ស្រីៗកុំអន់ចិត្តនឹងខ្លួនឯង បើ​មាន ៥​ចំណុច​នេះ​លើ​រាងកាយ មានន័យ​ថា​អ្នក​សំណាង​ទៅ​វិញ​ទេ!

មនុស្សស្រីភាគច្រើនគិតថាភាពស្រស់ស្អាតទាល់តែត្រូវជាមួយស្ដង់ដាទើបល្អ។ ជាឧទាហរណ៍ អ្នកខ្លះគិតថាច្រមុះធំ ឬមាត់ធំមិនស្អាតទេព្រោះមើលទៅចម្លែងពីគេពេក។ តាមការសិក្សាពីសាកលវិទ្យាល័យ IOWA នៅសហរដ្ឋអាមេរិចបានរកឃើញថាច្រមុះធំ​និងមាត់ធំអាចជួយកាត់បន្ថយឱកាសនៃការកើតជម្ងឺផ្ដាសាយ។ ពួកគេបានធ្វើការពិសោធន៍ទោះលើច្រមុះនិងមាត់សប្បនិម្មិត ជាលទ្ធផលច្រមុះធំស្រូបភាគល្អិតនៃធូលីតិចជាងច្រមុះតូច ៦.៥% និងមាត់ធំស្រូបភាគល្អិតតិចមាត់តូច ៣.២%។ ចុះក្រៅពីច្រមុះនិងមាត់នៅមានកន្លែងណាផ្សេងទៀតអត់?

១. ស្បែកមុខខ្លាញ់

ប្រភេទស្បែកមុខខ្លាញ់គឺជាអ្វីដែលគួរឱ្យខ្លាចបំផុតសម្រាប់ជាង ឬអ្នកចូលចិត្តផាត់មុខដោយសារវានឹងធ្វើឱ្យម្សៅផាត់អណ្ដែតឡើង និងមិនជ្រាបចូលស្បែក។ ម្យ៉ាងវិញទៀត វានឹងធ្វឱ្យមុខមើលទៅដូចជាកំពុងយកខ្លាញ់មកលុបមុខអ៊ីចឹង។ តាមពិតទៅ អ្នកដែលមានស្បែកមុខខ្លាញ់មានសំណាងទៅវិញទេដោយសារស្បែកប្រភេទនេះមិនងាយឡើងស្នាមជ្រួញទេ។ តាមគ្រូពេទ្យជំនាញខាងស្បែកបាននិយាយស្រ្តីអាស៊ីមានស្បែកស្អាតនិងល្អជាងស្រ្តីអ៊ឺរ៉ុប ដោយសារតែស្រ្តីអាស៊ីភាគច្រើនមានស្បែកមុខខ្លាញ់ដែលមិនងាយស្ងួត ប្រេះ និងជ្រួញ។ បើទោះបីជាស្បែកមុខខ្លាញ់ងាយនឹងកើតមុនពិតមែន តែវាបង្ហាញថាស្បែកមានសមត្ថភាពខ្លាំងក្នុងការបង្កើតជាលិកា។

២. ដើមទ្រូងតូច

មានស្រ្តីជាច្រើនមិនសប្បាយចិត្តនឹងខ្លួនឯងពីទំហំនៃដើមទ្រូង ដោយគិតថាវាមិនស្អាត មិនទាក់ទាញ ឬមិនសិចស៊ីដូចគេ។ កុំទាន់តូចចិត្តដើមទ្រូងតូចមិនមែនអត់ប្រយោជន៍ឯណា តាមការសិក្សានៅប្រទេសទួរគីបានបង្ហាញថាស្រ្តីដែលមានដើមទ្រូងធំងាយនឹងមានឱកាសកោងខ្នង ឬជម្ងឺណាមួយដែលទាក់ទងនឹងឆ្អឹងខ្នង។ មូលហេតុដែលងាយនឹងមានបញ្ហាឆ្អឹងខ្នងបែបនេះដោយសារតែដើមទ្រូងកាន់តែធំនោះឆ្អឹងខ្នងកាន់តែខំប្រឹងទប់នឹងទម្ងន់សុដន់។

៣. ស្លឹកត្រចៀកធំ

នៅពេលគេឃើញថាស្រ្តីម្នាក់ណាមានត្រចៀកនិងស្លឹកត្រចៀកធំ គេតែងតែបង្អាប់ថាមិនស្អាត ឬទ្រចៀកធំដូចជាដំរីជាដើម។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តមួយចំនួនលើការធ្វើតេស្ដកម្លាំងសម្លេងនៃត្រចៀកមួយដែលមានទំហំពីរខុសគ្នា ជាលទ្ធផលត្រចៀកធំកម្រិតស្ដាប់ឡើងដល់ 10dB។ នេះមានន័យថាស្លឹកត្រចៀកកាន់តែធំការស្ដាប់កាន់ច្បាស់និងឮជាងមនុស្សមានស្លឹកត្រចៀកតូច។ យោងតាមការស្រាវជ្រាវចុងក្រោយរបស់លោកវេជ្ជបណ្ឌិត Ralph Holm ជនជាតិអង់គ្លេស មនុស្សដែលមានស្លឹកត្រចៀកធំមិនងាយជួបនឹងបញ្ហាថ្លង់នៅពេលចាស់ទៅនោះទេ។

៤. ទំហំចង្កេះធំ

មានអ្នកខ្លះដើម្បីឱ្យបានចង្កេះតូចស្អាត សុខចិត្តទៅវះកាត់សាច់ផង កាត់ឆ្អឹងជំនីផង។ សម្រាប់អ្នកដែលមានចង្កេះធំតែងតែត្រូវគេបង្អាប់ថាដូចធុងទឹក។ តាមការចុះផ្សាយរបស់​ Journal of Clinical Endocrinology ក្រោមចំណងជើងថា «ទំហំចង្កេះរបស់ស្រ្តីអាចកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងជាមួយនឹងបរិមាណខ្លាញ់ត្រឹមត្រូវ» ដែលក្នុងនោះអ្នកជំនាញបានធ្វើការសិក្សាទៅលើស្រ្តីដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងចំនួន ១១២៦ នាក់ក្នុងរយៈពេលជិត ៥ ឆ្នាំ។ បន្ទាប់មកគេក៏បានសន្និដ្ឋានថាពេលខ្លាញ់នៅចង្កេះនិងពោះមានបរិមាណត្រឹមត្រូវមិនតូចពេកមិនធំពេក នោះឱកាសនៃការបាក់ឆ្អឹងក៏កាន់តែតិចដែរ។

៥. គូទធំ​ ឬត្រគាកធំ

មានមនុស្សស្រីខ្លះមិនពេញចិត្តនឹងខ្លួនឯងនៅពេលគេបង្អាប់ថាត្រគាកធំណាស់ ឬគូទធំណាស់។ ប៉ុន្តែយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី International Journal of Obesity បានបង្ហាញថាអ្នកដែលមានទម្រង់ត្រគាក​និងគូទបែបនេះច្រើនតែមានសុខភាពល្អ។ ដោយសារតែនៅក្នុងនោះមានផ្ទុកនៅជាតិខ្លាញ់ល្អដែលអាចចាប់យកនូវអាស៊ីតខ្លាញ់លើសនៅក្នុងរបបអាហារ ជួយការពារការលើសជាតិមេតាប៉ូលីស និងការពារសរសៃឈាមបេះដូងដែលបណ្តាលមកពីជាតិខ្លាញ់លើស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