សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើជាតិកាហ្វេអ៊ីនខ្លាំង រហូតឈានទៅរកការកើតជំងឺថប់បារម្ភ និងប៉ះពាល់ដល់សុខភាពរាងកាយយ៉ាងធ្ងន់ធ្ងរ។

លោក Minh អាយុ ៣២ ឆ្នាំ ជាអ្នករចនាក្រាហ្វីកមួយរូបនៅខេត្តតាយនីញ បានកំណត់គោលដៅសន្សំប្រាក់ ១.៥ ប៊ីលានដុង (ប្រហែល ៥ ៧៥០០ ដុល្លារ) ដោយសាររងសម្ពាធពីសាច់ញាតិ។ លោកបានធ្វើការ ១៤ ទៅ ១៦ ម៉ោងក្នុងមួយថ្ងៃ ដោយទទួលការងារក្រៅម៉ោង និងពឹងផ្អែកលើកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង រហូតដល់ស្រកទម្ងន់ តឹងសាច់ដុំ និងប្រឈមមុខនឹងអាការបេះដូងលោតញាប់ខ្លាំងនៅពាក់កណ្តាលអធ្រាត្រ ដែលត្រូវបានគ្រូពេទ្យវិនិច្ឆ័យថាកើតជំងឺថប់បារម្ភ។

ស្រដៀងគ្នានេះដែរ លោក Hoang Quoc Lan អ្នកជំនាញខាងសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យទូទៅ Phuong Dong បានរៀបរាប់អំពីករណីបុរសអាយុ ៣៣ ឆ្នាំម្នាក់ទៀតនៅទីក្រុងហាណូយ ដែលរងសម្ពាធពីគ្រួសារជំរុញឱ្យរៀបការដើម្បីបន្តពូជពង្សរាល់ពេលដែលគាត់ត្រឡប់ទៅស្រុកកំណើត។ ថ្វីត្បិតតែគាត់មានការងារនឹងនរ ប៉ុន្តែដោយសារគ្មានផ្ទះ និងរថយន្តផ្ទាល់ខ្លួន លោកមានអារម្មណ៍ថាខ្លួនឯងបរាជ័យ រហូតគេចវេះពីគ្រួសារ ដកខ្លួនចេញពីមិត្តភក្តិដើម្បីចំណាយពេលទាំងអស់ដើម្បីធ្វើការ និងសន្សំប្រាក់ទិញផ្ទះ រហូតមានបញ្ហាគេងមិនលក់ និងកើតជំងឺថប់បារម្ភដូចគ្នា។

លោក Lan បានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលប្រឹក្សា គាត់បាននិយាយថាអ្វីដែលធ្វើឱ្យគាត់ពិបាកចិត្ត មិនមែនមកពីគាត់នៅលីវនោះទេ ប៉ុន្តែគឺអារម្មណ៍ដែលថាអ្នកដទៃមើលមកថាគាត់ជាមនុស្សបរាជ័យ»។

មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារគម្លាតរវាងប្រាក់ចំណូល និងតម្លៃអចលនទ្រព្យកើនឡើងខ្លាំង។ ចន្លោះឆ្នាំ ២០១៤ ដល់ពាក់កណ្តាលឆ្នាំ ២០២៥ ប្រាក់ចំណូលមធ្យមរបស់ប្រជាជនវៀតណាមកើនឡើង ៦.៤% ក្នុងមួយឆ្នាំ ប៉ុន្តែតម្លៃផ្ទះសម្បែងបានកើនឡើងលឿនជាងនេះឆ្ងាយ ខណៈគ្រួសារចំណូលមធ្យមត្រូវចំណាយពេលរហូតដល់ ៨០ ឆ្នាំ ទើបអាចទិញផ្ទះល្វែងទំហំ ៧០ ម៉ែត្រការ៉េបាន ប្រសិនបើសន្សំប្រាក់ ១/៣ នៃចំណូលរបស់ពួកគេ។

បញ្ហានេះត្រូវបានអ្នកជំនាញផ្នែកសង្គមវិទ្យាឱ្យឈ្មោះថា «អតិផរណានៃសមិទ្ធផលជីវិត» ដែលធ្វើឱ្យការទទួលបានសញ្ញាបត្រ ការមានការងាររឹងមាំ និងផ្ទះផ្ទាល់ខ្លួន ត្រូវចំណាយពេលយូរជាងមុន ជាហេតុនាំឱ្យអាយុមធ្យមនៃការរៀបការលើកដំបូងកើនឡើងដល់ ២៧.៣ ឆ្នាំ នៅក្នុងឆ្នាំ ២០២៤ ហើយនៅតាមក្រុងធំៗមួយចំនួន អាយុមធ្យមនេះបានកើនឡើងហួស ៣០ ឆ្នាំទៅហើយ។

