ប្រាង្គប្រាសាទព្រះវិហារខូចខាតជាង ១៤០ កន្លែង និងតំបន់ជុំវិញ ៤២ កន្លែង ដោយសារថៃបាញ់ប្រហារ

នៅ​មុន​នេះ​បន្តិច​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បង្ហាញ​របាយការណ៍​ស្ដី​ពី​ការ​ខូចខាត​នៃ​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ប្រហារ​ដោយ​អាវុធ​សង្គ្រាម​ធន់​ធ្ងន់ កាលពីថ្ងៃ ២៤-២៨ ខែ​កក្កដា ឆ្នាំ ២០២៥ និង​ពី​ថ្ងៃ​៧ដល់ ២៧ ខែ​ធ្នូ ឆ្នាំ ២០២៥។

រូបភាពប្រាសាទព្រះវិហារ មុនរងការបំផ្លាញពីសំណាក់ទាហានថៃ

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ជា​ទីសក្ការៈ​មិន​អាច​កាត់​ថ្លៃ​បាន រង​ការ​បំផ្លាញ​យ៉ាង​ដំណំ​។ ក្នុង​កំណត់ត្រា​ចងក្រង​ពី​ការ​ខូចខាត ចាប់ពី​ថ្ងៃ ២៤-២៨ ខែ​កក្កដា ឆ្នាំ ២០២៥ ប្រាង្គ​ប្រាសាទ​ព្រះវិហារ មាន ១៤២ កន្លែង និង​តំបន់​ជុំវិញ ៤២ កន្លែង រួម​ទាំង​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ និង​អាគារ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ។

​សេចក្ដី​ប្រកាស​របស់​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បន្ត​ទៀត​ថា សហគមន៍​ជុំវិញ​ប្រាសាទ​រង​ការ​ខូចខាត ៦០ កន្លែង​ក្នុង​នោះ​រួម​មាន ផ្ទះសម្បែង សាលារៀន វត្ត​អារាម និង​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈ​ផ្សេង​ទៀត បណ្ដាល​ឲ្យ​ប្រជាជន ១៤ ៨៣២ នាក់ ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ពី​លំនៅឋាន។

ចំណែក​ការ​កត់ត្រា​ចងក្រង​ពី​ការ​ខូចខាត ចាប់ពី​ថ្ងៃ ៧ ដល់ ២៧ ខែ​ធ្នូ ឆ្នាំ ២០២៥ បង្ហាញ​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ​លើស​អ្វី​ដែល​បាន​កត់ត្រា​ទុក​កាលពី​ខែ​កក្កដា ឆ្នាំ ២០២៥។ យោង​តាម​ភស្តុតាង​រូបថត និង​វីដេអូ​ដែល​ប្រមូល​បាន​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុង​កំឡុង​ពេល​បេសកកម្ម​ចងក្រង​ឯកសារ​នា​ថ្ងៃ ២៨ ខែ​ធ្នូ ឆ្នាំ ២០២៥ សំណង់​ស្ថាបត្យកម្ម​សំខាន់​ៗ​ស្ទើរតែ​ទាំងអស់​នៃ​ប្រាសាទ​ចាប់ពី​គោ​បុរៈ​ទី​១ ដល់​គោបុរៈ​ទី​៥ រួម​ទាំង​ស្ពាន​ហាល​តភ្ជាប់​ទាំងអស់ និង​ជណ្ដើរ​បុរាណ​ខាង​ជើង​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។

ការ​ខូចខាត​ទាំង​នោះ​បណ្ដាល​មកពី​ការ​ប្លោង​គ្រាប់​ធុន​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត និង​ការ​ទម្លាក់​គ្រាប់បែក​ពី​លើ​អាកាស​ចេញ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក និង​យន្តហោះ​ចម្បាំង ដែល​បាញ់​សំដៅ​មក​លើ​តំបន់​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទ​ព្រះវិហារ៕

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, CMAC និងអ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *