Coach សម្រកទម្ងន់​បង្ហាញ​យុទ្ធសាស្ត្រ​ពីរ​​ដើម្បី​​ជួយ​សិស្ស​ឲ្យ​​ហ្វឹកហាត់​បាន​ជោគជ័យ

ចង់បានរាងស្អាតវាពិតងាយស្រួលខ្លាំងមែនទែនបើគ្រាន់តែនិយាយ តែការអនុវត្តជាក់ស្ដែងវិញវាពិតជាពិបាក។ ម៉្យាងវិញទៀតអ្នកដែលសម្រកទម្ងន់ត្រូវជួបប្រទះបញ្ហាជាច្រើនដូចជាត្រូវកាត់បន្ថយអាហារដែលពួកគេចូលចិត្ត ឆាប់ហត់ ឆាប់បោះបង់ចោល ហើយដល់ថ្នាក់ខឹងខ្លួនឯងដែលកើតមកស្អាតដូចគេជាដើម។

តែស្របពេលនេះតើអ្នកទាំងអស់មានដែលគិតអត់ថា គ្រូបង្វឹកដែលកំពុងជួយឱ្យអ្នកសម្រកទម្ងន់បានជួបនឹងបញ្ហាអ្វីខ្លះ? ហើយហេតុអ្វីបានជាពួកគាត់មិនបោះបង់ចោលអ្នកទាំងអស់គ្នា?

តាមរយៈការសម្ភាសន៍ជាមួយ AMS​ ថ្ងៃនេះបងស្រី មុនី នាថ ដែលជាស្ថាបនិកនៃក្លឹបហាត់ប្រាណ ប្រែកាយ និងជាគ្រូបង្វឹកសម្រកទម្ងន់បានចែករំលែកអំពីមូលហេតុដែលគាត់ជ្រើសរើសយកអាជីពមួយនេះ បើទោះបីជាវាមានឧបសគ្គច្រើនក៏ដោយ។

យោងតាមសម្ដីបងស្រីបានប្រាប់ថា​ការងារមួយនេះវាចំណាយពេលច្រើនពិតមែន តែវាបានផ្ដល់សេចក្ដីសុខផ្លូវចិត្តដល់គាត់តាមរយៈការជួយកូនសិស្សឱ្យសម្រេចបាននូវរូបរាងដែលពួកគេចង់បាន។ ចំពោះមូលហេតុដែលគាត់មិនទុកកូនសិស្សដែលទៅហាត់នៅក្លឹបចោលមិនមែនដោយសារលុយតែមួយមុខនោះទេ តែដោយសារបងស្រីធ្លាប់ឆ្លងកាត់ការសម្រកទម្ងន់បរាជ័យជាច្រើនលើក បញ្ហាសុខភាពក៏ច្រើនជាមួយនឹងការប៉ះពាល់ផ្លូវចិត្តព្រោះមានមនុស្សមួយចំនួនយករូបរាងគាត់ទៅលេងសើចចម្អកជាដើម។

អ្វីដែលសំខាន់បងស្រីបានចែករំលែកថា

ទម្រាំតែសម្រកបានដល់គីឡូដែលស្តង់ដារដែលខ្ញុំចង់បានវាពិតជាពិបាកខ្លាំងមែនទែន ខ្ញុំត្រូវឆ្លងកាត់អារម្មណ៍ដែលត្រូវគេរើសអើងរូបរាង ការរិះគន់ និងការបង្អាប់ជាច្រើន។ ហេតុនេះហើយទើបខ្ញុំរឹតតែត្រូវកាន់ដៃកូនសិស្សដែលមកហាត់នៅក្លឹប ប្រែកាយ ឆ្លងកាត់ឧបសគ្គនិងសម្រេចគោលដៅជាមួយគ្នា ព្រោះមិនចង់ឱ្យពួកគេបាក់ទឹកចិត្តហើយបោះបង់ចោលនោះទេ។

បងស្រីក៏បានបន្តថា

លទ្ធផល និងស្នាមញញឹមរបស់កូនសិស្សជាកម្លាំងចិត្តដែលជំរុញឱ្យគាត់បន្តទៅមុខទៀត។

លើសពីនេះទៅទៀតបងស្រី មុនី នាថ ក៏បានចែករំលែកពីយុទ្ធសាស្រ្តចំនួន ២ ដែលបងស្រីបានប្រើសម្រាប់ខ្លួនគាត់ផ្ទាល់ហើយជោគជ័យក្នុងការជួយកូនសិស្សនោះគឺទី១ គាត់ត្រូវដាក់ចិត្តថាគាត់ត្រូវជួយកូនសិស្សដែលទៅហាត់នៅក្លឹបចេញពីបេះដូង មិនមែនដោយសារវាជាកាតព្វកិច្ច ឬផលប្រយោជន័ណាមួយឡើយ។ ដូចនេះហើយទើបកូនសិស្សទាំងអស់មានអារម្មណ៍កក់ក្ដៅ សុវត្ថិភាព និងមានទំនុកចិត្តក្នុងការដើរទៅមុខជាមួយគ្នា។

ចំណែកឯយុទ្ធសាស្រ្តទី ២ គឺបងស្រីនៅតែចង់បានចំណេះដឹងថ្មីៗមកអភិវឌ្ឍន៍ខ្លួន ដើម្បីមកចែករំលែកកូនសិស្សនៅក្លឹប ប្រែកាយទាំងអស់។ ម្យ៉ាងវិញទៀត បងស្រីក៏បានគិតថាមនុស្សម្នាក់ៗកើតមកមិនដូចគ្នានោះទេដូចនេះវិធីក្នុងការជួយពួកគាត់ក៏មិនអាចដូចគ្នាបានដែរ។ ក្នុងការជួយកូនសិស្សនៅទីនោះបងស្រី មុនី នាថ បានប្រើប្រាស់ពេលវេលាស្ទើរពេញ ២៤ ម៉ោងដើម្បីតាមដានពីរបបអាហារ និងការផ្លាស់ប្ដូរបែបបទថ្មីនៃការរស់នៅរបស់កូនសិស្សទាំងអស់ទាំងអ្នកមកហាត់នៅក្លឹបផ្ទាល់ និងអ្នកហាត់តាម online។

ប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចទាក់ទងតាមរយៈ៖

Facebook Page: ប្រែកាយ-Praekay

Instagram: praekay_official

TEL: 078 909 717



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម