ដឹងតែប្លែកភ្នែកទៀតហើយ! ថ្ងៃស្អែកនេះនៅផ្លូវថ្មើរជើង Walk Street នឹងមានការសម្ដែងជូននូវផ្ទាំងទស្សនីយភាពសិល្បៈយ៉ាងច្រើនជូនសាធារណជនជាតិ និងអន្តរជាតិទស្សនាដោយសេរីឥតគិតថ្លៃ។

តាមរយៈការជូនដំណឹងនៅលើផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាថ្ងៃទី ២៨ និង ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ស្អែកនេះនឹងមានការរៀបចំព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី២ ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើង Walk Street ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ ក្នុងព្រឹត្តិការណ៍នេះក៏នឹងមានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទៀតផងដែរ។
កម្មវិធីសម្រាប់ថ្ងៃទី១ ៖ ការដើរម៉ូតស្បៃ , ល្បែងទាញព្រ័ត្រ , ល្ខោនខោល៖ ត្រីនេត្រ , របាំកាប់ក្របីសែនភូមិ និងល្ខោនស្រមោលស្បែកតូច៖ រឿងគង់ហ៊ាន។
រីឯកម្មវិធីថ្ងៃទី២ រួមមាន៖ ការប្រគំចាប៉ីដងវែងប្រធានបទ៖ កូនខ្មែររួមថែវប្បធម៌ , របាំកៃលាស , វង់ភ្លេងគង , ការបង្ហាញគុនល្បុក្កតោ , ល្ខោនខោលត្រង់ឈុត៖ កុម្ភកាណ៌ទប់ទឹក និងល្ខោនស្រមោលស្បែកធំ៖ រឿងលើកធ្នូសហស្សថាម។
ការរៀបចំនូវព្រឹត្តិការណ៍នេះឡើងគឺដើម្បីអបអរសាទរមរតកវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ជាមួយគ្នា ក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា៕


ប្រភព ៖ ក្រសួងវប្បធម៌






















































Account
Security
Favourite Content