ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន្តរជាតិ។​

ឆ្នាំ ២០២៦ គឺជា​ជំនាន់​​ទី​១៥ នៃការរៀបចំមហោស្រពភាពយន្តខ្លីដំបូងគេនៅកម្ពុជាមួយនេះ។ CSFFនឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ដោយ​ផ្ទាល់​ក៏​ដូចជា​ចាក់​បង្ហាញ​សាច់​រឿង​ថ្មី​ៗ ទៅ​កាន់​ទស្សនិកជន​នៅ​តាម​រោង​ភាពយន្ត​ផង​ដែរ។

អ្វីដែលសមិទ្ធិករទន្ទឹងរង់ចាំក៏បានមកដល់អំពីការប្រកាសលទ្ធផល នៃ​ភាពយន្ត​ខ្លី​ដែល​បាន​ដាក់​ប្រកួត​តាំងពី ការបើកទទួល តាំងខែមករា កន្លងទៅ។ បន្ទាប់​ពី​ឆ្លងកាត់​ការ​ជ្រើសរើស​រឿង​សរុបប្រមាណ ៤០០ ចំណងជើង យ៉ាងស្វិតស្វាញ គណៈកម្មការរបស់ CSFF បាន​ជ្រើសរើស​រឿង សម្រាប់​ប្រកួត​បាន​ហើយ។

ដោយ​ភាព​យន្ត​ខ្មែរ​ទាំងអស់​ដែលបានដាក់ប្រកួតមាន ៨៥ ចំណងជើង ក្នុង​នោះ​មាន​ភាព​យន្ត​ប្រតិដ្ឋ ២៨ ចំណងជើង។ ចំណែក​ភាព​យន្ត​បរទេស​ទាំងអស់​ដែល​បាន​ដាក់​ប្រកួត​មាន ២៩៧ ចំណងជើង ក្នុង​នោះ​មាន​ភាពយន្ត​ប្រតិដ្ឋ ចំនួន ២៦៤ ចំណងជើង រួម​ទាំង​រឿង​​ផលិត​ដោយ មាន ២៦ ចំណងជើង។ ភាពយន្ត​ដែល​ត្រូវ​ចាក់​បញ្ចាំ​ក្នុង​ឆ្នាំ ២០២៦ នេះ សរុប ៩៩ រឿង មកពី ៣៣ ប្រទេស​ផ្សេង​ៗ​គ្នា រួម​ទាំង​កម្ពុជា​ផង​ដែរ។

សម្រាប់​ការ​ជ្រើសរើស​រឿង​ឆ្នាំ​នេះ លោក អៀម ទិត្យសីហា អ្នក​រើស​រឿង​ក្នុង​ស្រុក (Local Programmer) បាន​ឲ្យ​ដឹង​ថា ១៥ ឆ្នាំ​មកនេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង ការ​ជ្រោមជ្រែង និង​ពង្រីក​សហគមន៍​សមិទ្ធិករ​ភាពយន្ត​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន។ លោក​បន្ថែម​ថា “ឆ្នាំ​នេះ​គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំធេង​មួយ​ទៀត​ដោយសារ មានការ​កើន​ឡើង​នូវ​ចំនួន​ស្នាដៃ​ដែល​បាន​ផ្ញើ​មក​ចូលរួម ពី​សំណាក់​សមិទ្ធិករ​ក្នុងស្រុក មកពី​គ្រប់​មជ្ឈដ្ឋាន។ ក្នុង​នាម​ជា​អ្នក​ជ្រើសរើស​ភាពយន្ត​ប្រចាំ​កម្មវិធី អ្វី​ដែល​ខ្ញុំ​ស្វែង​រក​គឺ គំនិត​ស្នូល​រឹងមាំ និង​ការ​និទាន​រឿង​ច្បាស់​លាស់​ដែល គ្រប់​ធាតុ​ផ្សំ ចាប់តាំង​ពី​អត្ថបទ​រឿង ការ​សម្ដែង បច្ចេកទេស​ថត ការ​រៀបចំ​ពន្លឺ រហូត​ដល់​ការ​កាត់ត សុទ្ធតែ​ដើរ​ស្របគ្នា យ៉ាង​មាន​ហេតុផល និង​ស៊ី​សង្វាក់​គ្នា“។


