ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀតដែលត្រូវបានរៀបចំឡើងនៅទីកន្លែងតែមួយកាលពីថ្ងៃទី៩ ខែតុលា។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Liupanshui ដែលបុរសរូបនេះត្រូវបានគេរាយការណ៍ថាបានប្រារព្ធពិធីអាពាហ៍ពិពាហ៍របស់គាត់ជាមួយភរិយាថ្មីថ្មោងនៅជាន់ផ្ទាល់ដី ខណៈពេលដែលចូលរួមពិធីអបអរសាទរកូនរបស់គាត់ជាមួយអតីតសង្សារនៅជាន់ខាងលើ។

រឿងរ៉ាវនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមប្រព័ន្ធបណ្ដាញសង្គម បន្ទាប់ពីភ្ញាក់ផ្អើលថាព្រឹត្តិការណ៍ទាំងពីរបានកើតឡើងក្នុងពេលដំណាលគ្នាដូចមាននៅក្នុងរឿងភាគ AI។ នៅថ្ងៃទី១២ ខែតុលា ម្ចាស់ទីតាំងរៀបចំពិធីជប់លៀងបានបញ្ជាក់ថាពិធីទាំងពីរត្រូវបានកក់ដោយឡែកពីគ្នាដោយគ្រួសាររៀងៗខ្លួន។

ប៉ុន្តែជម្លោះមួយនេះបានផ្ទុះឡើងរវាងគ្រួសារទាំងសងខាង ដែលជំរុញឱ្យបុគ្គលិកហៅប៉ូលិសមកជួយអន្តរាគមន៍។ មន្ត្រីប៉ូលិសបានចុះមកដល់ដើម្បីសម្រុះសម្រួលជម្លោះនេះ ដោយអនុញ្ញាតឱ្យពិធីទាំងពីរដំណើរការបន្តទៀត។ ទីកន្លែងរៀបចំពិធីបានបញ្ជាក់ថាពិធីទាំងពីរបានបញ្ចប់ដោយរលូន និងការទូទាត់ប្រាក់ទាំងអស់ក៏ត្រូវបានសងរួចរាល់។

ឧប្បត្តិហេតុនេះក៏បានលើកឡើងនូវសំណួរផងដែរថា តើបុរសរូបនេះពិតជាមានពហុពន្ធភាព (មានប្រពន្ធពីរ) ដែរឬទេ? ទោះយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងស្រុក Zhongshan ទីក្រុង Liupanshui បានបញ្ជាក់ថាលោកបានចុះបញ្ជីអាពាហ៍ពិពាហ៍យ៉ាងស្របច្បាប់ជាមួយប្រពន្ធរបស់លោក ខណៈដែលអតីតសង្សាររបស់លោកដែលមានកូនជាមួយគ្នាគឺមិនបានរៀបការតាមផ្លូវច្បាប់ទេ។ មន្ត្រីបាននិយាយថាស្ថានភាពនេះមិនចូលរួមផ្សំក្នុងបទល្មើសទ្វេពន្ធភាពនោះទេ។

ជាមួយគ្នានេះអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា ជម្លោះហិរញ្ញវត្ថុដែលកំពុងកើតមាននៅតែបន្តស្ថិតក្នុងចំណោមភាគីពាក់ព័ន្ធដោយមានស្ថាប័នរដ្ឋាភិបាលជាច្រើនកំពុងសម្របសម្រួលសកម្មភាពតាមដានបន្តទៀត។ មេធាវីម្នាក់បាននិយាយថាការប្រព្រឹត្តរបស់បុរសរូបនេះអាចបង្កជាបញ្ហាក្នុងដំណើរការលែងលះ ដោយបន្ថែមថាប្រពន្ធរបស់លោកអាចនឹងទាមទារសំណងប្រសិនបើនាងបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់ និងប្រសិនបើតម្រូវការផ្លូវច្បាប់ដែលពាក់ព័ន្ធត្រូវបានបំពេញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្អែក​នេះ នឹង​មាន​ការ​បង្ហាញ​ជូន​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​ជា​ច្រើន​នៅលើផ្លូវ​ថ្មើរ​ជើង Walk Street

ដឹង​តែ​ប្លែក​ភ្នែក​ទៀត​ហើយ! ថ្ងៃ​ស្អែក​នេះ​នៅ​ផ្លូវ​ថ្មើរ​ជើង Walk Street នឹង​មាន​ការ​សម្ដែង​ជូន​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​យ៉ាង​ច្រើន​ជូន​សាធារណជន​ជាតិ​និង​អ

ចៀសវាងការយល់ច្រឡំ! មកស្គាល់ប្រភេទស្បៃខ្មែរទាំង ៧ និងការប្រើប្រាស់ឱ្យត្រឹមត្រូវតាមក្បួនខ្នាត

«ស្បៃ» ក្នុងវប្បធម៌ខ្មែរត្រូវបានបញ្ជាក់តាមរយៈភស្តុតាងប្រវត្តិសាស្ត្រជាច្រើនដូចជាបដិមា សិលាចារឹក ចម្លាក់ សាស្ត្រា ក្រាំង និងគំនូរបុរាណ ហើយឆ្លងកាត់ពេលវេលា និងការ

Angelina Dougherty កូនកាត់ខ្មែរអ៊ីតាលី នារីមកទាំងព្រម ចំណេះ ជំនាញ ហើយត្រូវបានបំពាក់ឆៀង និងមកុដជាផ្លូវការ Miss Earth Cambodia 2026

កញ្ញា Angelina Chanthy Dougherty នារីដែល​មក​ទាំងព្រម ចំណេះ ជំនាញ សម្រស់ និងជា​អ្នក​រាំ​របាំ​បុរាណ​ខ្មែរ​ដ៏​ពូកែ​ម្នាក់ បើ​ទោះ​ជា​ធំធាត់ និង​រស់នៅ​អាមេរិក ក៏​កូន

កុំឱ្យខកខាន! ពិព័រណ៍ភ្នំពេញសហសម័យ នឹងបន្តបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដល់ដើមខែធ្នូ

ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ “ភ្នំពេញសហសម័យ” ឬ “Phnom Penh Contemporary” ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ទីតាំងចាស់ នឹងបន្តបើក

នាដកា សុខគា គីមលាង បំបែកកំណត់ត្រា ដែលអាចឈានចូលដល់ Top 10 កម្មវិធី Miss International 2026

បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​កញ្ញា សុខគា គីមលាង Miss International Cambodia 2026 បាន​នាំ​យក​កិត្តិយស និង​មុខមាត់​ថ្មី​ជូន​ដល់​មាតុភូមិ តាម​រយៈ​ការ​ប្រកួត​សម្រស

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់