លោក Vuong Nguyen Toan Thien នាយកផ្នែកគ្លីនិកនៃមជ្ឈមណ្ឌលប្រឹក្សានិងព្យាបាលផ្លូវចិត្ត Lumos បានពន្យល់ថា សម្ពាធហិរញ្ញវត្ថុអូសបន្លាយ បានបង្កើនការបញ្ចេញអ័រម៉ូន Cortisol និង Adrenaline ដែលធ្វើឱ្យរាងកាយស្ថិតក្នុងស្ថានភាពប្រកាសអាសន្នរ៉ាំរ៉ៃ រំខានដល់វដ្ត Melatonin និងការគេងលក់ស្ងប់។ ការគេងមិនគ្រប់គ្រាន់រារាំងប្រព័ន្ធ Glymphatic ក្នុងការកម្ចាត់កាកសំណល់ពីខួរក្បាល បណ្តាលឱ្យស្រវាំងភ្នែក វង្វេង និងថយចុះថាមពលកោសិកា។ បន្ថែមពីនេះ ការថយចុះនៃបម្រែបម្រួលចង្វាក់បេះដូង (HRV) បង្កើនការរលាកក្នុងរាងកាយ ដែលអាចនាំឱ្យប្រឈមនឹងជំងឺបេះដូងមុនអាយុ រោគសញ្ញារលាកពោះវៀនធំ ឈឺក្បាលរ៉ាំរ៉ៃ និងចុះខ្សោយប្រព័ន្ធការពាររាងកាយ។

សម្ពាធយេនឌ័រក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដោយបុរសដែលភ្ជាប់តម្លៃខ្លួនឯងទៅនឹងទ្រព្យសម្បត្តិ អាចកើត «ជំងឺបាក់ទឹកចិត្តលាក់មុខ» ដោយប្រឹងធ្វើការថែមម៉ោងខ្លាំង ឬពឹងផ្អែកលើបារី និងសុរា។ ចំណែកឯស្ត្រី ភាពភ័យខ្លាចអស្ថិរភាពហិរញ្ញវត្ថុក្រោយសម្រាលកូន អាចបង្កឱ្យកើតជំងឺថប់បារម្ភទូទៅ និងកំណត់លក្ខខណ្ឌជ្រើសរើសគូស្រករយ៉ាងម៉ឹងម៉ាត់។

ដើម្បីទប់ស្កាត់ផលប៉ះពាល់ទាំងនេះ អ្នកជំនាញបានណែនាំឱ្យយុវជនរៀបចំកាលវិភាគស្តារសុខភាពឡើងវិញ ដោយកាត់បន្ថយការធ្វើការយប់ជ្រៅ កម្រិតការញ៉ាំជាតិកាហ្វេអ៊ីនបន្ទាប់ពីម៉ោង ២ រសៀល រក្សាកាលវិភាគគេងឱ្យទៀងទាត់ និងហាត់ប្រាណ ៣០ នាទីក្នុងមួយថ្ងៃ។ ប្រសិនបើមានអាការភ័យខ្លាចភ្លាមៗ ថប់ដង្ហើម ឬគេងមិនលក់លើសពី ២ សប្តាហ៍ ត្រូវប្រញាប់ស្វែងរកការព្យាបាលចិត្តសាស្ត្រ ឬប្រើប្រាស់ថ្នាំតាមការបញ្ជាពីគ្រូពេទ្យ។

ជាចុងក្រោយ លោក Thien បានសង្កត់ធ្ងន់ ថាការរៀបចំហិរញ្ញវត្ថុមុនរៀបការមិនគួរក្លាយជាការបង្អួតប្រជែងដើម្បីបង្ហាញថាអ្នកណាមានបានគ្រប់គ្រាន់ក្នុងការរៀបការនោះទេ។ លោកនិយាយថា៖ «ផ្ទះ និងឡានអាចជាទ្រព្យសម្បត្តិពិតប្រាកដ ប៉ុន្តែនៅពេលដែលវាក្លាយជាលក្ខខណ្ឌចាំបាច់ដើម្បីឱ្យនរណាម្នាក់មានអារម្មណ៍ថាសក្តិសមនឹងរៀបការ នោះបញ្ហាមិនមែនត្រឹមតែជារឿងសេដ្ឋកិច្ចទៀតនោះទេ ប៉ុន្តែជាបញ្ហាសង្គម និងសុខភាពផ្លូវចិត្តហើយ» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។