ចុក​ពោះ​ពេល​មក​រដូវ​ខ្លាំង​កម្រិត​ណា​ដែល​អ្នក​គួរ​តែ​ទៅ​រក​ពេទ្យ?

ធុញ​ទ្រាន់​ឬ​ទេ​ជា​មួយ​នឹង​អាការៈ​ចុក​ពោះ​ដែល​អ្នក​ត្រូវ​ជួប​ជា​រៀងរាល់​ខែ?​ អ្នក​ខ្លះ​សំណាង​ល្អ​អាច​នឹង​ចុក​តែ​ពីរ​បី​ថ្ងៃ​ តែ​មាន​អ្នក​ខ្លះ​ចុក​ពោះ​ជាប់​គ្នា​ជា​ច្រើន​ថ្ងៃ​ រហូត​ត្រូវ​រក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មក​ជួយ។​ ថ្ងៃ​នេះ​ AMS សុំ​ធ្វើ​ការ​ចែក​រំលែក​ដល់​ប្រិយមិត្ត​ឲ្យ​បាន​ដឹង​កាន់​តែ​ច្បាស់​អំពី​កម្រិត​នៃ​ការ​ចុក​ពោះ​ ថា​តើ​កម្រិត​ណា​ដែល​ហៅ​ថា​ធម្មតា​ ហើយ​កម្រិត​ណា​ដែល​ហៅ​ថា​ធ្ងន់ធ្ងរ​?

​១.​មូលហេតុ​នៃ​ការ​ចុកពោះ​ប្រចាំ​ខែ​ពេល​មក​រដូវ

អាការៈ​ចុក​ពោះ​ជា​ប្រចាំ​ដែល​កើត​ឡើង​ពី​ធម្មជាតិ​នៅ​ពេល​មក​រដូវ​ ( Dysmenorrhea) កើត​ឡើង​ដោយ​សារ​តែ​ស្បូន​កន្ត្រាក់​ដើម្បី​ឲ្យ​ឈាម​ធ្លាក់​ទើប​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ត្រង់​បរិវេណ​ពោះ។ ក្រៅ​ពី​ចុក​ពោះ​ក៏​នៅ​អាច​ធ្វើ​ឲ្យ​ចុក​ទៅ​ដល់​បរិវេណ​ផ្សេង​ទៀត​ដូច​ជា​ ចង្កេះ​ ត្រគាក​ កំភួន​ជើង​ ។​ ក្រៅ​ពី​នេះ​ដោយ​សារ​ការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺពោះ​រាគ​រូស​ វិល​មុខ​ ក្អួត​ចង្អោរ​ថែម​ទៀត​ផង។

​​​​​​​​២.​អាការៈ​ចុក​ពោះ​កំឡុង​ពេល​មក​រដូវ​ដែល​ចាត់​ទុក​ថា​ស្ថិត​នៅ​ក្នុង​កម្រិត​ធម្មតា

ជា​ទូទៅ​ការ​ចុក​ពោះ​ពេល​មក​រដូវ​ច្រើន​តែ​ផ្ដល់​សញ្ញា​ឲ្យ​យើង​ដឹង​មុន​មួយ​ឬ​ពីរ​ថ្ងៃ​ឬ​អាការៈ​ PMS ជា​ពពួក​ អាការៈ​ដែល​ស្រីៗ​តែង​តែ​ជួប​ជា​ប្រចាំ​មុន​ពេល​មក​រដូវ​ដូច​ជា៖​ អារម្មណ៍​ប្រែប្រួល​ មួម៉ៅ​ ឈឺ​ដើមទ្រូង​ ជា​ដើម។ ក្រៅ​ពី​នោះ​ក៏​នឹង​មាន​អាការៈ​ឈឺចុក​ចាប់​រួម​គ្នា​ជា​មួយ​នឹង​ការ​មក​រដូវ​នៅ​ក្នុង​កំឡុង​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​។ ការ​ចុក​ពោះ​នៅ​ក្នុង​កម្រិត​ធម្មតា​មិន​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ប៉ុន្មាន​នោះ​ទេ។​ ការ​ចុក​បែប​ឆ្អល់​ តែ​អាច​ទ្រាំ​បាន​ មិន​មែន​ជា​ការ​ចុក​ខ្លាំង​រហូត​ដល់​ថ្នាក់​ត្រូវ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​ គ្រាន់​តែ​ប្រើ​ទឹក​ក្ដៅស្អំ​ពោះ​ក៏​អាច​ធូរ​ស្រាល​បាន​ខ្លះ​ហើយ។