ការ​ជ្រើសរើស​ភាពយន្ត​ប្រចាំ​ឆ្នាំ​នេះ ត្រូវ​បាន​បែងចែក​ជា ២ ប្រធាន​បទ​សំខាន់​ៗ​គឺ «ពិភព​ក្នុង​ខ្លួន» ដែល​ផ្ដោត​លើ​ការ​តស៊ូ ប្រជែង​ខាង​ផ្លូវចិត្ត​របស់​តួអង្គ និង «ពិភព​ជុំវិញ​ខ្លួន» ដែល​បង្ហាញ​ពី​សម្ពាធ​សង្គម ដែល​បាន​ដាក់​មក​លើ​រូបគេ។ បន្ថែម​ពី​នេះ ទៅ​ទៀត​យើង​ក៏​មាន​ផ្នែក «ភាព​យន្ត​សិស្ស-និស្សិត​កម្ពុជា» ដើម្បី​លើក​ទឹកចិត្ត ដល់​យុវជន​មាន​ទេពកោសល្យ ដែល​កំពុង​សិក្សា​មាន​ឱកាស​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​ផង​ដែរ។ វា​ជា​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ក្នុង​ការ​នាំ​យក​ភាពយន្ត​ទាំង​នេះ​មក​ចែក​រំលែក​ព្រម​ទាំង​បាន​រួមគ្នា​ចូលរួម​អបអរ​សាទរ​សមិទ្ធផល​ដ៏​ធំធេង​មួយ​ទៀត សម្រាប់​វិស័យ​ភាព​យន្ត​កម្ពុជា។ ដូច្នេះ​យើង​ខ្ញុំ​សូម​អញ្ជើញ​ទស្សនិកជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​មក​ស្វែងយល់ ពី​ប្រទេស​កម្ពុជា តាមរយៈ​សាច់រឿង​ខ្លី​តែ​ខ្លឹម​ទាំង​អស់​នេះ នៅ​ចុង​ខែ​តុលា​ខាងមុខ“។

រីឯ​លោក Masoud SOHEILI អ្នក​រើស​រឿង​អន្តជាតិ (international programmer) បាន​លើកឡើង​ថា «ការ​រៀបចំ​កម្មវិធី​នា​ឆ្នាំ​នេះ ទទួល​បាន​ស្នាដៃ​ផ្ញើ​មក​ចូល​រួម​រហូតដល់ ៣២៣ ស្នាដៃ​ដែល​ជា​តួលេខ​កើន​ឡើង​ជិត ៣ដង បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​បាន​ស​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​រស់រវើក​កាន់តែ​ខ្លាំង​ឡើង​នៃ​វិស័យ​ភាព​យន្ត​ខ្លី ព្រម​ទាំង​ធ្វើឲ្យ ការសម្រិតសម្រាំង ស្នាដៃ​ប្រចាំ​ឆ្នាំ​នេះ រឹតតែ​មាន​សារៈសំខាន់​ជា​ពិសេស»។

Masoud SOHEILI បន្ត​ថា ដំណើរការនៃការវាយតម្លៃពិតជាមានភាពស្វិតស្វាញ និង​លំបាក​បំផុត ព្រោះគុណភាពជារួមនៃស្នាដៃដែលបានផ្ញើមក មាន​ការ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ ស្រប​ពេល​ដែល​ពេលវេលានៃការចាក់បញ្ចាំងមានកំណត់ ដែលតម្រូវឲ្យ​មាន​ការ​សម្រេច​ចិត្ត​យ៉ាង​ម៉ត់ចត់ ក្នុងការជ្រើសរើស។ ហេតុនេះហើយ ទើបស្នាដៃដ៏ឆ្នើមៗជាច្រើនទៀត មិន​ត្រូវ​បាន​រាប់បញ្ចូល។

