វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ ដាវីន, ទេព បូព្រឹក្ស និងសិល្បករ សិល្បការិនីជាច្រើនរូបទៀត បានចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងក្នុងសុន្ទរកថាបើកថា មហោស្រពភាពយន្តកម្ពុជាអាស៊ីបានក្លាយជាកន្លែងប្រមូលផ្ដុំ និងផ្សព្វផ្សាយភាពយន្តចម្រុះពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងជាកន្លែងជួបជុំសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត។
លោកជំទាវបានមានប្រសាសន៍បន្តថា មហោស្រពភាពយន្តកម្ពុជាអាស៊ីក៏បានរៀបចំនូវកិច្ចពិភាក្សាស៊ីជម្រៅដើម្បីចែករំលែកបទពិសោធន៍ ឱកាស និងបញ្ហាប្រឈម ព្រមទាំងស្វែងរកយន្តការថ្មីៗដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីដែលជួយជំរុញឱ្យឧស្សាហកម្មភាពយន្តក្លាយជាប្រភពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដោយរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ។
ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មហោស្រពភាពយន្តកម្ពុជាអាស៊ី សហការរៀបចំឡើងដោយគណ:កម្មការរៀបចំមហោស្រពកម្ពុជាអាស៊ី និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌៕


























































Account
Security
Favourite Content