១៥ ថ្ងៃ ដើរ ២៥០ គីឡូម៉ែត្រ! នារី ចល័តចរ ធ្វើ challenges រកថវិកាសង់បណ្ណាល័យនៅសាលាដូង

ជឿថា នៅពេលដែលនិយាយដល់រឿងដើរព្រៃផ្សងព្រេង ឬបោះតង់ ប្រិយមិត្ត ភាគច្រើនប្រហែលជានឹកឃើញដល់ នារីចល័តចរ ​ ដោយសារតែ កញ្ញា ជានារីក្លាហានម្នាក់ចូលចិត្តដើរផ្សងព្រេងតាមព្រៃភ្នំ និងតែងតែចែករំលែកកន្លែងកម្សាន្ដនានា ឬភាពសប្បាយរីករាយផ្សេងៗ ជូនដល់មហាជន ក្នុងបណ្ដាញសង្គម។

នាពេលថ្មីៗ នេះ កញ្ញា ឃន លាង អេង ដែលយើងស្គាល់ថាជា នារីចល័តចរ ក៏បានធ្វើដំណើរផ្សងព្រេងរយៈប្រវែង ២៥០ គីឡូម៉ែត្រ ក្នុងរយ:ពេល ១៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៨ ខែ វិចិ្ឆកា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១។ ក្នុងនោះដែរ កញ្ញា ក៏បានបញ្ជាក់ប្រាប់ពីមូលហេតុធំៗ ៣ ដែលធ្វើឲ្យ កញ្ញា និងក្រុមការងារសម្រេចចិត្តធ្វើដំណើរដោយការថ្មើជើងឆ្ងាយបែបនេះ និងមិនធ្លាប់បានធ្វើពីមុន។

ដោយមូលហេតុទី ១ គឺដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ និងរុករកតំបន់ទេសចរណ៍ថ្មីៗ ក្នុងប្រទេសកម្ពុជា សម្រាប់ឲ្យភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកបានឃើញ បានស្គាល់ និងមកកម្សាន្ត។ ឯទី ២ វិញគឺ ស្វែងរកតំបន់ទេសចរណ៍ធម្មជាតិថ្មីៗ ដែលមិនទាន់មានអ្នកទៅដល់។

សម្រាប់ទី ៣ វិញ ការដើរនេះគឺដើម្បីកៀរគររកថវិកាមួយផ្នែកធំ យកទៅជួយកសាងបណ្ណាល័យនៅក្នុងសាលាដូងនៅឧទ្យានជាតិគិរីរម្យឲ្យប្អូនៗ កុមារដែលនៅទីនោះ មានកន្លែងសម្រាប់អានសៀវភៅយកចំណេះដឹង។ មួយផ្នែកធំទៀត គឺជួយទៅកាន់ សហគមន៍ខ្នងវាល ដើម្បីដោះអន្ទាក់ជាច្រើនដែលដាក់ចាប់សត្វព្រៃ ព្រោះអន្ទាក់ទាំងនោះ បាននឹងកំពុងគំរាមកំហែងជីវិតសត្វព្រៃជាច្រើនប្រភេទនៅក្នុងព្រៃតំបន់ភ្នំខ្នងវាល ស្ថិតក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំពោះការធ្វើដំណើរផ្សងព្រេងនេះជាការធ្វើដំណើរជាក្រុមដឹកនាំ និងសម្របសម្រួលដោយរៀមច្បង Phirom Choun។

ក្នុងដំណើរផ្សងព្រេងនេះ កញ្ញា ក៏បានរៀបរាប់ថាគឺ ចាប់ផ្ដើមពី ភូមិសូរិយា ឃុំតាសាលស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ទៅកាន់តំបន់ទេសចរណ៍ធម្មតាដូចជា៖ ទឹកធ្លាក់ដាតូច ខ្នងវាល ខ្នងផ្សារ ទឹកធ្លាក់ខ្នងវិហារ ភ្នំខ្នងវិហារ ខ្នងក្រពើ ទឹកធ្លាក់អូរខ្មែរក្រហម វាលខ្នងភ្លឺស្រែ វាលតាសាច់ស ទឹកធ្លាក់ឆាយយោង រោងខៀររោងក្រហម តំបន់សហគមគ៍ទេសចរណ៍អារ៉ែង ពយម្រេញកង្កែប សហគម៍ ទេសចរណ៍តាទៃលើ ស្រុកថ្មបាំង ទឹកធ្លាក់ស្ទឹងដាច់ ទឹកធ្លាក់ស្ទឹងកែប។ 

