ការញ៉ាំចេកតែមួយមុខអាចនឹងមិនមែនជាអាហារពេលព្រឹកដ៏ពេញលេញនោះទេ ប៉ុន្តែការបន្ថែមវាជាផ្នែកមួយនៃអាហារពេលព្រឹក អាចផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន។

យោងតាមគេហទំព័រ Healthline ចេកទំហំមធ្យមមួយផ្លែមានផ្ទុកសរសៃអាហារ (Fiber) ប្រហែល ៣ ក្រាម ដែលអាចជួយពន្យឺតការរំលាយអាហារ ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងសម្រួលដល់ការបន្ទោរបង់ឱ្យបានទៀងទាត់។
ចេកក៏ផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនទៀតផងដែរ រួមទាំងប៉ូតាស្យូម និងវីតាមីន C។ ប៉ូតាស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពជាតិទឹក និងការកន្ត្រាក់សាច់ដុំ ហើយវាក៏អាចជួយសម្រួលដល់សម្ពាធឈាមផងដែរ។ ចំណែកឯវីតាមីន C វិញ គឺជួយទ្រទ្រង់មុខងារប្រព័ន្ធការពាររាងកាយ និងអាចជួយការពាររាងកាយពីរលាក ព្រមទាំងជំងឺរ៉ាំរ៉ៃផ្សេងៗ។

ទោះជាយ៉ាងណាក៏ដោយ ចេកមានផ្ទុកជាតិប្រូតេអ៊ីន និងខ្លាញ់តិចតួចប៉ុណ្ណោះ ដែលមានន័យថាវាមិនអាចផ្តល់ភាពឆ្អែតបានយូរនោះទេប្រសិនបើញ៉ាំតែវាមួយមុខ។ យោងតាមគេហទំព័រ Her Circle បានឱ្យដឹងថា ដើម្បីទទួលបានអាហារពេលព្រឹកដែលមានតុល្យភាពល្អជាងនេះ គេអាចញ៉ាំចេកជាមួយអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់ល្អ ដូចជា យ៉ាអួ ស្រូវអូត គ្រាប់ធញ្ញជាតិផ្សេងៗ ឬប៊័រគ្រាប់ធញ្ញជាតិ (Nut butter) ជាដើម។
សម្រាប់អ្នកចង់សម្រកទម្ងន់ ជម្រើសអាហារពេលព្រឹកដ៏មានសុខភាពល្អជាមួយផ្លែចេករួមមាន៖
- យ៉ាអួក្រិច (Greek yogurt) ជាមួយចេក និងគ្រាប់ជីរ
- បបរស្រូវអូតរោយពីលើដោយគ្រាប់ធញ្ញជាតិ និងចេកចិតជាកង់ៗ
- ទឹកក្រឡុកបន្លែផ្លែឈើដែលធ្វើពីស្ពៃពុយឡេង ផ្លែប៊ែរី និងចេកក្លាសេ
- ចេកក្លាសេដុំៗជាមួយយ៉ាអួ និងប៊័រគ្រាប់ធញ្ញជាតិ
- ឬនំធ្វើពីចេក លាយជាមួយស្រូវអូត គ្រាប់វ៉ល់ណាត់ (Walnuts) និងប៊័រគ្រាប់ធញ្ញជាតិ ៕
























































Account
Security
Favourite Content