តារាខេប៉ុប ៧ ដួង មុខអេមពេករហូតគេដាក់រហស្សនាមស្អាតដូចគំនូរជីវចល

ជាការពិតណាស់តារាខេប៉ុបសុទ្ធសឹងតែមានមុខមាត់ស្អាតបាត ទាក់ទាញ និងពិសេសរៀងៗខ្លួនរហូតត្រូវបានហ្វេនៗប្រៀបប្រដូចនឹងអ្នកនេះ ដូចអ្នកនោះជាដើមហើយក៏មានអ្នកខ្លះស្អាតពេករហូតដាក់រហស្សនាមឲ្យទៀតផង។ ក្នុងនោះដែរមានតារាខេប៉ុបចំនួន ៧ នាក់ត្រូវបានហ្វេនៗជ្រើសរើស​ និងដាក់រហស្សនាមថាមានមុខមាត់ស្អាតខ្លាំងសឹងតែដូចត្រូវបានគេប្រើបច្ចេកវិទ្យា CG កាត់តឡើងមកអ៊ីចឹង។

ចុះតើមុខមាត់ CG មានន័យថាម៉េចទៅ?

មុខមាត់បែប CG គឺមានន័យថាគឺស្អាតដូចនឹងគំរូតុក្កតាក្នុង Game ឬគំនូរជីវចលផ្សេងៗ ដែលត្រូវបានគេប្រើប្រាស់បច្ចេកវិទ្យាកាត់តនិងកែច្នៃផលិតឡើងឲ្យចេញជារូបរាង។ ហើយមនុស្សដែលមុខមាត់បែបនេះគឺអាចនិយាយថាក្នុងវិស័យខេប៉ុបមិនសូវមានច្រើននោះទេ។

តោះទៅមើលថាមាននរណាខ្លះ៖

១. Bae JinYoung

បច្ចុប្បន្ន JinYoung ជាសមាជិករបស់ក្រុម CIX។ តារាខេប៉ុបរូបនេះធ្លាប់បានចូលរួមប្រលងកម្មវិធី Produce 101 កាលពីឆ្នាំ ២០១៦ និងបានសាងកេរ្ដិ៍ឈ្មោះជាច្រើនក្នុងវិស័យខេប៉ុប។ ដោយសារមានមុខតូចស្រស់ស្អាតនិងភ្នែកស៊ិចស៊ីលោកត្រូវបានជ្រើសថាជាតារាដែលមានមុខស្អាតខ្លាំងដូចគំនូរ។

២. Karina

ជាសមាជិកក្រុម Aespa ដែលកំពុងមានឈ្មោះល្បី Karina ក្រៅពីមានសមត្ថភាពខ្ពស់រូបនាងក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងលើសម្រស់ដោយសារតែមានមុខមាត់ដូចតុក្ដតាមើលទៅស្អាតទាក់ទាញមែនទែន។

៣. Cha EunWoo

Cha EunWoo ដែលជាសមាជិកក្រុម Astro តែងតែត្រូវមហាជនកោតសរសើរខ្លាំងមែនទែនពីសម្រស់ដ៏ស្រស់ស្អាតរបស់លោកនិងតែងតែបានជាប់ក្នុងកំពូលតារាងជាតារាខេប៉ុបដែលមានរូបសម្បត្តិស្អាតដាច់គេ។ តាមសម្ដីរបស់អ្នកគាំទ្រដែលបានជួបតារាប្រុសរូបនេះនៅខាងក្រៅផ្ទាល់បាននិយាយថាលោកគឺស្អាតខ្លាំងមែនទែនសឹងតែដូចតួអង្គប្រលោមលោកចេញពីសៀវភៅ​សឹងតែស្អាតគ្មានគូប្រៀបតែម្ដង។

៤. N

ជាអតីតសមាជិកក្រុម VIXX ជាក្រុមល្បីមួយផងនោះ N ក៏ត្រូវបានគេជ្រើសចូលជាតារាដែលមានមុតស្អាតដូចតុក្កតាដែរ។ N ធ្លាប់ត្រូវបានបណ្ដាអ្នកកាសែតជាច្រើនសរសើរថារូបលោកមានចំណុចពិសេសមួយ នៅពេលដែលថតរូបគឺរូបភាពរបស់លោកមិនចាំបាច់ត្រូវកែកុននោះទេគឺស្អាតតែម្ដង។ បើជួបក្រៅវិញគឺអាចនិយាយថាស្អាតជាងក្នុងទូរទស្សន៍ដាច់។

៥. Lisa

វាមិនចម្លែកទេដែល Lisa ត្រូវបានគេជ្រើសចូលក្នុងចំណោមតារាមានមុខមាត់បែប CG ព្រោះនាងត្រូវបានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកសរសើរថានាងមានមុខមាត់ដូចតុក្កតា Barbie តាំងតែពីចេញច្រៀងដំបូងម្ល៉េះ។

៦. Binnie

ថ្វីបើកេរ្ដិ៍ឈ្មោះមិនសូវល្បីដូចអ្នកឯទៀតដែលត្រូវបានជ្រើសចូលជាតារាដែលមានមុខស្អាតបែបគំនូរជីវចលតែសមត្ថភាពនិងរូបរាងរបស់ Binnie មិនអាចធ្វើឲ្យអ្នកគាំទ្រមើលរំលងបាននោះទេ។ នាងតែងត្រូវបានគេសរសើរថាមានមុខបែប badass ដូចតួអង្គបាញ់បោះក្នុងហ្គេម។

៧. Wonyoung

ជាតារាស្រីដែលមានវ៏យក្មេងទើបតែ ១៨ ឆ្នាំ ប៉ុន្ដែសម្រស់របស់នាងក៏ត្រូវបានគេរាប់ចូលជាតារាដែល​ស្អាតសឹងតែគ្មានអ្នកប្រៀបបាន។ មានមុខបែបប៉ោងៗបន្ដិចអមជាមួយស្នាមញញឹមទន់ភ្លន់គឺដូចព្រះនាងចេញពីក្នុង Disney អ៊ីចឹង។

តើ ប្រិយមិត្ត យល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