​​​​​​៣.​ អាការៈ​ចុក​ពោះ​កម្រិត​ធ្ងន់ធ្ងរ

អាការៈ​ចុក​ពោះ​បែប​ធ្ងន់ធ្ងរ​គឺ​ចុក​រហូត​ទន់​ដៃ​ទន់​ជើង​មិន​អាច​ងើប​ខ្លួន​រួច​បាន​ ក្នុង​ពោះ​ចុក​ដូច​ជា​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ ធ្ងន់​ដូច​ជា​យក​ធុង​ទឹក​មក​សង្កត់​ពី​លើ​ពោះ​​ មិន​អាច​សូម្បី​តែ​ងើប​ដើរ​បាន។​ អ្នក​ខ្លះ​នៅ​តែ​បន្ត​ចុក​ចាប់​បើ​ទោះ​បី​ជា​រដូវ​អស់​ទៅ​វិញ​ហើយ​ក៏​ដោយ​ អ្នក​ខ្លះ​ទៀត​កាន់​តែ​ឈឺ​ចាប់​ខ្លាំង​ឡើង​ជាង​ខែ​មុនៗ​។ ពីមុន​អាច​ចុក​ពោះ​ត្រឹម​តែ​ ២-៣​ ថ្ងៃ​​ តែ​ខែ​ក្រោយៗ​ទៀត​ក៏​ចាប់​ផ្ដើម​ចុក​ ៣-៥​ ថ្ងៃ​ ឬ​ អ្នក​ខ្លះ​ធ្លាប់​តែ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយ​គ្រាប់​បាត់​ ក៏​ស្រាប់​តែ​ត្រូវ​លេប​ថែម​ច្រើន​គ្រាប់​ជាង​មុន​ទើប​បាត់។ អាការៈ​ទាំង​នេះ​សូម​អ្នក​កុំ​គិត​ថា​វា​ជា​រឿង​ធម្មតា​ទៀត​ឲ្យ​សោះ​ព្រោះ​វា​អាច​ជា​សញ្ញា​របស់​ជំងឺ​មហារីក​មាត់​ស្បូន​។

៤.​ ចុក​ពោះ​ពេល​មក​រដូវ​ខ្លាំង​កម្រិត​ណា​ទើប​អ្នក​គួរ​តែ​ទៅ​រក​ពេទ្យ?

អាន​មក​ដល់​ចំណុច​នេះ​ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់​ថា​ “​ តើ​ចុក​បោះ​កម្រិត​ណា​ទើប​គួរ​ទៅ​រក​ពេទ្យ?” ចម្លើយ​គឺ​ នៅ​ពេល​ដែល​អ្នក​ចុក​ខ្លាំង​ដល់​ថ្នាក់​គេង​ទ្រាំ​យ៉ាង​វេទនា​មិន​អាច​ក្រោក​មក​ធ្វើ​អ្វី​បាន​។​ ក្រៅ​ពី​អាការៈ​ ចុក​ពោះ​ខ្លាំង​ហើយ​នៅ​មាន​អាការៈ​ មួយ​ចំនួន​ទៀត​ដែល​អ្នក​គួរ​តែ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ ដូច​ជា៖​

  • រដូវ​មក​ច្រើន​ខុស​ពី​ធម្មតា​
  • ឈាម​រដូវ​មាន​ក្លិន​ចម្លែក​
  • មាន​ការ​ធ្លាក់​សរ​ច្រើន​លាយ​លំ​ជា​មួយ​និង​មាន​គ្រាប់​ពណ៌​ស​តូច​លាយ​ឡំជា​មួយ​នឹង​ឈាម​រដូវ
  • នៅ​មាន​អាការៈ​ចុក​ពោះ​បើ​ទោះ​បី​ជា​អស់​រដូវ​ហើយ​ក៏​ដោយ
  • មនុស្ស​ស្រី​ដែល​មាន​អាយុ​លើស​ ២៥​ ឆ្នាំ​តែ​ទើប​តែ​មាន​អាការៈ​ចុក​ពោះ​ពេល​មក​រដូវ​ខ្លាំង​ជា​លើក​ដំបូង ​ប្រសិន​បើ​អ្នក​មាន​អាការៈ​ទាំង​នេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់​ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​កាច​សាហាវ​ណា​មួយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