ក្រោយរងការខូចខាតយ៉ាងដំណំដោយសារសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម ពេលនេះប្រាសាទព្រះវិហារដ៏កម្សត់របស់កម្ពុជា កំពុងត្រូវបានជួយសង្គ្រោះក្នុងដំណាក់កាលទី២ ត្បិតថាដំណាក់កាលទី១ បានបញ្ចប់រួចរាល់។

កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៦ ក្រុមការងារនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានធ្វើការសែនព្រេនដើម្បីចុះអនុវត្តអន្តរាគមន៍ទល់ទ្រនិងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារចំនួន ២៩ ទីតាំង ក្នុងនោះមាន៖
គោបុរៈទី១ មានចំនួន ១០ ទីតាំង , គោបុរៈទី២ មានចំនួន ៨ ទីតាំង , ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ មានចំនួន ២ ទីតាំង , គោបុរៈទី៣ មានចំនួន ៥ ទីតាំង , គោបុរៈទី៤ មានចំនួន ១ ទីតាំង , ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ មានចំនួន ១ ទីតាំង , គោបុរៈទី៥ មានចំនួន ១ ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ ជណ្ដើរបុរាណខាងជើង) ចំនួន ១ ទីតាំង ។
គួរឱ្យដឹងថា នៅក្នុងដំណាក់កាលទី១ ដែលមានចំនួន ២៣ ទីតាំង ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ ត្រូវបានទល់ទ្រសង្គ្រោះបន្ទាន់បានរួចរាល់។
គួរបញ្ជាក់បន្ថែមថា ចំពោះគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការដួលរលំនិងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រដើម្បីធានាបានថាប្រាសាទព្រះវិហារនៅតែរឹងមាំនិងមានសុវត្ថិភាព មុនឈានដល់ការជួសជុលនាពេលអនាគត៕








ប្រភព ៖ អាជ្ញាធរជាតិព្រះវិហារ






















































Account
Security
Favourite Content