ប្រាប់​វិធី​ធ្វើ​មុខ​ម្ហូប​ទាំង​ ៥ សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​ សែន​ហើយ​ហេង​ហេង​ពេញ​មួយ​ឆ្នាំ

ពិធី​សែន​ចូល​ឆ្នាំ​ចិន​គឺ​ជា​ពិធី​មួយ​ដែល​មាន​ការ​ប្រារព្ធ​ឡើង​យ៉ាង​ធំ​សម្បើម​។​ ក្រៅ​ពី​ប្រទេស​ចិន​ខ្លួន​ឯង​ផ្ទាល់​ហើយ​ក៏​នៅ​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ប្រទេស​កម្ពុជា​ ថៃ​ វៀតណាម​ដែល​ជា​ប្រទេស​មាន​ប្រជាជន​កាត់​សញ្ជាតិ​ចិន​ ជាប់​ខ្សែស្រឡាយ​ត​មក​តាំង​ពី​ជំនាន់​ដូនតា​។​

នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​តាម​ផ្ទះ​នីមួយៗ​ដែល​មាន​ជាប់​សែស្រឡាយ​ចិន​មមាញឹក​រៀប​ចំ​ផ្ទះ​សម្បែង​សែន​ព្រេន​ជូន​ដូន​តា​ដើម្បី​សុំ​សេចក្ដី​សុខ​ហេង​ហេង​ពេញ​មួយ​ឆ្នាំ។​ នៅ​ក្នុង​កំឡុង​ពេល​សែន​ព្រេន​ប្រជាជន​ចិន​តែង​តែ​មាន​តំណម​ផ្សេងៗ​ជា​ច្រើន​ដែល​ហាម​ធ្វើ​ ព្រោះ​អាច​កាត់​លាភ​។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ម្ហូប​អាហារ​ដែល​ត្រូវ​ធ្វើ​យក​មក​សែន​ជូន​ដូន​តា​ ត្រូវ​តែ​ធ្វើ​ឲ្យ​ត្រូវ​មុខ​ទើប​ទទួល​បាន​ពរ​ពី​ដូន​តា។​ ថ្ងៃ​នេះ​ AMS មាន​មុខ​ម្ហូប​ចំនួន​ ១០​ មុខ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​សម្រាប់​ត្រៀម​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ។ សែន​ម្ហូប​ទាំង​ ១០​ នេះ​ហើយ​ដូន​តា​ពេញ​ចិត្ត​ ហេង​ហេង​ពេញ​មួយ​ឆ្នាំ។

ចង់​ដឹង​ថា​មាន​មុខ​ម្ហូប​អ្វី​ខ្លះ? តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​ ឆា​តៅ​ហ៊ូ​ស្ពៃ​ជើង​ទា

គ្រឿង​ផ្សំ៖

  • តៅហ៊ូ ២​ ដុំកាត់ជាកង់
  • បង្គា ៥​ ក្បាលបក​ឲ្យ​ស្អាត
  • ស្ពៃជើងទា ៣ គល់
  • ផ្សិតខ្មៅ ៥ ដុំ
  • រ៉ត់ឌី កន្លះស្លាបព្រាបាយ
  • ម្រេច
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • ម្សៅឆា ១ ស្លាបព្រាបាយ
  • ប្រេងឆា
  • ស្ករសបន្តិច
  • គ្រាប់សណ្តែកកំប៉ុង ១ ស្លាបព្រាបាយ

របៀបធ្វើ៖

  • ដាក់​ខ្ទះ​ដាំ​ខ្លាញ់​ឲ្យ​ក្តៅ​ ដាក់​តៅហ៊ូចូល ចៀន​តៅហ៊ូឲ្យឆ្អិនរួចដួសចេញ
  • ស្ពៃ​ជើង​ទាយកទៅស្រុះទាំងដើមវែង រួច​ស្រង់ទុកមួយឡែក
  • ​បំពងខ្ទឹម ដាក់បង្គា ផ្សិតខ្មៅ គ្រាប់សណ្តែកកំប៉ុងឆាឲ្យបង្គាឡើងក្រហម
  • ដាក់ប្រេងខ្យង ស្ករស​ រ៉ត់ឌី ម្រេចចូលកូរឲ្យសព្វ
  • យកម្សៅឆាកូរជាមួយទឹកស្អាតឲ្យរលាយសឹមចាក់ចូលឆាជាមួយ
  • តម្រៀបតៅហ៊ូ និងស្ពៃដាក់ក្នុងចាន រួចចាក់សាច់ដែលឆាចូលពីលើជាការស្រេច។

២. ឆា​បង្គាគ្រាប់​ស្វាយ​ចន្ទី

គ្រឿងផ្សំ៖

  • បង្គា ១០ ក្បាល
  • ម្សៅបំពង ១ កូនចានចង្កឹះ
  • គ្រាប់ស្វាយចន្ទីលីងឆ្អិន កន្លះកូនចាន
  • ម្ទេស ៣ ពណ៌
  • ខ្ទឹមបារាំង ១ មើម
  • រ៉ត់ឌី ១ ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • ម្ទេសក្រៀម កន្លះចានចង្កឹះ

របៀបធ្វើ៖

  • បកបង្គាលាងឲ្យស្អាត ជ្រលក់ម្សៅយកទៅបំពងឲ្យឆ្អិនរួចដួសទុកមួយឡែក
  • ហាន់បន្លែជាដុំមូលតូច រួចយកទៅឆាឲ្យឆ្អិន បន្ទាប់មកផ្សំគ្រឿងជាមួយ រ៉ត់ឌី ស្ករស ប្រេងខ្យង
  • ចាក់គ្រាប់ស្វាយចន្ទី និងបង្គាចូល កូរចូលគ្នាឲ្យសព្វ ដួសដាក់ចានទទួលទានបាន។

៣. ទា​ស្ងោរ​គ្រាប់​កៅឡាក់

គ្រឿងផ្សំ៖

  • ភ្លៅទា ២ ភ្លៅ
  • ផ្សិតខ្មៅ ៥ ដុំ
  • ការ៉ុត ១ ផ្លែ
  • ដើមខាត់ណា ៣ ដើម
  • ខ្ញី ១ ដុំតូច
  • ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
  • ដុំស៊ុបខ្នរ ២ ដុំ
  • ខ្ទឹមស ៣ មើម

របៀបធ្វើ៖

  • ដាំទឹកឲ្យពុះ ដាក់ដុំស៊ុបខ្នរ ទឹកស៊ីអ៊ីវ ខ្ញី ខ្ទឹម ស្ករស ផ្សិតចូល
  • ពេលទឹកស៊ុបពុះ ដាក់សាច់ទា និង ការ៉ុតចូល រំងាស់រហូតសាច់ទាផុយ
  • យកដើមខាត់ណាទៅស្រុះឲ្យឆ្អិន ពេលស៊ុបនិងសាច់ទាឆ្អិត យកដើមខាត់ណាតម្រៀបក្នុងចានរួចដួសសាច់ទានិងទឹកស៊ុបដាក់ ថែមពីលើជាការស្រេច។

៤. សម្លចាប់​ឆាយ

ជាទូទៅសម្លចាប់ឆាយគឺអាចធ្វើបានច្រើនរបៀបណាស់ ចំពោះបន្លែវិញក៏អាចដាក់បានច្រើនយ៉ាងទៅតាមចំណូលចិត្តរបស់ផ្ទះនីមួយៗ។ សម្លចាប់ឆាយដែលយើងយកមកចែករំលែកថ្ងៃនេះគឺជារបៀបងាយៗ ស្រួលធ្វើនិងមានគ្រឿងផ្សំតិច។

គ្រឿងផ្សំ៖

  • ស្បែកជ្រូកត្រាំទឹកឲ្យរីក
  • សាច់ទ្រូងទាចៀនឆ្អិនហាន់ជាបន្ទះ
  • មើមឈូក ហាន់ស្តើងល្មម ៥ ចំណិត
  • ផ្សិតខ្មៅ ៥ ដុំ
  • ពងក្រួចស្ងោរ ៤ គ្រាប់
  • ទឹកស៊ីអ៊ីវខាប់ ១ ស្លាបព្រាបាយ
  • ដុំស៊ុបខ្នរ ២ ដុំតូច
  • គល់ជីវ៉ាន់ស៊ុយ ៣ គល់
  • ខ្ទឹមស ដំ ៣ កំពឹស
  • គ្រាប់សណ្តែកកំប៉ុង ១ ស្លាបព្រាបាយ
  • ម្សៅឆា​១ ស្លាបព្រាបាយ

របៀបធ្វើ៖

  • ដាំទឹកឲ្យពុះ ដាក់ដុំស៊ុបខ្នរ គល់ជីវ៉ានស៊ុយ ខ្ទឹមស និងស្បែកជ្រូកចូល
  • ពេលស៊ុបពុះ ដាក់មើមឈូក សណ្តែកកំប៉ុង​និងកូរម្សៅឆាឲ្យរលាយជាមួយទឹករួចចាក់ចូល
  • រំងាស់ឲ្យពុះ ថែមគ្រឿងភ្លក់មើលល្មម ដួសដាក់ចាន យកសាច់ទ្រូកទាដែលចៀនឆ្អិនហាន់ដាក់ពីលើ រោយជីវ៉ាន់ស៊ុយបន្តិចជាការស្រេច។

៥. បាយ​ដាំ​អប់​ផ្សិត​ខ្មៅ

គ្រឿងផ្សំ៖

  • អង្ករ
  • បង្គា
  • ម្ទេសក្រៀម
  • សាច់ហេម
  • គ្រាប់សណ្តែកកំប៉ុង
  • ផ្សិតខ្មៅ
  • ការ៉ុត
  • រ៉ត់ឌី

របៀបធ្វើ៖

  • ដាក់ខ្លាញ់ឲ្យក្តៅ ឆាសាច់ហេម និងម្ទេសក្រៀមក្នុងឆ្នាំងដាំបាយឲ្យឈ្ងុយ
  • ដាក់គ្រាប់សណ្តែកកំប៉ុង ការ៉ុត និងអង្ករ ចូលឆាជាមួយ ថែមគ្រឿងដោយរ៉ត់ឌី កូរចូលគ្នាឲ្យសព្វ ចាក់ទឹកចូលល្មម បិទគំរបចុចដាំបាយតាមធម្មតា
  • ពេលបាយចាប់ផ្តើមពុះដាក់ផ្សិតខ្មៅ និង បង្គា តម្រៀបពីលើ រួចបិទគម្របវិញផ្ងំបាយរហូតដល់ឆ្អិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