មិនសូវមានអ្នកទៅដល់! តំបន់រលួស មានប្រាសាទបុរាណមួយ អ្នកស្រាវជ្រាវសន្និដ្ឋានជាអតីតវាំងសម័យអង្គរ

ស្ថិត​នៅ​ក្នុង​តំបន់​រលួស ខេត្ត​សៀមរាប មាន​ប្រាសាទ​បុរាណ​ដ៏​ចំណាស់​មួយ​ដែល​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជំនាញ​ដាក់​ការ​សន្និដ្ឋាន​ថា​ជា​អតីត​ព្រះបរមរាជវាំង​នៃ​រាជធានី​ហរិហរាល័យ មជ្ឈមណ្ឌល​គ្រប់គ្រង​ចក្រភព​ខ្មែរ​នា​សម័យ​អង្គរ​ដំបូង។

ផ្អែក​លើ​ឈ្មោះ «មន្ទីរ» និង​រចនាសម្ព័ន្ធ​បរិវេណ​ដែល​មាន​ភាព​ខុស​ប្លែក​ពី​ប្រាសាទ​ដ៏​ទៃ បាន​នាំ​ឱ្យ​អ្នក​ស្រាវជ្រាវ​ដាក់​ការ​សន្និដ្ឋាន​លើ​ប្រាសាទ​ព្រៃ​មន្ទីរ​ថា ទីតាំង​មួយ​នេះ​អាច​ជា​អតីត «ព្រះបរមរាជវាំង» នា​សម័យ​អង្គរ​ដំបូង។ ស្ថាបត្យកម្ម​នៃ​ប្រាសាទ​ចំណាស់​មួយ​នេះ​ស្ថិត​ក្នុង​រចនាបថ​ព្រះ​គោ ហើយ​មាន​លក្ខណៈ​ប្លែក​ពី​ប្រាសាទ​ភ្នំ​ដ៏​ខ្ពស់​ត្រដែត​ផ្សេង​ទៀត ហើយ​មាន​តួ​ប្រាសាទ​ឥដ្ឋ​ចំនួន ៣ សាងសង់​តម្រៀប​គ្នា​យ៉ាង​ផ្ចិតផ្ចង់​បំផុត។ ក្រៅ​អំពី​តម្លៃ​ស្ថាបត្យកម្ម ប្រាសាទ​នេះ​​ក៏​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា អាង​ទឹក​ថ្ម​ភក់ , សិលា​ចារិក​អាថ៌កំបាំង​រាង​ចតុកោណកែង​ដែល​មាន​ឆ្លាក់​ក្បូរក្បាច់​យ៉ាង​រស់​រវើក , អក្សរ​ចារឹក​បង្កប់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ជញ្ជាំង​អាង។

ប្រាសាទ​ព្រៃ​មន្ទីរ​ជា​សំណង់​ស្ថាបត្យកម្ម​សាសនា​ធ្វើ​អំពី​ឥដ្ឋ​នា​ដើម​សតវត្ស​ទី៩ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៣ កសាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​ស្ថិត​នៅ​ទិស​និរតី​នៃ​ប្រាសាទ​បាគង។ ប្រាសាទព្រៃមន្ទីរ មានចម្ងាយប្រហែល១២គីឡូម៉ែត្រពីក្រុងសៀមរាប ក្នុងភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងមានចម្ងាយ ១គីឡូម៉ែត្រ ពីប្រាសាទបាគង។ ប្រាសាទនេះហាក់បីដូចជាឯការកណ្ដាលព្រៃ កណ្ដោចកណ្ដែង ព្រោះមិនងាយមានទេសចរណាបានទៅដល់ និងទស្សនាកម្សាន្ដប្រាសាទព្រៃមន្ទីរនេះឡើយ៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *