បច្ចុប្បន្ននេះមនុស្សជាច្រើនបានជ្រើសរើសយកការទទួលទានកាហ្វេដើម្បីចាប់ផ្ដើមថ្ងៃថ្មីឱ្យមានភាពស្រស់ស្រាយ។ លើសពីនេះ ការទទួលទានកាហ្វេក៏អាចជួយដុតបំផ្លាញជាតិខ្លាញ់ និងសម្រកទម្ងន់បានផងដែរ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកជូននូបរូបមន្ត ៣ នៃការផឹកកាហ្វេដើម្បីឱ្យស្រកគីឡូ៖
១. កាហ្វេជាមួយឈើអែម
ឈើអែមគឺជារុក្ខជាតិមួយប្រភេទដែលមានជាតិកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការលាយឈើអែមជាមួយកាហ្វេនឹងជួយបង្កើនអត្រានៃការរំលាយអាហារ និងសម្រកទម្ងន់។ ដូច្នេះហើយវាត្រូវបានគេណែនាំឱ្យបន្ថែមឈើអែមប្រហែលមួយចុងស្លាបព្រាកាហ្វេចូលទៅក្នុងកាហ្វេ។
២. កាហ្វេជាមួយក្រូចឆ្មារ
ជាទូទៅរូបមន្តមួយនេះត្រូវបានគេយកទៅអនុវត្តដើម្បីជួយជំរុញការសម្រកទម្ងន់។ នៅពេលដែលជាតិកាហ្វេអ៊ីនលាយជាមួយអាស៊ីត និងវីតាមីន C របស់ក្រូចឆ្មារអាចជួយសម្រួលការរំលាយអាហារ ជំរុញអត្រាមេតាបូលីសព្រមទាំងជួយដុតជាតិខ្លាញ់ទៀតផង។ លើសពីនេះ រូបមន្តមួយនេះក៏អាចជួយកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយបានផងដែរ។
៣. កាហ្វេជាមួយសូកូឡាខ្មៅ
សូកូឡាខ្មៅគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់មិនឆ្អែត។ នៅពេលដែលផ្សំសូកូឡាជាមួយកាហ្វេដែលមានជាតិកាហ្វេអ៊ីន វានឹងជួយបង្កើនការរំលាយអាហារ និងជំរុញការសម្រកទម្ងន់។ លើសពីនេះ រូបមន្តមួយនេះក៏អាចជួយបំពេញក្រពះឱ្យឆាប់ឆ្អែតបានដែរដោយសារវាបានចូលទៅកាត់បន្ថយចំណង់អាហារ៕