ភាពទាក់ទាញនៃបឹងភ្នំភ្លើងបុរាណ «យក្ខឡោម» មរតកធម្មជាតិដ៏មានតម្លៃ ជាមួយប្រវត្តិរឿងព្រេង​គួរឱ្យចាប់អារម្មណ៍

​មាន​ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ពីទី​រួម​ខេត្ត​រតនគិរី​  បឹង​យក្ខ​ឡោមត្រូវបានគេស្គាល់ថាជាបឹង​ដ៏​ស្រស់​ស្អាត​ និង​មាន​ទម្រង់​ដោយសារ​ភ្នំភ្លើងដែលផ្ទុះតាំងពី​ប្រមាណ ៤០០០ ​ឆ្នាំ​កន្លង​ទៅ ​។

ជាមួយអង្កត់ផ្ចិត​រហូតដល់​ទៅ​៨០០​ម៉ែត្រ បឹងយក្ខឡោមបាន​បង្ហាញ​ឲ្យឃើញ​ទឹក​ថ្លាឈ្វេង​ជម្រៅ​ប្រហែល ​៥០​ម៉ែត្រ​។ នៅ​ម្ខាង​នៅ​បឹង​មាន​កំពង់​ពីរ​ដែល​ធ្វើ​ពី​ឈើ​សម្រាប់​ទេសចរ​ទស្សនា​បឹងឲ្យកាន់តែ​ជិត ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទ្រាំ​នឹង​ការ​ត្រាំ​ក្នុង​ទឹក​ដើម្បី​ឲ្យ​មាន​កម្ដៅ​ខ្លួនប្រាណ ​។​

​ផ្លូវ​ជុំវិញ​បឹង ផ្តល់នូវ​ភាព​រីករាយ​សម្រាប់​ការដើរកម្សាន្ត​យឺតៗ ហើយ​នៅ​ភាគ​ខាងលិច​បឹង មាន​មណ្ឌល​សម្រាប់​ភ្ញៀវ ដែល​មាន​តាំង​និង​លក់​សិប្បកម្ម​ក្នុងស្រុក ដូច​ជា​ឧបករណ៍​តន្ត្រី ស្នា កន្ត្រក កន្សែង​បង់ក និង​កាបូប​យួរដៃ ​ដែល​ធ្វើ​ពី​ក្រណាត់​ត្បាញ​ដោយ​ដៃ។ ជ្រូក​ព្រៃ និង​បក្សី​កម្រ​បូក​រួម​ទាំង​ឥន្ទ្រី​ក៏​អាច​ឃើញ​នៅ​ជុំវិញ​បឹង ហើយ​អ្នកទេសចរ​ក៏​អាច​មើល​សត្វ​មេអំបៅ​ដែល​មាន​ពណ៌​ភ្លឺ​ កម្រ​មាន​ធំៗ ដែល​ខ្លះ​មាន​ស្លាបមាន​ទទឹង​ដល់​ទៅ​ ២០​សង់ទីម៉ែត្រ​ ។​

​យោងតាមអត្ថបទដកស្រង់ពីគេហទំព័ររដ្ឋបាលខេត្តរតនគិរី ពាក្យ​ក្នុង​ភាសា​ខ្មែរ “​យក្ខឡោម​” ជា​រឿងព្រេង​ដែល​និទាន​ជា​ញឹកញាប់​ដោយ​អ្នក​នៅ​ក្នុង​ស្រុក​ ​ដូច​មាន​ដំណា​លថា៖

​កាល​ពី​ព្រេងនាយ មាន​ស្ដេច​យក្ស​ដ៏​មាន​អំណាច​មួយ​ មាន​បុត្រី​ដ៏​ស្រស់​ស្អាត​មួយ​អង្គ ​។ ទាំង​សក់ និង​រូប​កាយ​របស់​នាង​បញ្ចេញ​ក្លិនក្រអូប ដូច្នេះ​ស្ដេច​យក្ខ​បាន​ប្រទាន​ឈ្មោះ​ដល់​នាង​ថា “​នាង​សក់​ក្រអូប​” ។ នៅពេល​នាង​ធំ​ឡើង មាន​បុរស​សង្ហា​ម្នាក់​ស្រលាញ់​នាង​ ។ ស្នេហា​របស់ពួក​គេ​ ​បាន​រីកចម្រើន​ឡើង​យ៉ាង​ឆាប់រហ័ស​កាន់តែ​ខ្លាំង​ឡើងៗ ប៉ុន្តែ​គូស្នេហ៍​មួយគូ​នេះ​ខ្លាច​ស្ដេច​យក្ខអាច​នឹង​ដឹង​ស្នេហា​អាថ៌កំបាំង​របស់ពួក​គេជា​យថាហេតុ ដូច្នេះ​ពួកគេ​បាន​សម្រេចចិត្ត​រត់គេច​ចូលទៅ​ក្នុង​ព្រៃ​ជ្រៅ​ ។​

