វិធី​ងាយៗ​ធ្វើ​ប្រហិត​ត្រី​​ដោយ​ខ្លួន​ឯង​ចំណាយ​តិច​ចំណេញ​ច្រើន

ប្រហិត​គឺ​ជា​អាហារ​សម្រន់​ដែល​គេ​និយម​ចូលចិត្ត​និង​មាន​មក​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ប្រហិត​ត្រី​ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ​ភាគ​ច្រើន​មាន​លាយ​​ម្សៅ​ធ្វើ​ឲ្យ​យើង​មិន​បាន​ប្រហិត​ត្រី​សុទ្ធ​ ១០០%​ ក្រៅ​ពី​រស​ជាតិ​មិន​ឆ្ងាញ់​ហើយ​នៅ​ធ្វើ​ឲ្យ​ធាត់​ថែម​ទៀត។ ថ្ងៃ​នេះ​ AMS មាន​រូប​មន្ត​ការ​ធ្វើ​ប្រហិត​ត្រី​ងាយៗ​តែ​ទទួល​បាន​រស​ជាតិ​ឆ្ងាញ់​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត។​

គ្រឿង​ផ្សំ៖​

  • សាច់​ត្រី​ស្លាត ១០០០g
  • ទឹក​ស្អាត​ ៤០០ml
  • ប្រេង​ឆា​ ២​ស្លាបព្រា
  • ស្ករស​ ២​ ស្លាបព្រា​
  • អំបិល​ ៣​ ស្លាប​ព្រា​
  • ស៊ុត​ ៤​ គ្រាប់​ យក​តែ​ផ្នែក​​ពណ៌​ស
  • ម្សៅ​ពោត​ ៤​ ស្លាបព្រា​ (​ បើ​មិន​ចង់​ដាក់​ក៏​បាន)

ឧបករណ៍​៖

  • ម៉ាស៊ីន​កិន​សាច់
  • ប្រដាប់​វាយ​ម្សៅ
  • ចាន​គោម​ធំ​សម្រាប់​លាយ​ប្រហិត​
  • ចាន​គោម​ធំ​សម្រាប់​ដាក់​ទឹក
  • កន្ត្រង

របៀប​ធ្វើ៖

១.​ វះ​ស្បែក​ត្រី​ចេញ​ យក​តែ​ប្រើ​ស្លាបព្រា​កោស​យក​តែ​សាច់​ កុំ​ឲ្យ​ដោយ​ឆ្អឹង

២.​ យក​សាច់​ត្រី​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​កិន​ចាក់​ប្រេង​ឆា​ចូល​រួច​កិន​ឲ្យ​ហ្មត់

៣.​ ដាក់​ទឹក​២០០ml ចូល​​ក្នុង​សាច់​ត្រី​រួច​កិន​ចូល​គ្នា​ឲ្យ​សព្វ

៤.​ យក​សាច់​ត្រី​ដែល​កិន​ហ្មត់​ចាក់​ចូល​ចាន​ ដាក់​ស្ករស​ និង​អំបិល​ចូល​

៥.​ ប្រើ​ប្រដាប់​វាយ​ម្សៅ​ដើម្បី​លាយ​គ្រឿង​ឲ្យ​សព្វ​ល្អ

៦.​ ដាក់​ស៊ុត​ពណ៌​ស​ចូល​ម្ដង​បន្តិច​រួច​វាយ​ចូល​គ្នា​ឲ្យ​សព្វ​ជា​ល្បាយ​តែ​មួយ

៧.​ ថែម​ទឹក​១៥០​ml​ ដាក់​ម្ដង​បន្តិច​រួច​វាយ​ចូល​គ្នា​ឲ្យ​សព្វ

៨. ដាក់​ម្សៅ​ពោត​ចូល​ថែម​ទឹក​៥០ml ទៀត​​រួច​វាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ (​ ដំណាក់​កាល​នេះ​បើ​មិន​ចង់​ដាក់​ម្សៅ​ពោត​ក៏​បាន)

៩.​ សាក​ល្បង​ដួស​ប្រហិត​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ត្រជាក់​ប្រសិន​បើ​ប្រហិត​អណ្តែត​ឡើង​មក​មាន​ន័យ​ថា​អាច​ប្រើ​ប្រាស់​បាន​។

១០.​ ដួស​ប្រហិត​មួយ​ស្លាប​ព្រា​រួច​លុញ​ឲ្យ​ចេញ​រាង​មូល​ ចំពោះ​ទំហំ​អាច​រើស​បាន​តាម​តម្រូវ​ការ​ បន្ទាប់​មក​ដាក់​ប្រហិត​ចូល​ទៅ​ក្នុង​ទឹក​ត្រជាក់

១១.​ ដាំ​ទឹក​ឲ្យ​ពុះ​បន្ទាប់​មក​បន្ថយ​ភ្លើង​ឲ្យ​ទឹក​នឹង​

១២.​ យក​ប្រហិត​ដែល​ត្រៀម​ទុក​ទៅ​ស្ងោរ​រហូត​ដល់​ប្រហិត​អណ្ដែត​ឡើង​មក

១៣.​ បន្ទាប់​ពី​នោះ​យើង​ក៏​ទទួល​បាន​ប្រហិត​ត្រី​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ ចង់​យក​ទៅ​ចៀន​ អាំង​ ឬ​ដាក់​ក្នុង​ស៊ុប​គុយទាវ​ក៏​បាន​។

How to วิธีทำลูกชิ้นปลา ด้วยตัวเองยังไง ทำเองได้ ไม่ยากแน่นอน (diyinspirenow.com)



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