កញ្ញា បានបន្ថែមថា ក៏មានគម្រោងដើរទៅឲ្យដល់ខ្នងភ្លើងឆេះដែរ ប៉ុន្តែដោយវង្វេងផ្លូវ ២ យប់ ៣ ថ្ងៃ ខណៈស្ថានភាពផ្លូវមិនងាយស្រួលក្នុងការរុករកផងនោះ ថែមទាំងមិនទាន់មានភ្ញៀវទេសចរទៅដល់។​ ស្របពេលនោះ អ្នកនាំផ្លូវគាត់រកផ្លូវមិនឃើញ ហើយបាត់កាតាបស្បៀង និងដាច់ទឹកផង រកគោលដៅមិនឃើញផង ទើបកញ្ញា និងក្រុមការងារសម្រេចត្រឡប់ក្រោយសិន។

សម្រាប់បេសកកម្មបញ្ចប់ការធ្វើដំណើរគឺបន្ដទៅខាង អូរសោម វាលស្រែប្រាំង ទឹកធ្លាក់វាលស្រែប្រាំង និងគោលដៅបញ្ចប់គឺត្រឹមភូមិស្រែកពាំង នៅឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយចុងក្រោយក៏បានបញ្ចប់បេសសកម្មដោយជោគជ័យតាមការគ្រងទុក គឺដើរចម្ងាយ ២៥០ គីឡូម៉ែត្រ។

រយៈពេល ១៥ ថ្ងៃដែលបានបញ្ចប់ទៅ កញ្ញា ក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងបទពិសោធន៍ គឺធ្វើឲ្យ កញ្ញា កាន់តែស្វែងយល់ ស្គាល់បន្ថែមថា អ្វីទៅជាការផ្សងព្រេងពិតប្រាកដ។ ខណៈចេះទុកដាក់ រៀបផែនការច្បាស់លាស់ជាងមុនដូចជា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ ការរៀបចំខ្លួនអោយស្របជាមួយបរិយាកាសជុំវិញខ្លួន និងការរស់នៅជាមួយនិងធម្មជាតិ។ ក្រៅពីនេះ យល់ដឹងបន្ថែម ហើយកាន់តែស្រលាញ់បរិស្ថាន និងការផ្សងព្រេង។

បន្ថែមពីនេះ កញ្ញា ក៏បានប្រាប់ថា ការធ្វើដំណើរពិតជាមិនស្រួលជួបផលលំបាកច្រើនជាងការរំពឹងទុក ថែមទាំងភ្លាត់មានរបួសទៀត ប៉ុន្ដែកញ្ញា នៅតែតស៊ូពុះពារបន្តដំណើរទោះលំបាកយ៉ាងណាក្តី ក្រោមហេតុផលថា៖

ខ្ញុំចង់បញ្ជាក់ថា មនុស្សស្រីក៏អាចធ្វើរឿងមួយនេះបាន ខុសពីមុនដែលគេនិយាយថា ស្រ្តីវិលចង្ក្រានមិនជុំ។ ហើយខ្ញុំបានសន្យាជាមួយនឹងខ្លួនឯងថា គឺខ្ញុំត្រូវតែបញ្ចប់បេសកកម្មនេះដោយភាពជោគជ័យ ក្នុងការស្វែងរក និងប្រមូលយកពត៍មានផ្សេងៗពីតំបន់ទេសចរណ៍ធម្មជាតិទាំងអស់មកផ្សព្វផ្សាយឲ្យភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក បានទស្សនានិងមកកម្សាន្ត។ មួយវិញទៀត ដើម្បីអោយបងប្អូននៅក្នងសហគមន៍មានការងារធ្វើ និងសេដ្ឋកិច្ចនៅក្នុងតំបន់រីកចម្រើន រីឯផ្នែកទេសចរណ៍ក្នុងប្រទេសកម្ពុជាក៏កាន់តែរីកចម្រើន។

