រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី នាសាលសន្និសីទចតុម្មុខ ដោយមាន “ពានរង្វាន់រំដួលមាស” ជាពានរង្វាន់ធំបំផុតនៃកម្មវិធី។

គួរជាទីអបអរសាទរ ភាពយន្តខ្មែររឿង “ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ជើងមេឃពណ៌ស្វាយ” បានឈ្នះពានរង្វាន់ Best Cinematography ដោយ “ពានរង្វាន់រំដួលមាស” ផ្នែកនេះបានផ្ដល់ជូនលោក HIM THIDETH។

ទន្ទឹមគ្នានេះ សម្រាប់ពានរង្វាន់ភាពយន្តឆ្នើមប្រចាំកម្មវិធីលើកទី ៤ បានប្រគល់ជូនភាពយន្តពីប្រទេសឥណ្ឌា ដែលមានចំណងថា EKO ខណៈភាពយន្តចំណងជើងដដែលនេះក៏ដណ្ដើមបានពានរង្វាន់ BEST SCRIPTWRITER ផងដែរ។

សម្រាប់ពានរង្វាន់តួឯកប្រុសឆ្នើមវិញ បានប្រគល់ជូនតារាសម្ដែងចិន WU JING សម្រាប់ស្នាដៃរឿង BLADES OF THE GUARDIANS: WIND RISES IN THE DESERT ខណៈអ្នកដឹកនាំរឿងនេះ គឺលោក YUEN WOO PING ក៏ទទួលបានពានរង្វាន់អ្នកដឹកនាំភាពយន្តឆ្នើមដូចគ្នា។

ដោយឡែក សម្រាប់ពានរង្វាន់តួឯកស្រីឆ្នើមវិញ បានប្រគល់ជូនតារាសម្ដែងចិន WAN QIAN សម្រាប់ស្នាដៃរឿង WILD NIGHTS, TAMED BEASTS។ ស្របពេលដែលពានរង្វាន់តួរងឆ្នើមក៏បានធ្លាក់ទៅតារាចិនដូចគ្នា គឺតារាស្រី YANG CHAOYUE និងតារាប្រុសជើងចាស់ SHIH-CHIEH KING។​

ចំពោះម្ចាស់ជ័យលាភី ២ទៀត របស់ពានរង្វាន់រំដួលមាសនេះ មានដូចជា ភាពយន្តរឿង NOAH’S DAUGTER របស់ប្រទេស​អ៊ីរ៉ង់ ឈ្នះពានរង្វាន់ការកាត់ឆ្នើម និងភាពយន្តរឿង CRAWLING CROW:AANKHA ពីប្រទេសនេប៉ាល់ ឈ្នះពានរង្វាន់ Best Original Score។​

គួរឱ្យដឹងផងដែរថា មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នេះ មិនត្រឹមតែជាវេទិកាបង្ហាញពីសមិទ្ធផលសិល្បៈភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកសិល្បៈភាពយន្តក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា



Leave a Reply

Your email address will not be published.Required fields are marked *