ឆ្នាំនេះ ក៏បានបើកទទួលស្នាដៃប្រភេទថ្មីមួយទៀត គឺភាពយន្តដែលបង្កើតឡើងដោយបច្ចេកវិទ្យា បញ្ញា​សិប្បនិម្មិត (AI)។ ដោយសារវាជាមធ្យោបាយសិល្បៈដ៏ថ្មីស្រឡាងមួយ បច្ចេកវិទ្យា AIដែល​ផ្ដល់​លទ្ធភាព ដល់​សមិទ្ធិករ ភាពយន្តក្នុងការប្រែក្លាយគំនិតច្នៃប្រតិដ្ឋ ជា​ចំណីចក្ខុ​កាន់តែ​អស្ចារ្យ​លេច​ចេញ​ជា​រូបរាង​ឡើង ជាមួយ​ការ​ចំណាយ​លើ​ការ​ផលិត​ទាប​ជាង​មុន ព្រម​ទាំង​ជួយ​ទម្លាយ​ព្រំដែន​នៃ​ការ​និទាន​រឿង​ក្នុង​ទម្រង់​ជា​ភាព​យន្ត​ខ្លី​កាន់តែ​គ្មាន​ដែន​កំណត់។

អ្វី​ដែល​គួរ​ឲ្យ​សម្គាល់​នោះ​គឺ កម្មវិធី​ប្រចាំ​ឆ្នាំ​នេះ​មាន​រួម​បញ្ចូល​ភាពយន្ត ៣ រឿង ដែល​និយាយ​​ពី​ជីវិត​អាណិកជន​ខ្មែរ។ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​របស់​យើង នឹង​រៀបចំ​ឡើង​ទៅ ពី​ថ្ងៃ ៣០ខែតុលា ដល់​ថ្ងៃ ២ ខែ​វិច្ឆិកា ឆ្នាំនេះ រយៈពេល សរុប​មាន ៤ ថ្ងៃ​ជាប់​ៗ​គ្នា ដែល​ក្នុង​នោះ​មាន​ពិធី​បើក និង​បិទ​មហោស្រព ដែល​រំពឹង​ថា​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រសួង​ស្ថាប័ន និង​សមិទ្ធិករ និង​សិល្បករ ពាក់ព័ន្ធ ក្នុង​វិស័យ​ភាពយន្ត​ជាច្រើន​រូបផងដែរ។ ទស្សនិកជនដែលចង់លើក ទឹកចិត្ត យុវសមិទ្ធិករ និង​ចង់​មាន​ចូលចិត្ត ភាពយន្តខ្មែរក៏ដូចជាបរទេស អាចមកចូលរួមទស្សនារាល់រឿងខ្លី ជាប់ជម្រើស ទាំងអស់ នៅតាម រោងភាពយន្ត ដូចជា Legend Cinema Olympia, Sabay Cinema, Fable Cinema, ផ្ទះ​មេត្តា, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, F3, Lumiere Phnom Penh៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក

ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026

កេរ្តិ៍ឈ្មោះ​របស់​ប្រេន​សម្លៀកបំពាក់​ខ្មែរ ALmée Couture បាន​ល្បី​សុះសាយ​ឡើង​រាល់​ថ្ងៃ ដោយ​ថ្មី​ទើប​បញ្ចប់​ការ​ចូលរួម​នៅ New York Fashion Week ហើយ​ប៉ុន្មាន​ថ្ងៃ

សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

មិន​មាន​ឈាម​ជ័រ​ខ្មែរ​សូម្បី​មួយ​ដំណក់ ប៉ុន្តែ​សិល្បករ​អន្តរជាតិ​ដែល​មាន​កំណើត​វៀតណាម​លោក Danhôo បាន​សម្រេច​ដាក់​ដេញថ្លៃគំនូរ​សិល្បៈជា​ច្រើន​ផ្ទាំង​របស់​លោក​ក្ន

រី ស្រីនេត អតីតកញ្ញាឯកវាយនភណ្ឌលេខ២ ឥឡូវកំពុងក្លាយជាទីចាប់អារម្មណ៍នៅកម្មវិធី Miss Asia Pacific International នៅហ្វីលីពីន

បវរកញ្ញា​កម្ពុជា រី ស្រីនេត កំពុង​តែ​តំណាង​ជាតិ​នៅ​លើ​វេទិកា​ប្រកួត​បវរកញ្ញា Miss Asia Pacific International នៅ​ប្រទេស​ហ្វីលីពីន។ Miss Asia Pacific Internationa

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់