សម្រាប់អ្នកដែលចូលចិត្តដើរផ្សេងព្រេង កញ្ញា ក៏បានប្រាប់ថា តំបន់ដែលកញ្ញា បានទៅដល់ខាងលើសុទ្ធតែមានទេសភាពស្រស់ស្អាតពិតជាមិនគួររំលងឡើយ យ៉ាងហោចណាស់ក៏គួរទៅឲ្យបានម្ដងដែរ។ អ្វីដែលកាន់តែពិសេសទៀតគឺ ទឹកធ្លាក់មួយដែល កញ្ញា និងក្រុមការងារ ទើបតែរកឃើញមានឈ្មោះថា «ទឹកធ្លាក់ស្ទឹងកែប» ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងជាតំបន់ទឹកធ្លាក់មួយស្ទើរតែគ្មានភ្ញៀវទេសចរបានទៅដល់។ ទឹកធ្លាក់ស្ទឹងកែបជាទឹកជ្រោះមួយដែលត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល ៦ ម៉ោងដោយត្រូវឆ្លងកាត់តាមជ្រលងភ្នំ អូរ ស្ទឹង ព្រៃឫស្សី…និងសម្បូរបែបច្រើនទៀក។ បងប្អូនអាចធ្វើមកទស្សនាផ្ទាល់បានដើម្បីគាំទ្រសហគមន៍និងធ្វើអោយតំបន់ទេសចរណ៍ធម្មជាតិថ្មីនេះមានការគាំទ្រនិងមកលេងកម្សាន្ត។

ជាចុងក្រោយ កញ្ញា ក៏ចង់ផ្តែផ្តាំដល់មហាជនថា ប្រទេសកម្ពុជា ពិតជាសម្បូរនូវតំបន់ទេសចរណ៍ធម្មជាតិជាច្រើនស្អាតៗ ដែលរកឃើញ និងមិនទាន់រកឃើញ។ ហើយបំណងតែមួយគត់ ដែល កញ្ញា ចង់បានគឺសូមអោយបងប្អូនទាំងអស់ចូលរួមជួយថែរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ធម្មជាតិទាំងអស់ ព្រោះបើយើងចូលរួមម្នាក់បន្តិចៗ  តំបន់ទាំងនោះនឹងលែងមានសំរាម និងកាន់តែមានភាពស្រស់ស្អាតជាងមុន។ កញ្ញា ក៏បានប្ដេជ្ញាចិត្តនឹងបន្តនូវសកម្មភាពផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងប្រទេសឲ្យកាន់តែមានភាពល្បីល្បាញដល់ទេសចរទាំងក្នុងស្រុក និងក្រៅស្រុក។

សម្រាប់បងប្អូន ឬប្រិយមិត្ត ដែលចង់ចូលរួមបរិច្ចាគមូលនិធិ គឺខាងក្រុមការងាររបស់នារីចល័ត នៅតែបន្តទទួលរហូតដល់ថ្ងៃទី ៣០ ខែធ្នូ ដាច់ឆ្នាំ ២០២១ នេះ ខណៈគិតត្រឹមថ្ងៃទី ៥ ខែ ធ្នូ ទើបតែទទួលបានជាង ៤០០ ដុល្លារប៉ុណ្ណោះ។  ហើយប្រិយមិត្ត អាចចូលរួមបានតាមរយ:គណនីកុង ABA លេខ 001 699 421 (Khorn LeangEng)។ ចូលរួមទាំងអស់គ្នាដើម្បីក្មេងៗ នៅសាលាដូងអាចមានបណ្ណាល័យសម្រាប់រៀនសូត្របន្ថែម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម