ក្នុងនាមជាទូតសុឆន្ទៈមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា តារាសម្ដែងដ៏មានប្រជាប្រិយភាពកញ្ញា ស៊ីន យូប៊ីន បានទទូចសុំឱ្យមានការចូលរួមពីសំណាក់ម្ចាស់ផលិតផលក្នុងស្រុក (ប្រ៊េនធំៗ) ក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥។

មហោស្រពជាតិភាពយន្តខ្នាតខ្លីគឺជាវេទិកាមួយដែលអាចឱ្យយុវផលិតករ និងអ្នកដែលមានចិត្តស្រលាញ់ការផលិតមានឱកាសក្នុងការបញ្ចេញសមត្ថភាព និងបង្ហាញស្នាដៃរបស់ខ្លួន។ ភ្ជាប់ជាមួយគ្នានេះ កញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុឆន្ទៈក៏បានជំរុញលើកទឹកចិត្តដល់សមិទ្ធិករវ័យក្មេងកម្ពុជាឱ្យក្លាហាន ហ៊ាននៅក្នុងការចាប់ផ្ដើមដោយចេញពីចំណុចតូចនេះ ហើយទីនៃការចាប់ផ្ដើមដ៏សក្ដិសមនោះគឺមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា។
ពិតណាស់ ភាពជោគជ័យរបស់មនុស្សម្នាក់មិនដូចគ្នានោះទេ រីឯការចាប់ផ្ដើមទៀតសោតស្ទើរតែមិនមានភាពដូចគ្នានោះដែរ។ យ៉ាងណាមិញ ការលើកទឹកចិត្តឱ្យហ៊ានក្នុងការចាប់ផ្ដើមពីចំណុចតូចៗរបស់ យូប៊ីន ប្រៀបបីដូចជាការបើកជួយបើកភ្នែកនិងត្រចៀក ដល់យុវជនដែលស្រលាញ់វិស័យភាពយន្តយ៉ាងដូច្នោះដែរ។
បន្ថែមលើការលើកទឹកចិត្ត យូប៊ីន ក៏មិនភ្លេចទទូចសុំឱ្យមានការចូលរួមយ៉ាងច្រើនពីសំណាក់ម្ចាស់ប្រ៊េនធំៗនៅកម្ពុជា នៅក្នុងមហោស្រពជាតិភាពយន្តខ្លីនាលើកនេះត្បិតកញ្ញាចង់ឱ្យយើងជាខ្មែរជាតិសាសន៍តែមួយរួមដំណើរជាមួយគ្នាហើយជោគជ័យរួមគ្នានិងបានមើលឃើញពីការរីកចម្រើនលូតលាស់របស់វិស័យភាពយន្តខ្មែរ ក៏ដូចជាបើកឱកាសឱ្យដល់យុវផលិតករថ្មីថ្មោងមានឱកាសច្រើនក្នុងការចាប់ផ្ដើមនិងមានទីផ្សារផងដែរ។
អាចទេ ទាំងយុវជន សមិទ្ធិករ ពូតដៃគ្នាដើម្បីបង្ហាញអត្តសញ្ញាណខ្មែរ ដួងព្រលឹងជាតិខ្មែរ តាមរយៈខ្សែភាពយន្ត?



























































Account
Security
Favourite Content