បវរកញ្ញាតំណាងប្រទេសកម្ពុជាកញ្ញា សុខគា គីមលាង Miss International Cambodia 2026 បាននាំយកកិត្តិយស និងមុខមាត់ថ្មីជូនដល់មាតុភូមិ តាមរយៈការប្រកួតសម្រស់ក្នុងកម្មវិធី Miss International 2026 នៅលើទឹកដីនៃប្រទេសជប៉ុន។

ក្នុងបេសកកម្មជាច្រើនថ្ងៃ ដើម្បីតំណាងខ្មែរលើឆាកបវរកញ្ញាអន្តរជាតិ Miss International 2026 នាដកាដែលជំនាញរូបនេះ មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ ដោយនាងខិតខំ និងអភិវឌ្ឍន៍ខ្លួនខ្លាំង និងបង្ហាញពីទេពកោសល្យ ព្រមទាំងចរិយាប្រពៃនៃស្ត្រីខ្មែរ ឲ្យពិភពលោកបានឃើញ។
ក្រោយកិច្ចខិតខំប្រឹងប្រែង Kon Ant ពិតជាទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត ហើយក៏ជាការបំបែកកំណត់ត្រាថ្មីផងដែរ សម្រាប់កម្ពុជាផងដែរ ព្រោះថាកន្លងមកមិនទាន់មានបេក្ខភាពបវរកញ្ញាខ្មែររូបណាទទួលបានលទ្ធផលល្អក្នុងកម្មវិធី Miss Internationalនេះទេ។

បើទោះជា Kon Ant មិនបានឈានចូលដល់ Top 5 ក៏ពិតមែន តែលទ្ធផល Top 10 នៃកម្មវិធី Miss International 2026 ធ្វើឲ្យមហាជនខ្មែរសប្បាយរីករាយ និងរំភើបណាស់ទៅហើយ។ ដោយសារតែកម្មវិធី Miss International ជាកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំមួយ ទើបការដែលអាចឈានទៅដល់ចំណុចនេះ ជាមោទនភាពសម្រាប់ គីមលាង ផ្ទាល់ និងមាតុភូមិកំណើត។
សម្រាប់ សុខគា គីមលាង Miss International Cambodia 2026 នាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសលើកនេះ ទើបធ្វើឲ្យលទ្ធផលចេញមកបានល្អ៕





























































Account
Security
Favourite Content