​មិនយូរប៉ុន្មាន ស្ដេច​យក្ខ​បានដឹង​អំពី​រឿងរ៉ាវ​របស់​បុត្រី ក៏​មាន​ការភ្ញាក់ផ្អើល និង​ទុក្ខ​ព្រួយ​យ៉ាងខ្លាំង​។ ដំបូង​ឡើយ​យក្ស​បង្ហាញ​ពី​ការអាណិតអាសូរ​ដល់​បុត្រី​ ។ បន្ទាប់​មក​ស្ដេច​យក្ខប្រជុំ​កង​សេនា​តូច​​​ធំ​ ដើម្បី​ស្វែងរក​បុត្រី​ជាទី​ស្រលាញ់​របស់​ខ្លួន ​។ អាណាចក្រ​ទាំងមូល​របស់​ស្ដេចយក្ខ និង​ក្នុងព្រៃ ​ត្រូវ​បាន​ស្វែងរក​ដោយ​កង​ទាហាន​របស់​យក្ខ ប៉ុន្តែ​ពួកគេ​មិន​អាច​ស្វែងរក​ឃើញ​សញ្ញា​ណា​មួយ​​​របស់​នាង​ឡើយ ​ទោះបីជា​ចុង​ក្រោយ​ពួកគេ​បាន​ចូល​ទៅ​ក្នុងព្រៃ​ក្រាស់​ដែលជា​បឹង​នេះ​មាន​ទីតាំង​នៅ​ពេល​សព្វថ្ងៃ​នេះ​ ។​

​ស្ដេច​យក្ខសង្ស័យថា​បុត្រី​របស់​ខ្លួន​ប្រហែល​ជា​ស្ថិតនៅក្នុង​ព្រៃ ដូច្នេះ​ក៏​ប្រើប្រាស់​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​ដើម្បី​ធ្វើឲ្យប្រាកដ​នៅ​ជុំវិញ​ព្រៃ ​។ ភ្លាមនោះ ស្ដេច​យក្ខបានបញ្ជា​កង​ទាហាន​ទាំងអស់ ឲ្យ​ដក​ដើមឈើ​ចេញ​ទាំងអស់និង​ជីកដី​ជុំវិញ​នោះ​ឲ្យបាន​ជ្រៅ​ដើម្បី​ស្វែងរក​បុត្រី​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ ។ ពួក​ទាហាន​យក្ខបាន​ជីក​ដោយ​ប្រើ​កម្លាំង ​ប៉ុន្តែ​ទាហាន​ទាំងនោះ​អស់កម្លាំង​ និង​​មិន​អាច​ធ្វើការ​ទៀត​បាន​ ។ ចុងក្រោយ ស្ដេច​យក្ខបញ្ជា​ដោយ​ស្ទាក់ស្ទើរ​ទៅ​ទាហាន​ទាំងអស់ ឲ្យ​វិលត្រឡប់​ទៅ​នគរ​វិញ​ ។​

​ការជីក​ដោយ​កងទ័ព​របស់​ស្ដេច​យក្ខ បូក​រួម​ទាំង​ការដក​ឫស​ដើមឈើ ដោយសារតែ​មិន​អាច​ប្រឹងប្រែង​ស្វែងរក​បុត្រី​យក្ខ ​ក៏​បន្សល់ទុក​នូវ​បឹង​យ៉ាងជ្រៅ​នៅ​តំបន់​រតនគិរី​។ ហេតុនេះហើយ​បានជា​ប្រជាជន​ក្នុង​តំបន់​ហៅ​កន្លែង​នេះ​ថា “​បឹង​យក្ខឡោម​”​ ។​

​ទន្ទឹមនោះដែរក៏មានរឿងមួយទៀតដែល​មាន​ភាពខុសគ្នា​តិចតួច​ពី​អ្វី​ដែល​បាន​និទានខាងលើ ដោយរឿង​នេះ​អះអាង​ថា មាន​មេទ័ព​យក្ខ​មួយរូប​​ព្យាយាម​ចាប់​បុត្រី​ស្ដេច​យក្ស និង​បំបែក​នាង​ពី​សង្សារ​របស់​នាង​ ។ នៅ​ពេល​កង​ទាហា​ន​​​របស់​មេទ័ព​នោះ​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ដែល​ពួកគេ​កំពុង​លាក់ខ្លួន គូស្នេហ៍​មួយគូ​នេះ​គិតថា​មិន​មាន​ផ្លូវ​គេច​ខ្លួន​ឡើយ ​។​

​ដោយសារ​តែ​ស្នេហ៍​ពិត​របស់​ពួកគេ ពួកគេ​ទាំង​ពីរនាក់ ​ក៏​សូម​បួងសួង​ឲ្យ​លិច​បាត់​ចូលទៅ​ក្នុង​ដី ​។ ពួកគេ​ទាំង​ពីរ​នាក់ ​ចាប់ផ្ដើម​បួងសួង​ដល់​ថាមពល​ព្រលឹង ព្រះ​ឥសី និង​គ្រប់​ព្រះ​ទាំងអស់ “​ជាមួយ​ថាមពល​ទិព្វ​ដ៏​គួរឲ្យ​គោរព​ការពារ​តំបន់​នេះ​ជា​និច្ចកាល​នោះ យើង​សូម​បូជាជីវិត​របស់​យើង សូម​ឲ្យ​លិច​ចុះ​ទៅ​ក្រោម​ដី​”​ ។ ភ្លាមនោះ តំបន់​ភ្នំ​ក៏​លិច​ចូលទៅក្នុង​ដី​បូក​រួម​ទាំង​បុត្រី​របស់​ស្ដេច​យក្ស និង​សង្សារ​ ។ ហេតុនេះហើយ​បានជា​កំពូលភ្នំ​ក្លាយជា​បឹង​ដ៏​ជ្រៅ និង​ជា​ហេតុផល​ដែល​ប្រជាជន​ក្នុង​តំបន់​ហៅ​បឹង​នេះ​ថា “​យក្ខឡោម​” ។​

​ក្រៅពីរឿងទាំងពីរខាងលើ មាន​រឿងនិទាន​ប្រជាប្រិយ​មួយទៀត​បាន​អះអាង​ថា ប្រភពដើម​នៃ​ពាក្យ “​យក្ខឡោម​” គឺ​ពិតជា​ខុស​គ្នា​ទាំងស្រុង ហើយ​ប្រហែលជា​អាច​ជឿជាក់​បាន​ជាង​ ។ ពាក្យ​ដែល​ហៅថា “​យក្ខ​” ក្នុង​ភាសា​របស់​ជនជាតិភាគតិច​បុរាណ​ដែល​រស់នៅ​ទីនោះ​មាន​ន័យ​ថា​ជា “​ម្ចាស់ ឬ​មេ​ភូមិ​”​ ។ ពាក្យ “​ឡោម​” ជា​ឈ្មោះ​របស់​អ្នក​ដែល​ជា​អតីត​មេភូមិ​នៅ​តំបន់​នោះ ​។ ដូច្នេះ​ហើយ​ក៏​មាន​ពាក្យ “​យក្ខឡោម​” ជា​ការគោរព និង​ការចងចាំ​នៃ​ធម្មជាតិ​ដែល​ជាទី​សក្ការៈ​និង​ព្រលឹង នៃ​អ្នកដឹង​នាំ​សម័យបុរាណ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​គ្រប់គ្រង​ប្រជាជន​ជនជាតិដើម​ភាគតិច​ក្នុង​តំបន់​ ក្នុង​សុភមង្គល និង​ភាព​សុខុ​ដុម​រមនា​កាលពី​អតីតកាល​ដ៏​យូរលង់​។

មកទល់បច្ចុប្បន្ន បឹងយក្សឡោមមិនត្រឹមតែជាតំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពចំណូលសំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគតិច តាមរយៈការលក់ផលិតផលក្នុងស្រុក ការផ្តល់សេវាកម្មទេសចរណ៍ និងការអភិរក្សវប្បធម៌ប្រពៃណីផងដែរ ៕

រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា – លី សុវណ្ណា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។



Leave a Reply

Your email address will not be published.Required fields are marked *