ជា លាងឈែ ចាប់ដៃ ឌី វណ្ណ​ថៃ ថតរឿងស្នេហាប្រុសនិងប្រុស ស្វាគមន៍ឆ្នាំថ្មី២០២២

គ្រាន់តែបើកទំព័រឆ្នាំថ្មី ២០២២ ភ្លាម តារាសម្តែងចាស់វស្សា លោក ជា លាងឈែ ស្រាប់តែបង្ហាញស្នាដៃភាពយន្តថ្មីមួយទៀត ជាប្រភេទរឿងស្នេហាប្រុសនិងប្រុស ដែលតួអង្គត្រូវសម្តែងជាមួយលោកក្នុងរឿងនេះ ត្រូវគេស្គាល់ថាជាតារាសម្តែងប្រុសកំពុងផ្ទុះប្រជាប្រិយភាពក្នុងរឿងស្នេហា BL គឺតារា​វ័យ​ក្មេង ឌី វណ្ណ​ថៃ។

រឿងស្នេហាប្រុសស្រលាញ់ប្រុស (BL) ដែលដំណើរការកំពុងថតយ៉ាងសស្រាក់សស្រាំនេះចំណងជើងថា «ព្រះច័ន្ទញញឹម» ដឹកនាំ​សម្ដែង​​ដោយអ្នកថតរូប Fashion ល្បីឈ្មោះ ​លោក ស៊ាន សិទ្ធីគុន ឬអ្នកប្រើប្រាស់ហ្វេសប៊ុកស្គាល់ថា Kun FotoCity។ 

តាមការប្រាប់ឱ្យដឹងពីលោក ជា លាងឈែ រឿង «ព្រះច័ន្ធញញឹម» ត្រូវផលិតឡើងដោយផ្អែកលើរឿងពិតរបស់លោក សិទ្ធីគុន ដែលជាអ្នកដឹកនាំរឿង។ រឿងនេះ នឹងនាំអ្នកមើលទៅកាន់អតីតកាលជំនាន់សិស្សវិទ្យាល័យ និងបកស្រាយឱ្យឃើញរឿងរ៉ាវមួយចំនួនដែលកើតឡើងចំពោះរូបលោកកាលពីជំនាន់នោះ។ លោកអ្នកក៏នឹងបានដឹងពីបញ្ហាគ្រួសារដែលបុគ្គលជាមនុស្សប្រុស តែស្រលាញ់គ្រឿងតុបតែង ចូលចិត្តលេងសម្ភារៈមនុស្សស្រី ចូលចិត្តធ្វើសព្វគ្រប់បែបយ៉ាងដូចមនុស្សស្រី ប៉ុន្តែត្រូវគ្រួសារហាមប្រាមមិនឱ្យធ្វើ ដែលចំនុចនេះត្រូវគេដឹងថា នៅតែបន្តកើតមានឡើងច្រើនចំពោះមនុស្សប្រុសមួយចំនួនក្នុងសង្គមបច្ចុប្បន្ន។

ក្រៅពីសាច់រឿងស្នេហាប្រុសស្រលាញ់ប្រុសហើយនោះ «ព្រះច័ន្ទញញឹម» ក៏មានបង្កប់អត្ថន័យអប់រំជាច្រើនដល់អ្នកមើលផងដែរ ពិសេសដើម្បីឱ្យអ្នកទស្សនាបានយល់កាន់តែច្បាស់ពីអារម្មណ៍ធម្មជាតិរបស់មនុស្សម្នាក់ៗ ដែលកើតឡើងដោយមិនអាចកំណត់បាន ជាក់ស្តែងដូចមនុស្សប្រុសស្រលាញ់ប្រុស ឬមនុស្សស្រីស្រលាញ់ស្រីគ្នាឯងជាដើម។

ងាកមកចាប់អារម្មណ៍តួសម្តែងវិញនោះ គេសង្កេតឃើញថាលោក ឌី វណ្ណ​ថៃ ពិតជាធ្វើបានល្អខ្លាំងណាស់សម្រាប់តួអង្គប្រុសដែលលួចស្រលាញ់ប្រុសគ្នាឯង ខណៈលោក ជា លាងឈែ ត្រូវសម្តែងជាតួអង្គមនុស្សពេញលក្ខណៈដែលលោក ឌី វណ្ណ​ថៃ លួចស្រលាញ់។ ជា លាងឈែ ថា សម្រាប់ការសម្តែងសាច់រឿងប្រុសស្រលាញ់ប្រុស (BL) ជាមួយ ឌី វណ្ណ​ថៃ មិនពិបាកនោះទេ ដោយអ្នកទាំងពីរសម្តែងចូលគ្នាបានយ៉ាងល្អ ពោលពីមួយឆាកទៅមួយឆាក ពិតជាប្រទាក់ក្រឡាគ្នា ហើយពេលនេះលោកកំពុងទន្ទឹងរង់ចាំថតឈុតរំឭកពីអនុស្សាវរីយ៍ពេលសិស្សធ្វើដំណើរកម្សាន្តទៅខេត្តរួមគ្នា ដែលឈុតនេះនឹងរំលេចរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀត។ គួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺគុណភាព បច្ចេកទេសថត ការកាត់ និងការរៀបចំទីតាំង ដែលមើលទៅដូចបានចូលទៅដល់កន្លែងនោះពិតៗតែម្តង។

តារាសម្តែងទ្រេមុខទម្រង់តារាចិត្តហុងកុងរូបនេះ មិនខ្លាចបាត់បង់ប្រជាប្រិយភាពចំពោះការថតរឿង BL នោះទេ ផ្ទុយទៅវិញលោកគិតសាច់រឿងប្រភេទនេះអាចនឹងទាក់ទាញបានហ្វេនច្រើនជាងមុន ព្រោះតាមការសង្កេតយុវវ័យសម័យនេះមានការយល់ដឹងចំពោះរឿងនេះច្រើន និងមិនមានអគតិលើរឿងប្រភេទនេះទៀតនោះទេ។

សូមជម្រាបថា Kun FotoCity ជាអ្នកថតរូប Fashion ល្បីឈ្មោះម្នាក់ ដែលនរណាៗក៏ទទួលស្គាល់ទឹកដៃរូបថតរបស់លោក។ ដោយឡែករឿង «ព្រះច័ន្ទញញឹម» ជារឿងដំបូងបង្អស់ដែលលោក ស៊ាន សិទ្ធីគុន និពន្ធ និងដឹកនាំសម្តែងដោយខ្លួនឯង។ រឿងនេះត្រូវគេដឹងថា ជាបន្ទុកទាំងស្រុងរបស់ Kun FotoCity។ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