ឱក សុគន្ធកញ្ញា ft ទេព បូព្រឹក្ស ច្រៀងរួមគ្នាក្នុងព្រឹត្តិការណ៍ ខ្លឹមព្រះនគរ

តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ជាមួយ​ម្ចាស់​បទ «វីរ​នារី» អ្នក​នាង ទេព បូព្រឹក្ស ក្នុង​ព្រឹត្តិការណ៍ «ខ្លឹម​ព្រះ​នគរ» កាល​រាត្រី​ម្សិល​មិញ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេញសាលកោះពេជ្រ។

នា​រាត្រី​ថ្ងៃ​ ១១ មករា ២០២៦ កំពូល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន ​ច្រៀង​រួម​គ្នា​ជា​មួយ​អ្នក​នាង ទេព បូព្រឹក្ស ក្នុងកម្មវិធី «ខ្លឹម​ព្រះ​នគរ»។ ការ​បង្ហាញ​វត្តមាន​បង្ហើរ​សំនៀង​រួម​គ្នា​ពី​សំណាក់​តារា​ចម្រៀង​ទាំង ២ ដួង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្នុង​ស្រុក ​​អត់​ទ្រាំ​និង​ពោល​ពាក្យ​សរសើរ​មិន​បាន ព្រោះ​​បាន​ឃើញនូវ​ភាព​អង់​អាច​ក្លាហាន​របស់​អ្នក​ទាំង​ពីរ​តាម​រយៈ​ការ​សម្ដែង​​ក្នុង​ចម្រៀង​រួម​គ្នា បទ «វីរ​នារី» ។

ដោយឡែក ​ព្រឹត្តិការណ៍​ម្សិល​មិញ តារា​ចម្រៀង សុគន្ធ​កញ្ញា ក៏​បាន​បក​ស្រាយ​ចម្រៀង​ទោល​មួយ​បទ​ដែល​រៀប​រាប់​ពី​ការ​ឈឺ​ចាប់ ទុក្ខ​វេទនា របស់​ជន​រង​គ្រោះ​ស៊ី​វិល និង​ទាហាន​ខ្មែរ ក្នុង​សង្គ្រាម​ឈ្លាន​ពាន​បង្ក​ឡើង​ដោយ​កង​ទ័ព​សៀម។ រី​ឯ អ្នក​នាង ទេព បូព្រឹក្ស បាន​បក​ស្រាយ​ និង​សម្ដែង​ជា​ច្រើន​បទ​ដ៏​អស្ចារ្យ​ក្នុង​មហា​ព្រឹត្តិការណ៍​ខាង​លើ​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា ​ព្រឹត្តិការណ៍ «ខ្លឹម​ព្រះ​នគរ» ដែល​រៀប​ចំ​ឡើង​កាល​ពី​រាត្រី​ម្សិល​មិញ​នេះ មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​​បណ្ដា​សិល្បករ សិល្ប​ការិនី ល្បីៗ​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេស​ទៅ​ទៀត​នោះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​មហាជន​ក្នុង​ស្រុក​ផង​ដែរ។

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​គំនិត និង​រៀប​ចំ​ដោយ​តារា​ចម្រៀង​រ៉េប​ ជី ដេវីត និង​​ ទេព បូព្រឹក្ស ក្រោម​គោល​បំណង​ និង​ហេតុផល​ចម្បងដើម្បីរំលឹក និងលើកតម្កើងសម្បត្តិវប្បធម៌ជាតិជាសញ្ញាមួយនៃការកសាងអត្តសញ្ញាណជាតិអោយកាន់តែរឹងមាំថែមមួយកំរឹតទៀត ហើយ​ទឹក​ប្រាក់​ទាំង​អស់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ជួយ​វីរ​កង​ទ័ព​ជួរ​មុខ​៕

ទស្សនាវីដេអូពេញ ៖https://www.facebook.com/tepboprekofficial/videos/1589570105802947

រូបភាព ៖ ឱក សុគន្ធកញ្ញា ft ទេព បូព្រឹក្ស



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *