែ​ចេក​បន្តិច។

អត្ថប្រយោជន៍នៃការទទួលទានផ្លែ Monstera Deliciosa


ផ្លែឈើនេះត្រូវបានគេដឹងថាមានផ្ទុកវីតាមីន C និង B យ៉ាងច្រើនក្រៃលែង ព្រមទាំង​សារធាតុ​រ៉ែ​សំខាន់​ៗ​ដូចជា ផូស្វ័រ កាល់ស្យូម ជាតិសរសៃ និងប្រូតេអ៊ីន។ ដោយសារ​តែ​គុណ​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​បែប​នេះ ផ្លែឈើនេះក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។ បរិមាណវីតាមីន និង​សារធាតុ​រ៉ែ​ដែលមាននៅក្នុងផ្លែឈើនេះ អាចជួយកាត់បន្ថយភាពតានតឹង និងការអស់កម្លាំង ដោយសារ​វា​ជួយ​ជំរុញ​ការ​ផលិត​អរម៉ូន endorphins នៅក្នុងរាងកាយ។ លើសពីនេះ វា​គ្មាន​ជាតិ​ខ្លាញ់​ឡើយ និង​មាន​ផ្ទុក​កាបូអ៊ីដ្រាត​ល្អ ដូច្នេះ​អ្នក​អាច​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​បាន។ ម្យ៉ាងទៀត ដោយសារផ្លែឈើនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វា​អាច​ជួយ​ដល់​ការ​ស្តារ​សុខភាព​របស់​អ្នក​ជំងឺ ដែលទទួលការព្យាបាលដោយវិទ្យុសកម្ម (radioactive therapies) ព្រមទាំង​ជួយ​សម្រួល​ដល់​ដំណើរ​ការ​នៃ​ការ​បន្ទោបង់​ផង​ដែរ។

ការប្រើប្រាស់ផ្លែឈើនេះសម្រាប់ព្យាបាលជំងឺ


អ្នក​ប្រហែលជាភ្ញាក់ផ្អើលនៅពេលដឹងថា សហគមន៍មួយចំនួនក្នុងប្រទេស​ម៉ិកស៊ីកូ និង​ប៉េរូ ប្រើប្រាស់​ឫស​នៃ​រុក្ខជាតិនេះជាវត្ថុធាតុដើមសម្រាប់ធ្វើជាខ្សែ និង​ត្បាញកន្ត្រក។ ក្នុងផ្នែកឱសថវិញ ប្រជាជន​​ម៉ិកស៊ីកូ ប្រើទឹកឆុងពីឫសរបស់វា ដើម្បីបំបាត់ការឈឺចាប់ដោយសារជំងឺរលាកសន្លាក់ ហើយ​អ្នក​ដែល​រស់នៅ​កោះម៉ាទីនីក (Martinique) ប្រើ​ឫស​វាដើម្បីព្យាបាលស្នាមខាំរបស់ពស់។ នៅ​ចិន ផ្នែក​ផ្សេង​ៗ​នៃ​រុក្ខជាតិ Monstera ត្រូវបានគេប្រើដើម្បីព្យាបាលអាការក្អក ស្នាមជាំ ការឆ្លងមេរោគ និងគ្រុនក្តៅ ចំណែកឯប្រជាជនប្រេស៊ីលវិញ ពួកគេយកស្លឹកទៅកម្ដៅ និងកិន​ឲ្យ​ម៉ត់ ដើម្បី​ព្យាបាល​មុខ​របួស។

តើត្រូវទទួលទានផ្លែ Monstera Deliciosa យ៉ាងដូចម្តេច?


ដើម្បីទទួលទានផ្លែឈើនេះ អ្នកអាច​ចិត​វាដូចទៅនឹងការ​ចិត​ពោត។ ប្រើ​កាំបិត​ចិត​តាម​​បណ្ដោយ​ផ្លែ​ឈើនេះ នោះបំណែកសាច់របស់វា​នឹង​របូត​ចេញ​មក ដូច​គ្រាប់ពោត។ វិធី​មួយ​ទៀត​គឺ​ហាន់​ផ្លែឈើ​នេះ​ជាកង់ៗដូចផ្លែម្នាស់ រួចទទួលទានសាច់របស់វាចេញពី ស្នូល​នៃ​កង់​នីមួយៗ។

ចំពោះ​តម្លៃ​វិញ ផ្លែ Monstera deliciosa កម្រនឹងមានលក់គិតជាគីឡូក្រាមណាស់ ដោយសារ​វា​ជា ផលិតផល​ពិសេស​កម្ររកបាន និងងាយខូចគុណភាព ប៉ុន្តែតម្លៃលក់ដុំ ឬ​តម្លៃ​នៅ​តាម​ទីផ្សារ​តូច​ៗ​ក្នុង​តំបន់​អឺរ៉ុប គឺ​ប្រហែល ៦ អឺរ៉ូ ក្នុងមួយគីឡូក្រាម ខណៈ​ដែល​ការ​លក់​តាម​អនឡាញ​មាន​តម្លៃ​ចាប់ពី ៦០ ទៅ ១៥០ ដុល្លារ​ក្នុង​មួយ​ផ្លែ (ប្រហែល ៣០ ទៅ ៨០ ដុល្លារ​ក្នុងមួយផោន អាស្រ័យ​លើ​អ្នក​លក់)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *